តោះថៅកែៗ!សិក្សាអត្ថប្រយោជន៍នៃការធ្វើសមាធិនៅកន្លែងធ្វើការ

ពេលនេះ​ យើងកំពុងរស់ក្នុងសតវត្សនៃជំងឺឆ្លង​ ជំងឺផ្លូវចិត្ត​និងវិបត្តិសេដ្ឋកិច្ច។ ក្រុមហ៊ុននាំមុខនានាក្នុងលោក​ ដូចជា Google និង Amazon បានអនុវត្តិការផ្តល់គបណ្តុះបណ្តាលផ្នែកសមាធិដល់និយោជិករបស់ពួកគេជារៀងរាល់ឆ្នាំតំាងពីយូរមកហើយ។ រចនាសម្ព័ន្ធសាជីវកម្មប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ មិនមានកន្លែងសម្រាប់អនុញ្ញាតឱ្យស្ត្រេសលុកលុយ​យូរ​ និង​ឈានទៅ​រឹងមាំប៉ះពាល់ដល់សុខភាពនិងលទ្ធផល​ការងារទេ។ ចាប់បង្កើតតារាងសមាធិនៅក្រុមហ៊ុនជាការចាប់ផ្តើម​ដ៏ល្អមួយ។

អត្ថប្រយោជន៍នៃការធ្វើសមាធិនៅកន្លែងធ្វើការមានច្រើនណាស់។

ការធ្វើសមាធិបង្វឹកចិត្តក្នុងរបៀបមួយដែលនាំឱ្យបុគ្គលិក​បង្កើតការជម្រុញចិត្តដោយធម្មជាតិខ្លួនឯងនិង​យកចិត្តទុកដាក់ក្នុងការ​ធ្វើទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន។ មិនត្រឹម​តែ​នាំមកនូវ​អារម្មណ៍ល្អ​និងផ្តោតនៅក្នុងផែនការការងារ​នៅការិយាល័យ ពួកគេមាន​ពេលកាន់តែច្រើន​ទម្លាក់ចោលទំនាស់ហើយ​បង្វឹក​ទេពកោសល្យនិងគុណធម៌ក្នុងផ្នត់គំនិត Mindset។
ដូចគ្នានឹងទិដ្ឋភាពផ្សេងទៀតនៃជីវិតដែរ ការធ្វើសមាធិជួយកាត់បន្ថយភាពតានតឹងដែលបណ្តាលមកពីការងារ ដោយធ្វើនិយតកម្មអ័រម៉ូនស្ត្រេសនិងបញ្ចេញជាតិពុលចេញពីរាងកាយ។
ថៅកែៗអាចរើស​យកការធ្វើសមាធិពេលព្រឹកមុនធ្វើការ​ឬមុនចេញទៅបាយថ្ងៃ ឬមកពីបាយវិញ។

ការណែនាំអំពីការធ្វើសមាធិជាក្រុមនៅកន្លែងធ្វើការ អាចជំរុញឱ្យមានការតភ្ជាប់គ្នារវាងបុគ្គលិកនិងអ្នកមើលការខុសត្រូវ និងជំរុញឱ្យមានការយល់ចិត្តទទួលយកយោបល់គ្នា​ដោយសន្តិវិធី នៅក្នុងក្រុមទាំងមូល។


សាមធិ១០ទៅ២០នាទីប៉ុណ្ណោះ​អាច ជួយធ្វើឱ្យប្រសើរនូវសិល្បៈគ្រប់គ្រងខ្លួនឯងសូម្បី​Manager​ខ្លួន​គាត់​ផង។
ការធ្វើសមាធិត្រូវបាន​គេចាត់ថា ដូចជាការព្យាបាលស្ត្រេសដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់នាយកប្រតិបត្តិអាជីពនានា ដើម្បីកសាងការសម្រេចចិត្តរហ័ស ច្បាស់ លឿននិងមិនឡូកឡំរឿង​អារម្មណ៍។

វាជាចំណុចល្អពន្លឿនសមត្ថភាពជំនាញនៃ​ភាពជាអ្នកដឹកនាំ។
ការសិក្សាបង្ហាញថា ការប្តេជ្ញាចិត្តក្នុងការធ្វើសមាធិប្រចាំថ្ងៃនៅក្នុងក្រុមហ៊ុន​ស្ថាប័នរដ្ឋ ធ្វើអោយប្រសើរឡើងនូវស្ថានភាពសុខភាពទូទៅរបស់និយោជិកដែលបណ្តាលឱ្យពួកគេឈប់សម្រាកផ្នែកសតិអារម្មណ៍ បង្កើនផលិតភាពបានច្រើន។

ដោយមិនគិតពីប្រភេទនិងទំហំក្រុមហ៊ុន ការអនុវត្តន៍សមាធិនៅកន្លែងធ្វើការត្រូវបានទទួលយកជាសកលថាជាមធ្យោបាយដ៏ល្អបំផុតមួយ ក្នុងការបីទ្រទ្រង់បង្កើនការពេញចិត្តការងារនិងភាពស្មោះត្រង់អាជីពយូរអង្វែង។


ឡាហ្សូលី