BREAKING NEWS
Search

ឃាត់ខ្លួនពីរនាក់ប្តី ប្រពន្ធ ចូល​ដាក់អន្ទាក់សត្វ ក្នុងព្រៃ​សង្ឃរុក្ខាវ័ន

​ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យជាប្តី ប្រពន្ឋ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេបាន​ធ្វើសកម្មភាព​លួចដាក់អន្ទាក់ឆក់សត្វព្រៃ នៅក្នុងតំបន់ហាមឃាត់ កាលពីថ្ងៃទី១៧ខែកក្កដា។

ជនសង្ស័យ​ទាំងពីរនាក់មានឈ្មោះ អ៊ុច រីន អាយុ៣១ ឆ្នាំ ជាប្ដី  និងឈ្មោះ សុខ ផល អាយុ៣៨ ឆ្នាំជា​ប្រពន្ធ​  រស់នៅភូមិសុពណ៌ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

​សមត្ថកិច្ចដកហូតបាន​សម្ភារៈ​ប្រើប្រាស់ សម្រាប់ធ្វើសកម្មភាពរួមមាន អាគុយ ចំនួន ២ ​,អាំងវូត័រ​ថាមពល​ ចំនួន ១ គ្រឿង,​ខ្សែភ្លើង​ឆក់ចំនួន ១០០០ម៉ែត្រ ,កាំបិត ពូថៅ ។ល។

បច្ចុប្បន្ន ជនសង្ស័យខាងលើទាំង​ពីរនាក់ ត្រូវបាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ​កសាងសំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការតាម​នីតិវិធី​ច្បាប់​៕

អត្ថបទ ​៖ ចាន់ ធី

ចុចអាន ៖ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអូផាល នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ទទួល និងដោះលែងពស់ថ្លាន់ចូលព្រៃវិញ