BREAKING NEWS
Search

ប្រព័ន្ធ​សម្ពាធ​ទាប កំពុង​អូស​កាត់​លើ​ប្រទេស​កម្ពុជា​

​យោង​តាម​ការ​តាម​ដាន​ជាប់​ជា​បន្ត​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម បាន​សង្កេត​ឃើញ​ថា ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំកិល​អូស បន្លាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា។

​ក្រសួង​បន្ត​ថា ​ស្ថានភាព​បែបនេះ​ ធ្វើ​ឲ្យ​ភ្លៀង​បង្កើន​ការ​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស ក្នុង​កម្រិត​បរិមាណ ពី​បង្គួរ​ទៅ​ច្រើន។ ក្នុង​នោះ បណ្តា​ខេត្ត​មួយ ចំនួន​មាន​ជាអាទិ៍ ខេត្ត​នៅ​ភាគ​ខាងក្រោម ភាគ​ខាង កើត​ជាប់​ប្រទេស​វៀតណាម និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន។​ ជា​មួយ​គ្នា​នេះ​ក្រសួង​ធនធាន​ទឹក សូម​សាធារណជន ជ្រាប​ជា​ព័ត៌មាន។ ប្រជាពលរដ្ឋ រស់នៅ​ទី​ទំនាប ក្បែរ​តំបន់​ភ្នំ និង​ជាប់​ផ្លូវទឹក សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង។ ដោយឡែក ប្រជាពលរដ្ឋ ជាពិសេស​អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន ចំពោះ​ភ្លៀង ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ ចាប់ពី​ថ្ងៃ​ទី ២៤-២៧ ខែ​កញ្ញា៕
អត្ថបទ៖ ដួង​វីរៈ​ជ័យ
សូមចុចអាន៖ ​អាជ្ញាធរ​ខេត្តបាត់ដំបង ជូនដំណឹង​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ស្ទឹង​សង្កែ​មាន​ការ​ប្រុង​ប្រយ័ត្ន