BREAKING NEWS
Search

អ្នកទោសម្នាក់ក្នុងចំណោម ៥ នាក់នៅពន្ធនាគារតំបន់កាស្មៀរតេស្តវិជ្ជមានកូវីដ ខណៈករណីឆ្លងកើនឡើងខ្លាំង

អាជ្ញាធរបាននិយាយនៅថ្ងៃសុក្រនេះថា អ្នកទោសម្នាក់ក្នុងចំណោមអ្នកទោស ៥ នាក់ដែលជាប់ពន្ធនាគារធំជាងគេនៅតំបន់កាស្មៀរឥណ្ឌាបានធ្វើតេស្តវិជ្ជមានកូវីដ ១៩ ខណៈដែលក្រសួងសុខាភិបាលបានរាយការណ៍ពីការកើនឡើងនូវចំនួនឆ្លងទូទាំងប្រទេសជាង ៦០,០០០ ករណីសម្រាប់ថ្ងៃទីបីជាប់គ្នា ។

អាជ្ញាធរនៅឯពន្ធនាគារកណ្តាលនៅក្នុងទីក្រុង Srinagar របស់តំបន់កាស្មៀរបាននិយាយថា ពួកគេកំពុងរៀបចំផ្លាស់ប្តូរអ្នកទោសមួយចំនួន បន្ទាប់ពីអ្នកទោស ១០២ នាក់ក្នុងចំណោម ៤៨០ នាក់ត្រូវបានធ្វើតេស្តវិជ្ជមាន ។

លោក V.K. Singh អគ្គនាយកពន្ធនាគាររបស់តំបន់កាស្មៀរបានប្រាប់ Reuter ថា “យើងកំពុងយកចិត្តទុកដាក់បន្ថែម ហើយអ្នកចូលថ្មីទាំងអស់កំពុងត្រូវបានធ្វើតេស្ត ហើយបន្ទាប់មកត្រូវធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍” ។

ជ្រលងភ្នំតំបន់កាស្មៀរបានរាយការណ៍ថាមានករណីឆ្លងជាង ២០,០០០ ករណី ខណៈដែលមនុស្សជិត ៥,៥០០ នាក់នៅតែឆ្លង ។

ដូចទីក្រុងឥណ្ឌាដទៃទៀតដែររដ្ឋបាលរបស់រដ្ឋ Srinagar ក៏បានផ្លាស់ប្តូរអាគារមួយចំនួនទៅជាកន្លែងព្យាបាលកូវីដបណ្តោះអាសន្នដោយបន្ថែមគ្រែចំនួន ៣,០០០ គ្រែ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS