BREAKING NEWS
Search

អ្នកជំនាញសុខភាពថា ការប្រើទឹកសម្អាតពេលបន្ទោរបង់រួចល្អជាងការប្រើក្រដាសអនាម័យ

ប្រសិនបើអ្នកមិនអាចរកបានក្រដាសអនាម័យប្រើនៅពេលចូលបង្គន់ទេ អ្នកអាចប្រើទឹកជំនួសដោយក្រដាសបាន ព្រោះអ្នកជំនាញបានណែនាំថា ការប្រើទឹកបន្ទាប់ពីបត់ជើងធំអាចលាងសម្អាតបានល្អជាងការប្រើក្រដាសជូត។

លោកវេជ្ជបណ្ឌិត Phillip Buffington ប្រធានផ្នែកវេជ្ជសាស្ត្របន្ទោរបង់វិទ្យារបស់សហរដ្ឋអាមេរិកមានប្រសាសន៍ថា “ ការប្រើក្រដាសជូតស្ងួតនៅពេលបន្ទោរបង់ គឺកំពុងទុកចោលលាមកនិងបាក់តេរីនៅនឹងទ្វារធំ ចំណែកឯអ្នកប្រើក្បាលរ៉ូប៊ីណេបាញ់ទឹកនឹងលាងសម្អាតសំណល់កខ្វក់ចោល” ។

វេជ្ជបណ្ឌិត Allen Kamrava នៅរដ្ឋកាលីហ្វ័រញ៉ានិយាយដែរថា ជាលទ្ធផលអ្នកដែលលាងសម្អាតនឹងទឹកមិនសូវមានបញ្ហាជាមួយនឹងការឡើងកន្ទួល រោល និងរលាកទេ។ លើសពីនេះលោកថា បញ្ហាមួយផ្សេងទៀតពីការប្រើក្រដាស គឺអ្នកខ្លះវាជូតមិនចេះថ្នមដែលធ្វើឲ្យមានបញ្ហាដល់ទ្វារធំ។

វេជ្ជបណ្ឌិត Evan Goldstein ជាគ្រូពេទ្យវះកាត់ទ្វារធំនៅទីក្រុងញូវយ៉កបាននិយាយនៅក្នុង Business Insider Singapore ថា ការរងរបួសទ្វារធំភាគច្រើនបណ្តាលមកពីការជូតសម្អាតមិនបានត្រឹមត្រូវ។ លោកបានបន្តនិយាយថា អ្នកដែលទល់លាមកងាយនឹងឈឺនិងរហែករន្ធគូថ បែបនេះហើយវាជាការដាក់បន្ថែមសម្ពាធទៅលើរន្ធគូថឲ្យកាន់តែមានបញ្ហា។

ចំពោះករណីស្ត្រី តំបន់ទ្វារមាសត្រូវការការសម្អាតថ្មមៗជាជាងការប្រើក្រដាសជូតស្ងួត។ ប៉ុន្តែស្រ្តីក៏ពុំគួរប្រើរ៉ូប៊ីណេបាញ់សម្អាតដែរ ពីព្រោះថាវាមានកម្លាំងបាញ់ទឹកខ្លាំងរហូតដល់បង្ហួរនោម ឬមាត់ស្បូន។ នេះបើតាមលោកវេជ្ជបណ្ឌិត Buffington បាននិយាយ។

យោងតាមទ្រឹស្ដីរបស់អ្នកវិទ្យាសាស្ត្រអាមេរិក Scientific American បាននិយាយថា ក្រដាសអនាម័យ១ដុំត្រូវការប្រើ ១៤០លីត្រដើម្បីផលិត តែផ្ទុយទៅវិញវាត្រូវការទឹកតែ ៥០០មីលីលីត្រប៉ុណ្ណោះពីក្បាលរ៉ូប៊ីណេបាញ់ទឹក៕

 

ចុចអាន៖ ពង្រឹងមេជីវិតនិងសុខភាពផ្លូវភេទ​ដោយការកំណត់របប​​អាហារ

 

ប្រែសម្រួល៖ សន្យា