ព័ត៍មានទាន់​ហេតុការណ៏
Search

OPPO Reno 2 និង Reno 2F បង្ហាញខ្លួន​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​ទូរស័ព្ទ​កម្ពុជា​

​ភ្នំពេញ​ ៖ ក្រោយ​ការ​ពញ្ញាក់​អារម្មណ៍​ដល់​អតិថិជន និង​អ្នកគាំទ្រ​របស់ខ្លួន​ជាច្រើន​សប្តាហ៍​រួចមក ថ្ងៃនេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO បានសម្រេច​ចិត្ត​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ដ៏​ថ្មី​សន្លាង​របស់​ខ្លួន​ជា​សាធារណៈ និង ប្រកាស​ទទួល​កុម្ម៉ង់​ទុក​មុន​ជា​ផ្លូវការ នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាំងពីរ​ម៉ូ​ឌែ​ល​ព្រមៗ​គ្នា​តែ​ម្តង​កាលពី រាត្រី​ថ្ងៃ​ទី​17 ខែ​តុលា ​ឆ្នាំ​2019 នៅ​សណ្ឋាគារ Garden City ក្បែរ​វិមាន​ឈ្នះៗ។

កម្មវិធី​សម្ពោធ​ផលិតផល​ថ្មី OPPO Reno 2 series របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ចល័ត​មួយ​នេះ គឹ​មាន​សភាព​អ៊ូអរ អធិកអធម ជាង​លើក​ណាៗ​ទាំងអស់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ ក្រុមការងារ បុគ្គលិក​គ្រប់​ជាន់ថ្នាក់ តារា​កិត្តិយស ឯកអគ្គរាជទូត​សុ​ឆន្ទៈ (Brand Ambassadors), ក្រុម​ម្ចាស់​ហាង​, មិត្ត​អ្នកសារព័ត៌មាន​ជាតិ និង អន្តរជាតិ ព្រមទាំង​ក្រុម​អ្នកជំនាញ​ថតរូប ដែលជា​ដៃគូរ​សហការ​ដ៏​ជិតស្និទ្ធ និង យូរអង្វែង​របស់ OPPO គ្រប់​ខេត្ត​ក្រុង សរុប​ជាង 1000 នាក់​ផងដែរ​។

អ្វីដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​ផ្ទាល់ និង អ្នកទស្សនា​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់ OPPO កាន់តែ​ភ្ញាក់ផ្អើល និង នឹកស្មាន​មិន​ដល់​នោះ​គឺ OPPO បាន​ឆ្លុះបញ្ចាំង​នូវ​ភាពជោគជ័យ និង​ការវិវត្តន៍​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ ទំនើបៗ​របស់ខ្លួន ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​ស្មា​ត​ហ្វូ​ន​របស់ OPPO គ្រប់​ស៊េរី ជាពិសេស​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ទាំងពីរ​ម៉ូ​ឌែ​ល ដែលមាន OPPO Reno2 និង Reno2 F ។

