លោកត្រាំចេញមុខរិះគន់ប្រឆាំង​អតីតប្រធានាធិបតីអូបាម៉ាថាយាយីខ្លួន

ប្រធានាធិបតី​ត្រាំទើបតែបានបង្កាត់ងងើក​វោហាសាស្ត្រក្តៅៗ ផ្តោតការរិះគន់លើអតីតប្រធានាធិបតីដ៏មាន​ប្រជាប្រិយភាពទូទាំំងពិភពលោក គឺលោក ប៉ារ៉ាក់អូបាម៉ាដោយ​និយាយថាអស់រយៈពេលជាយូរមកហើយដែលលោកអូបាម៉ា បានបង្កបញ្ហា​ដល់តំណែងបច្ចុប្បន្នរបស់ខ្លួន ហើយតាមយាយីខ្លួន តាំងពីមុនពេលដែលជាប់ឆ្នោតជាប្រធានាធិបតីឯណោះ។

ដោយប្រើពាក្យថា Obamagate ដែល​ បច្ច័យ ‘wategate’ ត្រូវបានគេយកទៅប្រើតែ​លើរឿងអាស្រូវជាច្រើន នៅក្នុងពិភពនិយាយភាសាអង់គ្លេស តាំងពីច្រើនទសវត្សមកហើ យ។ លោក ត្រាំ​បាន​យក​ឈ្មោះលោកអូបាម៉ា​មកបូកជាមួយពាក្យនេះ ហាក់ដូចជាកំពុងប្រើវោហាសាស្ត្រធំនិងថ្មី ប្រឆាំងនឹងគូប្រជែងនយោបាយខ្លួន។

ឃ្លាដើលមរបស់លោកត្រាំ “Uh, Obamagate. It’s been going on for a long time,” he began. “It’s been going on from before I even got elected, and it’s a disgrace that it happened, and if you look at what’s gone on, and if you look at now, all this information that’s being released — and from what I understand, that’s only the beginning — some terrible things happened, and it should never be allowed to happen in our country again.”

ដោយចាត់ទុកថាជាទង្វើ“ ឧក្រិដ្ឋកម្មនយោបាយធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក” លោក Trump ហាក់ចង់ទាញរឿងឱ្យ​ទៅជាប់ទាក់ទងនឹងគូប្រជែងថ្មី ក្នុងការបោះឆ្នោតយកតំណែង​ប្រធានាធិបតីអាមេរិក នា​ឆ្នាំ ២០២០ របស់លោកគឺលោក Joe Bidenដោយចោទប្រកាន់ថា លោកអូបាម៉ារួមជាមួយអនុប្រធានាធិបតី ចូ ប៊ីដិននេះ បាននៅក្នុងគម្រោងដ៏ធំមួយដើម្បីធ្វើឱ្យប៉ះពាល់ដល់រដ្ឋបាល លោក។

កាលឆ្នាំ ២០១៧ លោកក៏បានធ្លាប់​ចោទប្រកាន់រដ្ឋបាលលោកអូបាម៉ាថា បានប្រើលេសបន្លំមួយក្នុងយុទ្ធនាការរកសំឡេងឆ្នោតរបស់ខ្លួន​នៅក្នុងឆ្នាំ ២០១៦ដែរ ។

ប៉ុន្តែលេខាធិការសារព័ត៌មានរបស់លោក Trump នៅពេលនោះបានបញ្ជាក់យ៉ាងច្បាស់ថាការអត្ថាធិប្បាយរបស់ប្រធានាធិបតីមិនត្រូវបានគេយកចិត្តទុកដាក់ខ្លាំងនោះទេ។

មន្ត្រីជាន់ខ្ពស់ដទៃទៀតបានបដិសេធអំពីការដែល​ចោទលោកអូបាម៉ាថាបាន«ឃុបឃិត»នេះ។

សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋនិងជាសម្ព័ន្ធមិត្តប្រធានាធិបតីលោកស្រី Lindsey Graham បានច្រានចោលការអំពាវនាវដែលដឹកនាំដោយលោក Trump ក្នុងការ​ធ្វើឲ្យ លោកអូបាម៉ា​ផ្តល់សក្ខីកម្មនៅចំពោះមុខសភាជុំវិញបញ្ហានេះ។

អគ្គមេធាវីលោក William Barr បាននិយាយថា គាត់មិនរំពឹងថាក្រសួងយុត្តិធម៌ស៊ើបអង្កេតលើលោកអូបាម៉ា​ ទេ។

លោកអូបាម៉ា​សប្តាហ៍មុនបានបង្ហាញខ្លួនជាលើកដំបូង ក្នុងការរិះគន់រដ្ឋបាល Trump ចំពោះការចាត់តំាងនានាប្រឆាំង​នឹងរោគរាតត្បាត។

ស្រស់

ប្រភពVOX

មេរៀនធំៗ​ក្នុងពិភពលោក​ដែលបង្ហាញថា អាមេរិកកំពុងបាត់បង់តំណែង