ព័ត៍មានទាន់​ហេតុការណ៏
Search

នី រតនា ថ្លែង​សារ​ទាំង​អន្ទះសា ​ចង់​ឃើញ​មុខ​កូនស្រី​ដំបូង ​ក្រោយ​ពិនិត្យ​ដឹង​​​លទ្ធផល

ភ្នំពេញ ​៖ ​តារា​ចម្រៀង​វ័យក្មេង​រូប​សង្ហា​លោក នី រតនា មុន​នេះ ​បាន​បង្ហាញ​ពី​អារម្មណ៍​រំភើបចិត្ត​ខ្លាំង​ក្រោយពេល​ពិនិត្យ​ដឹង​ច្បាស់​លទ្ធផល​កូន​នៅ​ក្នុង​ផ្ទៃ​របស់​ភរិយា​ ដែល​កំពុង​ពពោះ​បាន​រយៈពេល​២០​សប្ដាហ៍ ​ខណៈ​​​កូន​ដំបូង​របស់​លោក​ដែល​ជា​ដំណក់​ឈាម​រួមគ្នា​ ជាមួយ​ភរិយា​គឺជា​កូនស្រី។

ការប្រកាស​ទាំង​អារម្មណ៍​ត្រេកអរ​ និង​រំភើបចិត្ត​ពី​សំណាក់​តារា​ចម្រៀង ​និង​ជា​ម្ចាស់​ពាន​ក្នុង​ការ​ប្រឡង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ​គឺ​លោក នី រតនា នេះ​ដែរ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចូលរួម​អបអរ​ជាមួយ​លោក​ និង​ភរិយា​នោះ​ទេ ​ក៏មាន​ខ្លះទៀត​បាន​បញ្ចេញមតិ​ថា​កូនស្រី​របស់លោក នី រតនា អាច​នឹង​ស្អាត​កាត់​ទៅរក​ឪពុក​និង​ម្តាយ​ព្រោះ​គូស្នេហ៍​អ្នក​ទាំងពីរ​សុទ្ធសឹងតែ​ស្រស់​ស្អាត​សក្ដិសម​គ្នា​ណាស់​។​

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​របស់លោក នី រតនា​ បាន​សរសេរ​ភ្ជាប់​នឹង​រូបភាព​នៃ​ការពិនិត្យ​ផ្ទៃពោះ​របស់​ភរិយា​ និង​លទ្ធផល​កូន​ថា Finally, it’s a baby girl ! Daddy & Mommy .​រង់ចាំ​ការមកដល់​របស់​ព្រះ​នាង​តូច​ឆាប់ៗ​នេះ …!​។ ​កូនស្រី​មាន​សុខភាព​ល្អ និង​រឹងមាំ​ណាស់​។​ ជាមួយគ្នា​នៃ​ការប្រកាស​របស់លោក នី រតនា នេះដែរ​ បានធ្វើ​ឲ្យ​ទស្សនិកជន​ពិសេស​អ្នក​ដែល​គាំទ្រ​លោក​បង្ហាញ​អារម្មណ៍​រំភើប​ជំនួស​ទៀតផង។

ជាការ​កត់សម្គាល់​តារា​ចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​ហង្ស​មាស​លោក នី រតនា ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​ស្របច្បាប់​ជាមួយ​ភរិយា​វ័យ​ប្រហែល​គ្នា​ គេ​សង្កេតឃើញថា ​ចំណងស្នេហា​ប្តី​-​ប្រពន្ធ​របស់​ពួកគេ​ទាំងពីរ​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ និង​រឹងមាំ​ខ្លាំង ​ដែល​កត្តា​នេះហើយ​ទើប​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​បាន​លើក​សរសើរ​ចំពោះ​សម្ពន្ធភាព​ស្នេហា​របស់​ពួកគេ​ទាំងពីរ​។​ គេ​នៅ​ចាំបាន​ថា​តារា​ប្រុស​លោក នី រតនា បានសម្រេច​ចូល​រោងការ​ជាមួយ​ភរិយា​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា​ ឆ្នាំ​២០១៩​ដោយមាន​ការ​អញ្ជើញ​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន​កុះករ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114