ពេលសុខភាពខ្សោយ ត្រូវ​ស្វែងរកសិនថា​ មានជម្រើសព្យាបាលណាក្រៅពីថ្នាំទេ?

អ្នកខ្លះមិនឈឺផង សុខចិត្ត​លើកថ្នាំំ​ទំាងក្បង់មកលេប ដើម្បី​ថែសម្រស់ ឬជឿសម្តី​ពួកអ្នកបោកប្រាស់ ដែលកំពុង​ធ្វើមានបាន លើ​ការបំផ្លាញ​សុខភាព​និងអនាគ​តអ្នកដទៃដោយការលក់ថ្នាំទំាងនេះ​។

ចំណែក​ការដែល​ឈឺតិចតួច ហើយ​​រកថ្នាំមកលេបម្តងបាន​ស្រន់បន្តិច​ក៏លែងខ្ចីខ្វល់លេប​ទៀត​ គឺជាអ្វី​ដែលសង្គមខ្មែរកំពុងធ្វើ​​ ហើយក៏​ជាសកម្មភាពដែល​សម្លាប់ខ្លួនឯងដោយគ្មាន​បន្សល់ដាន​ទុក។

ក្នុងករណីខ្លះ ថ្នាំអាចមិនមែនជាវិធីសាស្រ្ត ដែលមាន​តែមួយគត់ ឬល្អបំផុត ក្នុងការ​ធ្វើឱ្យស្ថានភាពសុខភាព កម្លាំងពលំបាន​ល្អ​ប្រសើរឡើងនោះទេ។

ពេលខ្លះ អ្វីទាំងអស់ដែលរាងកាយ​យើង​ត្រូវការ គឺរបៀបរស់នៅមាន​សុខុមាលភាព​ ឧទាហរណ៍ឈប់ជក់បារី ឈប់ហូបខ្លាញ់អាក្រក់ៗ ឈប់ហូបអាហារផ្អាប់ ឈប់ចង់ស្រកទម្ងន់ ដោយវិធី​​បំផ្លាញ​ប្រក្រតីភាពនៃ ក្រពៈ (ថ្នំាទំាងនោះ​ចូលទៅហាមក្រពះមិនឱ្យនឹកឃ្លាន ហូបមិនឆ្ងាញ់ អណ្តាតមិនស្គាល់ជាតិ  )និងបំផ្លាញ តម្រង់នោម(ថ្នាំសម្រកមានជាតិក្តៅខ្លាំង​បំផ្លាញ​តម្រងនោម​)។ល។

មិនដែល​ធ្វើសកម្មភាពរាងកាយ ហាត់ប្រាណ​ឱ្យ​បាន​យ៉ាងតិច ៣០ នាទី យ៉ាងហោច​៤ថ្ងៃ​នៃសប្តាហ៍និមួយៗផង​សម្រុកទៅទិញវីតាមីនមកលេប​តើបានផលអ្វី?។

សម្រាប់លក្ខខណ្ឌខ្លះ យើង​អាចមានជំរើសផ្សេងទៀតក្នុងការព្យាបាលដោយចលនា ហើយ​កាត់បន្ថយឬមិនលេបថ្នាំសោះ។

បើយើង​នៅតែចចេសជឿលើឱសថនៅតាម​ឱសថស្ថាន នោះជាសិទ្ធិរបស់គ្រប់គ្នា ប៉ុន្តែ KPT plus មាន​តួនាទី​ ក្នុងការ ពន្យល់ឱ្យអ្នកអានខ្លួនចេះពិចារណាថ្លឹងថ្លែង។

ចូរសួរសំណួរទំាងនេះ​ដើម្សីសុវត្ថិភាព​ខ្លួនយើងរាល់ពេលគេឱ្យថ្នាំមកប្រើឬកែជម្ងឺ ៖

១ សួរថា តើថ្នាំនេះមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់ខ្ញុំ?តើមាន​ផលប៉ះពាល់អ្វីខ្លះ?តើមានជម្រើស​ងាយនិងមានសុវត្ថិភាពជាងនេះទេ?
២ ប្រសិនបើខ្ញុំលេបវា តើស្ថានភាពរបស់ខ្ញុំនឹងរីកចម្រើនលឿនឬនៅដដែល? ប្រសិនបើខ្ញុំមិនលេបតើវានឹងបង្កើនហានិភ័យនៃជំងឺរបស់ខ្ញុំនាពេលអនាគតដែរ? តើខ្ញុំត្រូវការបន្តលេបថ្នាំហ្នឹង​យូរប៉ុណ្ណាទៀត?

៣ ប្រសិនបើខ្ញុំមានអារម្មណ៍ធូរស្រាលតើខ្ញុំអាចឈប់ប្រើវាបានទេ? តើខ្ញុំត្រូវការបន្ថយកម្រិតបន្តិចម្តងៗសិនទើបអាចបញ្ឈប់?តើខ្ញុំគួរយ៉ាងណាប្រសិនបើខ្ញុំមានបញ្ហាជាយថាហេតុ​មួយថ្នាំ?

ថាំ្នពទ្យមួយចំនួន ត្រូវ​បានយកមកប្រើ​កែរោគ ក្នុងរយៈពលខ្លី ។ ប៉ុន្តែថាំ្នខ្លះទៀតតូ្រវតែ​ប្រើប្រាស់ពេញ​មួយ​ជីវិត។

ឧទាហរណ៍ ថ្នាំអង់ទីប៊ីយោទិច Antibioticsត្រូវប្រុងប្រយ័ត្នណាស់ ព្រោះវាមាន​ផលប៉ះពាល់ច្រើន និង​​​ត្រូវ​ប្រើ​ក្នុងរយៈពេលកំណត់ជាក់លាក់មួយ ដោយបន្តលេបវា ទោះ​បីបាន​ជាសះហើយ​ក្តី។ ​មិនអញ្ចឹងមេរោគនឹងស៊ាំ វាបណ្តុះឡើងដោយ​​​ខ្លួន​វា នូវភាពធន់នឹងថ្នាំ ដែលជាសញ្ញាដ៏គ្រោះថ្នាក់បំផុតមួយ​សម្រាប់មនុស្ស​​។

ការដែលកំពុងលេបៗ ហើយ​ក៏បញ្ឈប់ការលេបថ្នាំចោល ភ្លាមៗដូចជា ពពូកថ្នាំដែល​ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តក៏អាចបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរដែរ។

ចម្រើន តារា​