តាម​ការ​រយៈ​ការធ្វើ​បទ​បង្ហាញ​នៅក្នុង​កម្មវិធី​នោះ បាន​ឲ្យ​ដឹងថា​ទូរស័ព្ទ OPPO Reno2 មានតម្លៃ​ត្រឹមតែ $599 ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់ តំណាង​ឲ្យ​ការតស៊ូ និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ដែល​កើតចេញពី​កំណែរ​ទម្រង់​នៃ Reno ស៊េរី​មុន បំពាក់​មក​នូវ​ការ​រចនា បែប High Show និង​ទាន់​សម័យកាល​ជាង​មុន ដែល​បាន​ភ្ជាប់​ជាមួយនឹង​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ មាន​អេក្រង់ AMOLED កញ្ចក់ E3 លាត​ពេញ​ទំហំ 6.5” ការពារ​ចំណាំង​ពន្លឺ បំពាក់​បច្ចេកវិទ្យា​ការ​ពារ​ភ្នែក ដែល​ទទួលស្គាល់​កម្រិត​សុវត្ថិភាព​ពី TÜV Rhineland ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អស់​កង្វល់​ជាមួយនឹង​បញ្ហា​ភ្នែក ទោះ​ស្ថិតក្នុង​លក្ខខណ្ឌ​ពន្លឺ​តិចក្តី​។ កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត ទំហំ 16MP ភ្ជាប់​មុខងារ Beauty Mode ថតរូប​ស្អាត​បែប​ធម្មជាតិ ធន់​ក្នុងការ​ប្រើប្រាស់​ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​លិ​ប​ចេញចូល​ស្វ័យប្រវត្តិ នៅពេល​បាត់បង់​លំនឹង​ម្តងៗ​។ ផ្នែក​ខាងក្រោយ​ត្រូវបាន​រចនា​ដោយ​កញ្ចក់​ស្វិត CGG5 មាន​ភាព​ស៊ីមេទ្រី​រវាង Logo, កាមេរ៉ា និង O-Dot ការពារ​ភាព​សឹក​ឡេ​ន​កាមេរ៉ា ដោយ​សេ​រ៉ា​មិច ងាយស្រួល​ចាប់​កាន់​ប្រើ​។ OPPO Reno2 មាន​កាមេរ៉ា​ក្រោយ 4​គ្រាប់ កាមេរ៉ា​មេ 48MP ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ (OIS + EIS) អាច​ថត​វីដេអូ រំ​ញ័រ​ស្ទើរ​ស្មើ “០” ថតរូប​ច្បាស់​ល្អ​ស្អាត នៅពេល​យប់ ឬ​ទី​ងងឹត ជាមួយនឹង​មុខងារ Ultra Dark Mode ដែលមាន​ជំនួយការ​ពិសេស​គឺ NPU ជំនួយ​លើ​បច្ចេកវិទ្យា AI ខ្លាំង​ជាង SD 712 ពីរដង​។ កាមេរ៉ា​ទី​2 ទំហំ 8MP ថតរូប​ជិត​បែប​ម៉ាក្រូ និង ថតរូប​បែប​ទូលាយ​បាន​ច្បាស់​ល្អ​មិនចាំបាច់​ដើរ​ថយក្រោយ​។ ចំណែក​កាមេរ៉ា​ទី​៣ ទំហំ 13MP ថតរូប​ឆ្ងាយ​បាន​ច្បាស់​ស្អាត​ល្អ​ជាមួយនឹង​កម្រិត 5x Hybrid Zoom | 20x Digital Zoom និង​កាមេរ៉ា​ទី​4 ថតរូប​បែ​បស​ខ្មៅ​ទំហំ 2MP​។ Reno 2 មានមុខ​ងារ​ថត​វីដេអូ​ព្រាល​នៅ​ផ្ទៃ​ខាងក្រោយ (Video Bokeh) ទាំង​កាមេរ៉ា​មុខក្រោយ ជាមួយនឹង កម្មវិធី Video Edit ដំបូង​គេ​បង្អស់ មក​ស្រាប់​មួយ​សេត​តែម្តង​។ ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ ប្រតិបត្តិការ​ដោយ ColorOS 6.1 ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 730G+Hyper Boost 2.0 ធ្វើ​ឲ្យ​ដំណើរ​កាន់តែ​លឿន​ជាង​មុន​សម្រាប់​អ្នក​ចូលចិត្ត Download រឺ លេង ហ្គេម Online (​មាន Dual WiFi) មាន RAM 8GB និង​អង្គ​ផ្ទុក​ទិន្នន័យ 256GB អាច​ផ្ទុក​រូបភាព​បាន​ជាង 80000 ចម្រៀង​ជាង 50000​បទ និង ភាពយន្ត​ជាង 400 ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​សម្លេង​ពិ​រោះ​រណ្តំ Dolby Atmos មាន​ថាមពល​ថ្ម​ទំហំ 4000mAh ដែល​អាច​កំដរ​លោក​អ្នកលេង​ហ្គេម​ដាច់​យប់ មិន​បារម្ភ​ខ្លាច​អស់​ថ្ម និង​អាច​ទស្សនា​ខ្សែភាពយន្ត​ម៉ា​សប្បាយ​ដៃ មិន​ភ័យ​រឿង​បញ្ហា​អស់​ថ្ម ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 (Type C)​។

