BREAKING NEWS
Search

បុរសអាយុ​វែង​បំផុត​លើលោក (១១២ ឆ្នាំ) ប្រាប់អាថ៌កំបាំងអាយុវែងថា​ត្រូវឧស្សាហ៍​ញញឹម ហើយ​កុំ​ចង​កំហឹង

លោកតា Chitetsu Watanabe នឹងមានអាយុ ១១៣ ឆ្នាំ នៅខែក្រោយនេះ ប៉ុន្តែគាត់បានទទួលកាដូខួបកំណើតពី Guinness World Records ដែលបានបញ្ជាក់ថា លោកតាគឺជាបុរសដែលមានអាយុចំណាស់ជាងគេនៅលើពិភពលោក។

យោងតាម Guinness បានឲ្យដឹងថា លោកតា Chitetsu Watanabe ត្រូវបានប្រគល់វិញ្ញាបនប័ត្រជូននៅថ្ងៃពុធម្សិលមិញ នៅឯមណ្ឌលថែទាំក្នុងក្រុង Niigata ប្រទេសជប៉ុន ដែលលោកតាមានអាយុ ១១២ ឆ្នាំនិង ៣៤៤ ថ្ងៃ។

នៅក្នុងបទសម្ភាសន៍កាលពីឆ្នាំមុនលោកតា Watanabe បាននិយាយថា អាថ៌កំបាំងដើម្បីមានអាយុវែងគឺ “កុំខឹងនិងរក្សាស្នាមញញឹមលើមុខជានិច្ច” ។

លោកតា Watanabe កើតនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ១៩០៧ ជាកូនច្បងក្នុងចំណោមបងប្អូន ៨ នាក់ ហើយលោកតាមានកូន ៥នាក់។

Guinness បាននិយាយថា លោកតា Chitetsu Watanabe ជាអ្នកធ្វើការឱ្យក្រុមហ៊ុនស្ករសក្នុងការិយាល័យកសិកម្មរបស់រដ្ឋាភិបាលជប៉ុនជាច្រើនឆ្នាំរហូតដល់ចូលនិវត្តន៍។ លោកតារូបនេះ ក៏ជាអតីតយោធានៅឆ្នាំ ១៩៤៤ អំឡុងពេលជិតចប់សង្គ្រាមលោកលើកទី ២ ។ លោកតា Watanabe ជាអ្នកថែសួនដែលសកម្ មហើយដាំផ្លែឈើ និងបន្លែរហូតដល់គាត់មានអាយុ ១០៤ ឆ្នាំ។

យោងតាម Guinness បានឲ្យដឹងថា ស្ត្រីដែលមានអាយុចំណាស់ជាងគេនៅលើពិភពលោកក៏រស់នៅក្នុងប្រទេសជប៉ុនដែរ។ លោកយាយ Kane Tanaka មានអាយុ ១១៧ ឆ្នាំកាលពីខែមករា ឆ្នាំមុន ត្រូវបានទទួលស្គាល់ថា ជាស្រ្តីដែលមានអាយុចំណាស់ជាងគេនៅលើពិភពលោក។ លោកយាយរូបនេះបានកើតនៅថ្ងៃទី ២ ខែមករាឆ្នាំ ១៩០៣៕

 

ចុចអាន៖ អាយុលើស៦០ហើយ គួររៀនប្រើបច្ចេកវិទ្យាInternetដែរអត់?

ប្រែសម្រួល៖ សន្យា