BREAKING NEWS
Search

ថៃ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​៣៨នាក់ ក្រោយពី​ជាប់​ទោស​ ករណី​លប​លួច​ឆ្លងដែន ​កាប់​ឈើ​ក្រញូង​ខុសច្បាប់

​ឧត្ដរមានជ័យ​ ៖ អាជ្ញាធរ​ថៃ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៣៨ នាក់ ប្រុស មកឲ្យកម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ជាំ ពាក់ព័ន្ធ​និង​ករណី​លប​លួច​ឆ្លងដែន​ ដោយ​ខុសច្បាប់​ចូល​កាប់​ឈើ​ក្រញូង ក្នុង​ទឹកដី​ថៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់​ប្រទេស​ថៃ ក្នុង​ម្នាក់ៗ​ជាង​បី​ឆ្នាំ​ត្រូវ​បាន​ដោះលែង កាល​ពី​ថ្ងៃ​ពុធទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥​និង​១៥​នាទី។​

​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ជាំ ​បាន​ឲ្យ​ដឹង​ថា ​ពលករ​ទាំង​២៥​នាក់​ខាងលើ​ត្រូវ​បាន ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ ពី​បទ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​ខុសច្បាប់​ក្នុង​ដី​ថៃ ចូល​តាម​ចំណុច​អូរ​ស្វាយ និង​វាល​ខ្សាច់ ជាប់គុក​នៅ​ខេត្ត​ស៊ី​សៈ​កេ​ត ប្រទេស​ថៃ។ ក្នុង​នោះ​មាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន ៣០​នាក់, ខេត្តកំពង់ស្ពឺ ចំនួន ០២ នាក់, ខេត្តកំពត ចំនួន ០១ នាក់, ខេត្តក្រចេះ ចំនួន ០១ នាក់, ខេត្ត​ព្រះវិហារ ចំនួន ០៣ នាក់ និងខេត្តកំពង់ធំ ចំនួន ០១នាក់។ ក្រោយ​សមត្ថកិច្ច​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ជាំ​និង​បាន​ធ្វើ​ការអប់រំ​រួចរាល់ ពួកគេត្រូវ​ឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​រៀង​ៗ​ខ្លួនវិញ​៕​
អត្ថបទ​៖ ​ចាន់ ធី
សូមចុចអាន៖ ​ករណី​បាញ់​សង្សារ​ស្លាប់​លើ​រថយន្ត​ ជនសង្ស័យ​ ទៅ​សារភាព​ជាមួយ​អាវុធហត្ថ​ស្រុក​ឧត្តុង្គ​ ត្រូវ​​សមត្ថកិច្ច​បញ្ជូន​​មក​ខេត្ត​កំពង់ឆ្នាំង​វិញ​