ចំណែកឯ OPPO Reno2 F តម្លៃ​ត្រឹមតែ $369 មានការ​រចនា​កាលី​ប នឹង​បំពាក់​កាមេរ៉ា​ក្រោយ​4 ផ្ទៃ​ម៉ាស៊ីន​រាបស្មើ​មិន​ងាយ​សឹក​ឡេ​ន និង​ថាមពល​ថ្ម ស្រដៀង​គ្នា​នឹង​ស្មា​ត​ហ្វូ​ន OPPO Reno 2​ដែរ​។ កាមេរ៉ា​មេ​រប​ស់វា ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 អាច​ថតរូប​ច្បាស់​គ្រប់ពេលវេលា​។ កាមេរ៉ា​ទី​2 មាន​ទំហំ 8MP ថត​បាន​មុំ​ធំ​ទូលាយ (Wide-angle) ដល់​1190 ថតរូប​មនុស្ស​ទូទៅ ឃើញ​ខ្ពស់​ស្លី​ម​ស្អាត ថតរូប​ជួបជុំ​គ្រួសារ រឺ​ការជួបជុំ​នៅ​តុ​អាហារ ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ដើរ​ថយក្រោយ ជាពិសេស​បំពាក់​នូវ​បច្ចេកវិទ្យា​10x Digital Zoom ថែម​ទៀតផង ។ មិនតែប៉ុណ្ណោះ​កាមេរ៉ា​ទី​3 និង​ទី​4 មាន​ទំហំ 2MP​ដូចគ្នា អាច​ថតរូប​បែ​បស​ខ្មៅ និង បែប​ភាពយន្ត ស្អាត​គ្រប់​ប្លង់​។ ចំណែកឯ​កាមេរ៉ា​មុខ​វិញ​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ 16MP ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា Beauty Mode និង ភ្លើង​ជំនួយ Panoramic Light Effect ថតរូប Selfie ស្អាត​កប់​សារី​។ ជាពិសេស​វា​បាន​បំពាក់​មកជា​មួយ​នូវ Sensor ស្កេ​ន​ក្រ​យ៉ៅ​ដៃ​លើ​អេក្រង់​ជំនា​ន់ទី 3.0 កាន់តែ​សុវត្ថិភាព​ខ្ពស់ជាង​មុន​ជាមួយនឹង Hardware និង កម្មវិធី AI ដែល​អាច​វិភាគ​និង​សម្គាល់​ស្នាម​ម្រាមដៃ កាន់តែ​លឿន និង ដោះ​សោរ​ក្នុង​រយៈពេល​ត្រឹមតែ 0.3 វិនាទី​ប៉ុណ្ណោះ​។ ស្មា​ត​ហ្វូ​ន​កូនកាត់​រូបនេះ ប្រតិបត្តិការ​ដោយ ប្រតិបត្តិការ​ដោយ ColorOS6.1(Android 9.0)CPU MTK P70+Hyper Boost 2.0 និង​មាន​កម្លាំង​ថាមពល​ថ្ម​ទំហំ​ធំ​រហូតដល់​ទៅ 4000mAh អាច​មើល វីដេអូ​បាន 13​ម៉ោង ស្តាប់​តន្ត្រី​បាន 31​ម៉ោង និង លេង​ហ្គេម​បាន 8​ម៉ោង គ្មាន​ការរអាក់រអួល ដោយសារ​បច្ចេកវិទ្យា Game Boost 2.0​។ OPPO Reno 2F មាន RAM ទំហំ​ធំ 8GB អង្គ​ផ្ទុក​ទិន្នន័យ​កាន់តែ​ធំ ROM 128GB អាច​ផ្ទុក​ភាពយន្ត​បាន​ចំនួន 210 (600MB/​រឿង​) និង 42000 រូបភាព (3MB/​សន្លឹក​)​។

កម្មវិធី​ពិសេស​នេះ ត្រូវបាន​បញ្ចប់ទៅ​យ៉ាង​រលូន​ក្រោម​កម្រង​រូបភាព​ដោយ​សាមគ្គីភាព​នៃ​គ្រួសារ OPPO និង ការសម្តែង​សិល្បៈ​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីៗ​ប្រចាំ​ប្រទេស​កម្ពុជា និង ឯកអគ្គរាជទូត ការបង្ហាញ​ម៉ូត​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno 2 series ការចាប់​រង្វាន់ ការថតរូប​ទុក​អនុស្សាវរីយ៍​ផងដែរ​៕

 


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114