BREAKING NEWS
Search

បុរសមកពីប្រទេសតូចមួយដែលអាចទទួលពលករចំណាកស្រុកជាង​៥ម៉ឺននាក់ និងមានម៉ាសបម្រុងទុកជាង១លានកន្លះ

បុរសម្នាក់ដែល​ត្រូវ​បានគេចោទជារៀងរាល់ថ្ងៃ ជាមួយល្បែងបន្ទោសនយោបាយ បណ្តាក់រាយដូចខ្យង ធ្វើអ្វីមិនចេះត្រូវ ទីបំផុត​ក៏ជាមេដឹកនាំ​តែម្នាក់​ ដែលបានបញ្ជាក់ប្រាប់ប្រជាជាតិខ្លួនថា ការធ្វើតេស្ត ការ​ព្យាបាលជំងឺឆ្លងកូវីដ១៩ នៅទូទំាង​កម្ពុជា គឺមិនគិតថ្លៃអ្វីទាំងអស់ហើយ​ថែមទំាងកម្ពុជាខ្លួនឯងកំពុងបង្កើតសង្វាក់ផលិតកម្ម​ម៉ាស(របាំងការពារ​វេជ្ជសាស្រ្តសម្រាប់ប្រើក្នុងពេទ្យ) រាប់សែនស្តុក ខណៈប្រទេសអ្នកមានជាច្រើន​កំពុង​តែឆក់់ប្លន់គ្នា​ យករស់រៀង​ខ្លួនយ៉ាង​អន់ខ្សោយ។

ព្រះរាជាណាចក្រ​ដែលតូច តែ​ទំហំចិត្ត​និងបេះដូងធំទូលំទូលាយ

នៅពាក់កណ្តាល​ខែកុម្ភៈនាវាទេសចរណ៍ Westerdam ត្រូវបាន​គេបណ្តេញ​ចេញពីកំពង់ផែដល់ទៅ៥ប្រទេសហើយត្រូវ​ហេងហាងអស់សង្ឃឹម​កណ្តាល​សមុទ្រវិលចុះវិលឡើងគ្មាន​គោលដៅ។  បើទោះបីជាប្រតិបត្តិករហូឡង់និងអាមេរិកបានធានាថា អ្នកដំណើរក្នុងកប៉ាល់ត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ថា គ្មាន​ផ្ទុកកូវីដ១៩​ក្តី ក៏គ្មាន​មហាអ្នកប្រជាធិបតេយ្យ ឬប្រទេសរីកចម្រើនណាមួយ​ព្រមស្តាប់ដែរ។

ចុងក្រោយ មានតែ​ប្រទេសកម្ពុជាមួយគត់ ដែលបានស្វាគមន៍ពួកគេ នៅចំពេលពិភពលោក និងប្រទេស​អួតអាងឡូឡារឿងសិទ្ធិមនុស្សនានា កំពុងមានការភ័យខ្លាចញ័រញាក់ចំពោះវីរុសកូវីដ ហើយ​នៅថ្ងៃទិវានៃក្តីស្រឡាញ់ឆ្នាំនេះ​មនុស្សទំាងអស់​លើកាប៉ាល់បាន​ទទួលការរស់រានមួយ​ថ្មី ក្រោយពីអារម្មណ៍​ដែលត្រូវបានទាត់ចោលដោយពិភពលោក។

សូម្បីតែអ៊ីចឹង​ហើយ ក៏មានអ្នករកគន្លឹះមក​រិះគន់បាន ហើយ​ខ្មែរដូចគ្នា ដែលរិះគន់ស្រួចស្រាល់ជាងអ្នកណាទំាងអស់ គេថានេះជា​ទង្វើនយោបាយ ប៉ុន្តែ ចុះចរិតរិះគន់របស់គេ ជាទង្វើអីវិញ?

ប្រទេស​ក្រីក្រមួយដែលអាចទទួល​យក​មាតុភូមិនិវត្តនៃពលករចំណាកស្រុកជាង​៥ម៉ឺននាក់

លំហូរ​ពលករចំណាកស្រុក ៥៧០០០ជាងនាក់ តាមច្រកព្រំប្រទល់ដែលនានា បានបង្កើតចលនា​រន្ធត់ភ័យ​ក្នុងចំណោម​ពលរដ្ឋក្នុងប្រទេសនាដើមខែមុន។ ចុងក្រោយ​អាជ្ញាធរមូលដ្ឋានខ្មែរ ដែលធ្លាប់តែត្រូវ​បានគេមើលស្រាល ត្រូវបានគេ​មិនឱ្យតម្លៃដោយ(ពួកកើតមកប្រឆាំងមិនសំចៃ ប្រឆាំងជាតិខ្លួនឯង ព្រោះមហិច្ឆតានយោបាយ​) ក៏នៅតែ​អាច​គ្រប់គ្រងបាន បង្ហាញ​ឱ្យពិភពលោកឃើញថា គ្មានការចម្លងបន្តក្នុងសហគម រហូតដល់ថ្មើរនេះ ខណៈ ដែលសឹង្ហបុរី អាល្លឺម៉ង​និងប្រទេសជាច្រ់ើនទៀត​ កំពុងមានបញ្ហាខ្លាំងក្នុងបណ្តាជំរុំពលករដែលទើប​វិលត្រឡប់​មកវិញ។

