BREAKING NEWS
Search

ឯម ដា​រ៉ូ សាក​កណ្តាប់​ដៃ​ជាមួយ​ម៉ន គឹម​ឡុង ខ​ណៈ​តក់ សោ​ភ័​ណ្ឌ ជួប​ភុ​ន សោ​ភ័​ណ្ឌ

​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ឯម ដា​រ៉ូ ក្លឹប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវ​គេ​ផ្តល់​ឱកាស​ក្នុង​តំណែង​ជា​គូ​ឯក ដោយ​ត្រូវ​ជួប​សាក​កណ្តាប់​ដៃ​ជាមួយ ម៉ន គឹម​ឡុង អ្នក​ប្រដាល់​ជើងចាស់​ក្លឹប​យុវជន​គុន​ខ្មែរ​ពន្លឺ​ថ្មី​ព្រែក​ឯង លើ​សង្វៀន​បិទទ្វារ​ខា​រ៉ា​បាវ​ស្ទឹងមានជ័យ​របស់​ទូរទស្សន៍​បាយ័ន​នាយ​ប់​ថ្ងៃ​ទី​១៣​កញ្ញា ​២០២០​នេះ។

​អ្នក​ប្រដាល់​ទាំង​២​រូប​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។ ដា​រ៉ូ ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់ដៃ​ធ្ងន់ ហើយ​ការ​វ៉ៃ​ចេញ​របស់​គេ មាន​ប្រសិទ្ធិ​ភាព​ណាស់​។ ជា​មួយ​នឹង​កណ្ដាប់ដៃ​ធ្ងន់ អ្នក​ប្រដាល់​រូប​នេះ ​ទាត់​ចេញ​រហ័ស​ជង្គង់​ធ្ងន់​និង​កែង​របស់​គេ មិន​អាច​មើលស្រាល​បាន​ឡើយ។​
​ចំពោះ​ម៉ន គឹម​ឡុង វិញ ជា​អ្នក​ប្រដាល់​ចាស់​វស្សា ដែល​ពេលខ្លះ​វ៉ៃ​បាន​ល្អ​ហើយ​ពេលខ្លះ​វ៉ៃ​អន់ ដោយ​យោង​ទៅលើ​បញ្ហា​កម្លាំងកាយ​សម្បទា​របស់​គេ​រឹងមាំ​ឬ​មិន​រឹងមាំ​នោះ តែ​ចិត្ត​ប្រដាល់​របស់​គេ​ធំ បើ​គូប្រកួត​ខ្លាំង​ជាង ឬ ស្ថានភាព​នៃ​ការប្រកួត​មាន​លក្ខណៈ​តឹងតែង​នោះ គេ​រឹតតែ​ស៊ូ​វ៉ៃ​ដោយ​មិន​ព្រម​ចុះចាញ់​ឡើយ។ មិនតែប៉ុណ្ណោះ គេ​នឹង​វ៉ៃ​មិន​ដកថយ និង​សម្រុក​ទៅលើ​គូប្រកួត​ជានិច្ច។

​ទោះជា​យ៉ាងណា ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូប​នេះ នឹង​វ៉ៃ​គ្នា​៥​ទឹក​ពេញ ជាមិនខាន​ឡើយ ចំពោះ​ការ​ឈ្នះ​ចាញ់​នោះ គឺ​ពុំ​អាច​ទស្សន៍ទាយ​មុន​បាន​នោះ​ឡើយ ?។ តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លឹប​អេ​ភូ​ថង​កីឡា ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ភុ​ន សោ​ភ័​ណ្ឌ ក្លឹប​នាគរាជ​មានជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម។ ពួកគេ​ជា​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា តែ​បើ​និយាយ​ពី​កេរ្តិ៍ឈ្មោះ​វិញ​នោះ ​ភុ​ន​ សោ​ភ័​ណ្ឌ​ល្បីល្បាញ​ជាង​តក់ សោ​ភ័​ណ្ឌ។ ភុ​ន ​សោ​ភ័​ណ្ឌ វ៉ៃ​ចេញ​រហ័ស​តែ​ការ​វ៉ៃ​ចេញ​របស់​គេ​មាន​លក្ខណៈ​ត្រង់ៗ​ពេក ហើយ​ក្បាច់​ប្រចាំ​ត្រកូល​របស់​គេ ​គឺ​ទាត់​ផ្កាប់​ចាន​។ ចំពោះ​ការ​វ៉ៃ​ចេញ​របស់​តក់ សោ​ភ័​ណ្ឌ​វិញ មិន​ជា​ចាញ់​ភុ​ន​សោ​ភ័​ណ្ឌ​ឡើយ។​ គេ​មិន​ត្រឹមតែ​រហ័ស​និង​ធ្ងន់​ប៉ុណ្ណោះ​ទេ តែ​ប្រកបដោយ​កលល្បិច​ទៀតផង​ហើយ​ស្នៀត​ប្រចាំ​ត្រូ​កូ​ល​របស់​គេ គឺ​ទាត់​ផ្កាប​ចាន​ដូច​ភុ​ន​ សោ​ភ័​ណ្ឌ​ដែរ។ ​ដូច្នេះ ចាំ​មើល​តើន​រណា​ឈ្នះ​រវាង​តក់​ សោ​ភ័​ណ្ឌ​ និង​ ភុ​ន​សោ​ភ័​ណ្ឌ​នេះ​?​។

​សយ សុខ ក្លឹប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡុង ខេត្ត ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​ នេះ​ជា​ជំនួប​សងសឹក​របស់​អ្នក​ប្រដាល់​ទាំង​២​រូប​នេះ។ ចំណែក នួន វ​ណ្ណះ ក្លឹប​កងពលតូច​លេខ​៣១ ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផាន់ សុវណ្ណ​ថា ក្លឹប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម៕
អត្ថបទ៖ ​វិ​សិទ្ធ
សូមចុចអាន៖ ​ការ​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​សហព័ន្ធ​លើក​ទី១​ ចាប់ផ្ដើម​នា​ខែ​តុលា