BREAKING NEWS
Search

លោក ស សុខា​៖ ​សហព័ន្ធ​កីឡា​ជាតិ​បើ​ខ្ជិល​ធ្វើ​របាយការណ៍ និង​សកម្មភាព​របស់​ខ្លួន​មិន​គួរ​ឲ្យ​បន្ត​ដើរ​ជាមួយ​ក្រសួង​អប់រំ​ឡើយ​

​ភ្នំពេញ​ ៖​ លោក ស សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​SEA GAMES ឆ្នាំ​២០២៣ (CAMSOC) នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២០​បាន​អញ្ជើញ​ចូល រួម​កិច្ចប្រជុំ​ការ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការ អនុវត្ត​ថវិកា​គាំទ្រ​របស់​សហព័ន្ធ​ជាតិ​ឆ​មា ស​ទី​១ ឆ្នាំ​២០២០​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ចលនា​អូឡាំពិក​គាំទ្រ​និង​ចូលរួម​ចំណែ​ក​ក្នុង​ការ​ពង្រឹង​ឲ្យ​យន្តការ​នេះ​មាន ប្រសិទ្ធភាព ហើយ​ការដឹកនាំ​គេ​សង្កត់ធ្ងន់​ទៅលើ​អភិបាលកិច្ច​ល្អ​និង​កាលានុវត្ត​ភាព​សហព័ន្ធ​កីឡា​ជាតិ​ ត្រូវ​យក​គោល​ការណ៍​អូឡាំពិក​ ដែល​បាន​ចែង​នេះ ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល ដៃគូ​ក្នុង​ការ​អភិឌ្ឍន៍​អង្គការ​សង្គម​កីឡា​។ កីឡា​បើ​គ្មាន​ការ​គាំទ្រ យើង​នឹង​បាត់បង់​ការ​រីកចម្រើន ដូច្នេះ​សហព័ន្ធ​កីឡា​ជាតិ​ចែកចេញជា​២ របរ គឺ​ការងារ​រដ្ឋបាល និង​ប្រជុំ​។ លោក​បាន​បន្ត​ថា សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​បាន​ចែង​ថា របរ​ប្រជុំ​របស់​សហ ព័ន្ធ​កីឡា​ជាតិ​រយៈពេល​៣​ខែ​ប្រជុំ​ម្តង ប៉ុន្តែ​សហព័ន្ធ​កីឡា​ជាតិ​ភាគច្រើន​មិនបាន​ធ្វើ តាម​ឡើយ។ សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ ត្រូវ​ពង្រឹង​ឡើងវិញ ពីព្រោះ​កិច្ចប្រជុំ​មាន​សារសំខាន់​ ដោយសារ​កីឡា​យើង​សុទ្ធតែ​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត​។

​លោក ស សុខា ក៏បាន​មានប្រសាសន៍​ដែរ​ថា រយៈពេល​១​ឆ្នាំ ៦​ខែ​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​នៅ​មិនទាន់​ធ្វើ​របាយ​ការណ៍​ឲ្យ​ឡើយ ដូច្នេះ​ប្រសិន​សហព័ន្ធ​កីឡា​ជាតិ​ទាំងនោះ នៅតែ​មិនទាន់​ធ្វើ​របាយការណ៍​និង​សកម្មភាព​របស់​ខ្លួន មិន​គួរ​ឲ្យ​បន្ត​ដើរ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទៀត​ទេ​។​ចំណុច​ទី​២ សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​នៅ​តែ​មាន​គំនិត​ក្នុង​ការ​យល់ថា បង្កើត​សហព័ន្ធ​នឹង​ទទួល​បាន​ថវិកា​ពី​ក្រសួង​ហើយ តាមពិត​ថវិកា​ឧបត្ថម្ភ​នេះ​គ្រាន់តែ​ឧបត្ថម្ភ ដើម្បី​ជួយ​ឲ្យ​បាន​ដើរ​ក្នុង​សហព័ន្ធ​ប៉ុណ្ណោះ​៕​
អត្ថបទ៖ វិ​សិទ្ធ
សូមចុចអាន៖ ​ប្រមុខ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ដុសក្អែល​ ឡៅ ចិ​ន្ត្រា និង​ យ៉េន ឌី​ណា បន្ទាប់ពី​ប្រកួត​មិន​អស់ពី​សមត្ថភាព