ការត្រៀមលក្ខណៈទាន់ពេលចំពោះមុខសភាពការណ៍

ក្នុងខណៈដែលប្រទេសមហាអំណាចមួយចំនួន មិនដែល​នឹកឃើញ ហើយបណ្តោយ​ឱ្យ​ខ្លួនធ្លាក់លង់ក្នុងសោកនាដកម្ម កម្ពុជា​បានត្រៀមលក្ខណៈទាន់ពេល ព្រមទំាង​អាចគ្រប់គ្រងសភាពការណ៍បានមកទល់បច្ចុប្បន្នដែលវិរុស​កូវីដ១៩ បាន​ផ្ទុះ​ប្រមាណជា​បួនខែកន្លះមកហើយ។

ការ​បង្កើន​សមានចិត្តរបស់មន្ត្រីរាជការក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធនិងវិបត្តកូវីដ​ក៏ដូច​ជា​ការបរិច្ចាគប្រាក់បៀរវត្សរ៍ ជាគំរូ ជាចរន្ត និងជាឥទ្ធិពល​ដែលនាំមកនូវ​ការរួមជាធ្លុងក្នុងកម្លាំង​ជាតិ គ្រប់ទិសទី​និងគ្រប់ទីកន្លែង លើកលែងតែអ្នកដែលដេករង់ចាំជំទាស់ ព្រោះវាជាការងារប្រចាំ​ថ្ងៃ មិនជំទាស់បានអ្វីធ្វើ?

រូបថត រក្សាសិទ្ធិគ្រប់យ៉ាងដោយ #កម្ពុជាថ្មី Ishikawa

តើកម្ពុជាបានត្រៀមលក្ខណៈអ្វីខ្លះហើយ?

សម្ភារៈ និងបរិក្ខារ៖ ឧបករណ៍ការពារនៅមន្ទីរពេទ្យកម្ពុជាបានត្រូវត្រៀមបម្រុងទុកអោយមានសម្រាប់ប្រើប្រាស់ជាស្រេច រួមជាមួយទីតាំង​សម្រាប់ព្យាបាល ប្រាក់ឧបត្ថម្ភនិងសម្ភារៈសម្រាប់គ្រួសារ​ពេទ្យ ។

ក្រោមចក្ខុវិស័យនៃប្រមុខរដ្ឋាភិបាល កម្ពុជាដ៏ក្រីក្រនេះ នឹងមានស្តុកម៉ាសទូទៅចំនួន១០លាន ម៉ាសគ្រូពេទ្យ៥០ម៉ឺន ម៉ាសប្រភេទ N-95 ចំនួន៥ពាន់ ទឹកអាល់កុលចំនួន ១លានលីត្រ​ និងខោអាវការពារក្នុងមន្ទីរពេទ្យចំនួន៥ពាន់សម្រាប់។

ស្បៀង ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្អាកមិនអោយនាំអង្ករ និងស្រូវនិងត្រីចេញពីប្រទេស ថែមទំាងមិនឱ្យតម្លើងថ្លៃទំនិញឧបភោគ ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងប្រទេស ក្នុងអំឡុងវិបត្ត។

រោងចក្រផលិតមីនិងទឹកបរិសុទ្ធក្នុងប្រទេសកំពុងសម្រុកផលិតជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលខ្វះខាតស្បៀងអាហារក្នុងអំឡុងពេលដែលម្នាក់ៗព្យាយាមនៅផ្ទះ។

ត្បិតតែកម្ពុជាមិនទំនើបដូចគេ តែយើងមានវិធានការជាក់ស្តែងច្បាស់ ក្នុងការចាត់ចែងដោះស្រាយបញ្ហា ៕

ផ្នែកTelecoms: សេវាទូរស័ព្ទទាំង៤បណ្តាញនៅកម្ពុជា បាននិងកំពុង​បញ្ជូនសារអប់រំពីកិច្ចការពារវិរុសកូវីដ១៩ទៅក្នុងមធ្យោបាយចម្បងមួយគឺ​ Call Tune គ្រប់ពេល​ដែលពលរដ្ឋប្រើប្រាស់សម្រាប់ការទំនាក់ទំនងទូទៅនិងទទួលបានការណែនំា។

តើនៅមាន​អ្វីខ្លះទៀត​ដែលបុរស​មកពីប្រទេសក្រីក្រម្នាក់នេះ បានត្រូវគេព្យាយាម​បិទបាំងមិននិយាយអំពីចំណុចខ្លាំងរបស់គាត់ដែលសក្តសមនឹងឈ្មោះជាបុរសខ្លាំង​​មាន​មកប្រមាណជាង​បីទសវត្សរ៍​មកហើយនេះ?

វង្ស បុត្រា

ចុចអាន ឧត្តមភាពជាសកលរបស់សហរដ្ឋអាមេរិកកំពុង​ត្រូវបានបំផ្លាញ​

ចុចអាន មហាយក្សចិន​ និងសេដ្ឋកិច្ចពិភពលោក