លាឈប់ម្តងហើយ ហើយគួរចូលកន្លែងចាស់វិញអត់?

លើលោកនេះគ្មានអ្វី​ដែលថា​ មិនអាច​កើតមានឡើងនោះទេ ឱ្យតែមនុស្ស​ចង់ គេ​តែងតែរកបានហេតុផល​សមស្របណាមួយ ​ដើម្បីគំាទ្រការសម្រេចចិត្ត​របស់ខ្លួនឯងជាក់ជាមិនខាន។
ហេតុផលនៃការវិលត្រឡប់ទៅរក​កន្លែងធ្វើការ​ចាស់វិញ អាចធ្វើទៅបានប្រសិន​បើ៖

១ កាលពីមុនចេញព្រោះគ្មាន​អ្វីថ្មី​
យើងអាចវិលទៅវិញបាន ប្រសិន​បើយើង​យល់ថា មាន​កម្មវិធី​ឬគម្រោងថ្មីមួយណាមួយដែលអាចធ្វើឱ្យ​យើងសប្បាយ រំភើបចិត្ត​។ ប្រការនេះ មានឧទាហរណ៍ ដូចជា ឱកាសសិក្សាអ្វីថ្មីៗ ក៏ដូចជា ទទួលបទពិសោធន៍​ឬប្រើបទពិសោធន៍​ជាមួយ​ការ​សាកល្បងតតំាង​ឧបសគ្គថ្មី។
២ ក្រោយការប្រៀបធៀប
ក្រោយការប្រៀបធៀបជាមួយកន្លែង​ធ្វើការ​ថ្មី​និងកន្លែង​ចាស់​ឃើញ​ថា​នៅទីនោះល្អជាង​ហេតុអ្វី​យើងវិលវិញមិនបាន? ប្រសិន​ចាកចេញព្រោះ​គិត​ខុស​ថា ទីផ្សេងប្រសើរជាង​ហើយ​ចុងក្រោយ​ក៏រកឃើញថា នៅកន្លែងចាស់មានគុណសម្បត្តិ ប្រព័ន្ធការងារ​ច្បាស់លាស់ត្រូវចិត្ត​ជាង វិលវិញទៅ នៅចាំអីទៀត?
៣ មេដឹកនាំដែលមិនល្អ​ចាកចេញ
ពាក្យ​មួយគេថា បុគ្គលិកលាឈប់ព្រោះមេដឹកនាំមិនល្អ មិនមែន​ព្រោះស្ថាប័នឡើយ។ ​ប្រសិន​បើមេដឹកនាំរូបនោះលែងមានវត្តមាន​ហើយ​យើងអាចវិលវិញបាន​ប្រសិនបើយើង ចង់។
៤ មាន​គោលដៅថ្មី
អ្នកខ្លះចាកចេញទៅព្រោះមិនឃើញ​គោលដៅ មិនឃើញ​កត្តាជំរុញទឹកចិត្ត​។ ក្រុមហ៊ុនខ្លះ មិនមាន​គោលដៅ ថែមទំាង​មិនមានការលើកទឹកចិត្ត​ ប៉ុន្តែមិនមែនជារៀងរហូតទេ។ ថ្ងៃណាមួយ​គេអាចនឹងកែប្រែ ពីព្រោះពេលបរាជ័យ មនុស្ស​នឹង​ឃើញមូលហេតុដោយខ្លួនឯង។

Mr Tomorrow