BREAKING NEWS
Search

គោលការណ៍​៣​ បាន​លើក​មក​ពិភាក្សា​ នៅ​ក្នុង​សន្និសីទ​ធុរកិច្ច​ក្រោយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩

ភ្នំពេញ ៖ ស្ថិត​ក្នុង​វិបត្តិ​ការ​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូ​វីដ​-១៩ សន្និសីទ​ភាពជា​អ្នកដឹកនាំ​អន្តរជាតិ ត្រូវ​បាន​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​លើកដំបូង ក្នុង​គោលបំណង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា និង​លើក​ឡើងជា​ដំណោះស្រាយ​ជាក់លាក់ និង​ការអនុវត្ត​ល្អ ដោយ​លើក​យក​គោលការណ៍​៣​ចំណុច​សំខាន់ៗ។

គោលការណ៍​ទាំង​៣សំខាន់នោះមានដូចជា៖ ​
១. ការពឹងផ្អែក​គ្នា​ទៅវិញទៅមក
២. វិបុលភាព​រួម
៣. គុណ​តម្លៃ​សកល​។

​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​អ្នកដឹកនាំ​ធុរកិច្ច​ក្រោយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ លោក​បណ្ឌិត តាន់ មុ​នី្ន​វណ្ណ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ បាន​លើក​ឡើង​អំពី​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​ឯកជន​ ក្នុង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​ង​កូ​វីដ​-១៩ ក៏ដូចជា​ចូលរួម​កាត់បន្ថយ​ផលវិបាក​មក​លើ​វិស័យ​សេដ្ឋកិច្ច តាមរយៈ​ការ​ផ្តល់នូវ​ព័ត៌មាន​ពិត​និង​ទាន់​ពេលវេលា​អំពី​ផលប៉ះពាល់​របស់​ជំងឺ​ង​កូ​វីដ​-១៩ មក​លើ​អាជីវកម្ម និង​ស្នើសុំ​អន្តរាគមន៍​ទាន់​ពេល​វេលា​ពី​រដ្ឋាភិបាល​។ កិច្ចសហការ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​បណ្ដា​សមាគម និង​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៅ​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការ​ដាក់​ចេញ​នូវ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា រួម​និង​វិធានការ​រក្សា​លំនឹង​អាជីវកម្ម​-​ធុរកិច្ច​ក្នុង​វិស័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។

​លោក​បណ្ឌិត តាន់ មុ​នី្ន​វណ្ណ ក៏បាន​សំណូមពរ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យ​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ទៅតាម​លទ្ធភាព ជាពិសេស ការផ្ទេរ​បច្ចេកវិទ្យា និង ការ​ចែករំលែក​ការអនុវត្ត​ល្អៗ ដើម្បី​រួមគ្នា​ដោះស្រាយ​វិបត្តិ​ជា​សាកល​នេះ ឆ្ពោះ​ទៅ​រក​វិបុលភាព​រួម​៕​
អត្ថបទ៖ វ​ត្តី​
​សូមចុចអាន៖ មន្ទីរជំនាញ នឹងពិគ្រោះយោបល់ ជុំវិញការហាមឃាត់មិនឲ្យពលរដ្ឋយកអាហារ ឡើងភ្នំបូកគោ