កម្មករតែម្នាក់បានចម្លងកូវីដ១៩ដល់អ្នករួមការងារ ៥៣៣នាក់នៅរោងចក្រច្នៃសាច់ត្រីមួយកន្លែង
BREAKING NEWS
Search

កម្មករតែម្នាក់បានចម្លងកូវីដ១៩ដល់អ្នករួមការងារ ៥៣៣នាក់នៅរោងចក្រច្នៃសាច់ត្រីមួយកន្លែង

ប្រធានាធិបតីប្រទេសហ្គាណា លោក Nana Akufo-Addo បាននិយាយកាលពីថ្ងៃអាទិត្យថាកម្មករនៅរោងចក្រកែច្នៃត្រីម្នាក់នៅទីក្រុងមាត់សមុទ្រ Tema បានចម្លងមេរោគកូវីដ១៩ដល់កម្មករចំនួន ៥៣៣ នាក់ផ្សេងទៀតនៅកន្លែងធ្វើការរបស់ខ្លួន។

អាជ្ញាធរសុខាភិបាលប្រទេសហ្កាណាបានរាយការណ៍ពីការផ្ទុះឡើងនៅឯរោងចក្រនេះកាលពីល្ងាចថ្ងៃសុក្រប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។

លោកប្រធានាធិបតី Akufo-Addo បានមានប្រសាសន៍ថា“ មនុស្សទាំងអស់ ៥៣៣ នាក់បានឆ្លងពីមនុស្សម្នាក់ប៉ុណ្ណោះ”។ ទោះយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិតថាតើវីរុសបានរាលដាលពេញក្នុងអាគារដោយរបៀបណា ឬអំពីវិធានការសុវត្ថិភាពនៅទីនោះ នោះទេ។

ករណីថ្មីជាង ៥០០នាក់នេះនាំឱ្យប្រទេសហ្គាណាមានចំនួនអ្នកឆ្លងកូវីដ១៩សរុប ៤៧០០ នាក់គិតត្រឹមយប់ថ្ងៃអាទិត្យ ដែលជាចំនួនឆ្លងខ្ពស់បំផុតនៅអាហ្វ្រិកខាងលិច។

លោកប្រធានាធិបតី បាននិយាយថាមនុស្ស ២២ នាក់បានស្លាប់ដោយសារវីរុសនេះ ខណៈ ៤៩៤ នាក់បានជាសះស្បើយឡើងវិញ។

ជាមួយនឹងការធ្វើតេស្ត ១៦០៥០១នាក់ ចាប់តាំងពីការផ្ទុះឡើង លោក Akufo-Addo បាននិយាយថាប្រទេសហ្កាណាបានអនុវត្តការធ្វើតេស្តបានច្រើនជាងប្រទេសដទៃទៀតនៅទ្វីបអាហ្វ្រិក ៕

ចុចអាន៖ វៀតណាមអះអាងថា បានបើកប្រទេស២៤ថ្ងៃហើយនិងគ្មានឆ្លងរាលដាលសហគមន៍

ចុចអាន៖ គ្រែសម្រាប់​ព្យាបាល​កូវីដ ១៩ នៅ​តូក្យូ ជិត​អស់​ហើយ

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ Reuters