BREAKING NEWS
Search

ក្រុមហ៊ុន Tesla គ្រោងនាំចេញរថយន្ត Model 3 ដែលផលិតនៅចិនទៅកាន់តំបន់អាស៊ីនិងអឺរ៉ុប

ក្រុមហ៊ុន Tesla គ្រោងនឹងនាំចេញនូវរថយន្ត Model 3 ដែលផលិតនៅក្នុងប្រទេសចិនទៅកាន់ទីផ្សារអាស៊ីនិងអឺរ៉ុប។

ប្រភពមួយបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី Model 3 ពីរោងចក្រទីក្រុងសៀងហៃរបស់ខ្លួនកាលពីខែធ្នូមួយនេះក៏មានផែនការលក់រថយន្តប្រភេទនេះទៅកាន់ប្រទេសជប៉ុននិងទីក្រុងហុងកុងផងដែរ។

ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ក្រុមហ៊ុនសហរដ្ឋអាមេរិកមួយនេះកំពុងពង្រីកសមត្ថភាពផលិតរបស់ខ្លួននៅក្នុងប្រទេសចិនដើម្បីផលិតរថយន្តស្ព័រ Model Y, ម៉ូតូអគ្គិសនីនិងឧបករណ៍បញ្ជាម៉ូទ័រ។

ក្រុមហ៊ុន Tesla មានបំណងផលិតរថយន្ត Model 3 ចំនួន១៥០,០០០គ្រឿងក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះលក់រថយន្តបានប្រហែល១១,៨០០គ្រឿងរួចទៅហើយនៅក្នុងប្រទេសចិនកាលពីខែមុន៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Bloomberg

ចុចអាន៖ ជើង​ហោះហើរ​មក​កម្ពុជាចាប់ផ្តើមមាន​​សកម្មភាព​ ខណៈ​អ្នក​ធ្វើដំណើរ​ភាគច្រើនជា​អ្នក​វិនិយោគ

ចុចអាន៖ ថ្វីបើកូវីដនៅតែវាយលុកខ្លាំងក៏ដោយ ឥណ្ឌាបង្ខំចិត្តបើកប្រាសាទ Taj Mahal ឡើងវិញដើម្បីជួយសេដ្ឋកិច្ច