ចូលរួម​រំលែក​ទុក្ខ សុគន្ធ នីសា បាត់បង់មនុស្សជាទីស្រលាញ់!
BREAKING NEWS
Search

ចូលរួម​រំលែក​ទុក្ខ សុគន្ធ នីសា បាត់បង់មនុស្សជាទីស្រលាញ់!

ភ្នំពេញ​ ៖ ​តារា​ចម្រៀង​ទឹកមុខ​ស្រទន់​អ្នកនាង សុគន្ធ នីសា និង​ក្រុម​គ្រួសារ​ពេលនេះ ​កំពុងតែ​ជួប​ទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​​ដោយ​លោកយាយ​ជាទី​ស្រលាញ់ទទួល​មរណភាព​យ៉ាង​ឆាប់​រហ័ស​មិន​អាច​ទទួល​យក​បាន។

​ដំណឹង​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​និង​តក់ស្លុត​នេះ ​បាន​ធ្វើ​ឲ្យ​តារា​ស្រី​អ្នកនាង សុគន្ធ នីសា ស្ទើរតែ​ដាក់ចិត្ត​ទទួលយក​ពុំបាន​ទេ​។ ​ម្យ៉ាងទៀត​បន្ទាប់ពី​ទទួល​បាន​ដំណឹង​នៃ​ការ​ស្លាប់​របស់​លោក​យាយ​ជាទី​ស្រលាញ់​នេះ​ដែរ ​អ្នកនាង សុគន្ធ នីសា ក៏បាន​ថ្លែង​សារ​ដ៏​ក្ដុកក្ដួល​របស់​ខ្លួន​ទាំង​ទឹក​មុខ​ស្រងូតស្រងាត់​ ព្រោះតែ​នឹក​ស្រណោះ​អាល័យ​ចំពោះ​លោកយាយ​។ អ្នកនាង សុគន្ធ នីសា បាន​សរសេរ​រៀបរាប់​ដូច្នេះ​ថា​ នេះ​ជា​ដំណើរ​ដែល​មិនបាន​ព្រៀង​ទុក​ថ្ងៃនេះ ប្រៀប​ដូច​ជា​សុបិន ទៅ​កន្លែង​ដែល​មិនបាន​គិត​ថា​ទៅ កន្លែង​ដែល​មិន​ចង់​ទៅ បែរជា​ត្រូវ​ទៅដល់ ការ​គិត​វា​មិន​ដូច​ការពិត​គ្មាន​អ្នកណា​ដឹង​មុន​ថា​ នឹង​មាន​បញ្ហា​អ្វី​កើតឡើង​ចំពោះ​យើង​ឡើយ តែ​បញ្ហា​គឺ​មាន​ចំពោះ​យើង​ជា​រៀងរ​ហូត។

​តារា​ចម្រៀង​អ្នកនាង សុគន្ធ នីសា និយាយ​បន្ថែម​ទៀត​ថា​ មាន​សុខ​ក៏​មាន​ទុក្ខ តែ​គ្រប់គ្នា​មើល​មិន​ឃើញ​ភាព​ស្ងប់ តែ​ភាព​ស្ងប់​នៅ​ជាមួយ​យើង​រហូត អ្វីៗ​គឺ​តាម​ដំណើរ​ធម្មជាតិ​(​សូម​វិញ្ញាណក្ខន្ធ​របស់​ម៉ា​បាន​ទៅកាន់​ទី​ស្ងប់​សុខ​)​។​ តាមរយៈ​ដំណឹង​មរណភាព​នេះ​ដែរ ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំគ្នា​ ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ​ជាមួយ​អ្នកនាង សុគន្ធ នីសា និង​ក្រុម​គ្រួសារ​។ ជា​មួយ​គ្នា​នេះ​ដែរ​គេ​ក៏​សង្កេតឃើញ​មាន​មិត្តភ័ក្ដិ​សិល្បៈ​ប្រុស​-​ស្រី​រួម​អាជីព​ស្និទ្ធស្នាល​មួយ​ចំនួន​ បាន​បង្ហាញ​វត្តមាន​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​និង​បុណ្យ​សព​លោកយាយ​របស់​តារា​ស្រី​អ្នកនាង សុគន្ធ នីសា ដែល​កំពុង​តម្កល់ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅ​ឯ​គេហដ្ឋាន​ផង​ដែរ​៕
អត្ថបទ៖ ចាន់​រ៉ា
សូមចុចអាន៖ ខេ​ម សុខៗ ​ស្រាប់តែ​ប្រកាស​លា​អ្នកគាំទ្រ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​រយៈ​សិន