BREAKING NEWS
Search

គ​.​ជ​.​ប ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចុងក្រោយ និង​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការចែក​លិខិត​អញ្ជើញ​ប្រជាពលរដ្ឋ​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​រៀប​ចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចុងក្រោយ និង​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការចែក​លិខិត​អញ្ជើញ​ប្រជាពលរដ្ឋ ដែល​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​ការិយាល័យ​កណ្ដាល​របស់ គ​.​ជ​.​ប ដែល​ស្ថិតនៅ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​។

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក នុត សុខុម អនុ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​មានការ​ចូលរួម​ពី​តំណាង​ក្រុម​ប្រឹក្សាធម្មនុញ្ញ​, តំណាង​ព្រឹទ្ធសភា រដ្ឋសភា​, ក្រសួង​ពាក់ព័ន្ធ​នានា​, តំណាង​គណបក្ស​នយោបាយ​, តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកសារព័ត៌មាន​៕
អត្ថបទ៖ កោះ​កែវ
សូមចុចអាន៖​ ព្រះសង្ឃ​៤៦​អង្គ នៅ​ខេត្ត​បាត់ដំបង មាន​អាការៈ​ក្តៅ​ខ្លួន ៣៧,៥​អង្សា​សេ