យល់សុបិនឃើញផ្លែក្រូច ល្អណាស់ទាំងស្នេហា​ទាំងលុយចំណូល

ឃើញអ្វីៗទាក់ទងនឹង​ផ្លែក្រូចនៅក្នុងក្តីសុបិនគឺជានិមិត្តរូបនៃ សុខភាព ការបំពេញបំណងប្រាថ្នាបានសម្រេច និងជោគជ័យធំនៃចំណងអាពាហ៍ពិពាហ៍។ ប្រសិនបើអ្នកសុបិនឃើញអ្វីក្តីពាក់ព័ន្ធនឹងក្រូចមានន័យថា ឆាប់ៗខាងមុខ​ អ្នកនឹងជួបមនុស្សណាម្នាក់ដែលមានឥទ្ធិពលនិង​និស្ស័យល្អមកដើរតួសំខាន់ក្នុងការកំណត់វាសនាថ្មីសម្រាប់អ្នកនិងគេ​ដែលនឹងជោគជ័យទៅជាមួយគ្នា។ បើឃើញ​ខ្លួនឯងរកទិញផ្លែក្រូចនៅលើទីផ្សារ ក្តីសុបិនបង្ហាញ​ឱ្យដឹងមុនថា ខ្លួននឹង​បានបំពេញនូវបំណងប្រាថ្នាដែលគួរឱ្យស្រឡាញ់និងប៉ងទុកមកជាយូរណាស់ហើយ។ សុបិនដែលឃើញខ្លួនអ្នកកំពុងទិញក្រូចក៏បានន័យផងដែរថានឹងមាន​គេ​ជួយដោះស្រាយបញ្ហាគ្រួសារនិងភាពវឹកវរវិជ្ជាជីវៈ។ ប្រសិនបើសុបិនឃើញដើមក្រូចមួយដើមឬច្រើន ឬចម្ការក្រូចទោះមិនឃើញផ្លែ ជាសញ្ញាល្អ ត្រៀមខ្លួនសម្រាប់ដំណឹងរីករាយ។ ប្រសិនបើឃើញដើមក្រូចជាច្រើនដែលមានផ្លែក្រូចភ្លឺទែង ប្រផ្នូលឱ្យដឹងជាមុនថា ទំនាក់ទំនងស្នេហា​របស់អ្នកនឹងនាំដល់មានអាពាហ៍ពិពាហ៍ដ៏រឹងមាំ និងរីករាយពេញមួយជីវិត។ បើយល់សប្តិឃើញ ញ៉ាំផ្លែក្រូច បែរជាមានន័យថា អ្នកមិនពេញចិត្តនឹងជីវិតផ្ទាល់ខ្លួនឬដៃគូទេ។ ហើយបើនៅក្នុងក្តីសុបិន ញ៉ាំក្រូចហើយ​មានអារម្មណ៍ថា មានរសជាតិជូរវាមានន័យថាអ្នកអាចប្រឈមមុខនឹងបញ្ហា។ ប្រសិនបើស្ត្រីណាម្នាក់ សុបិនឃើញក្រូចធំមួយនៅលើដើមឈើ ប៉ុន្តែនាងមិនអាចឈោងដល់​វា​ឬបេះវាបានសោះ មានន័យថានាងមិនទុកចិត្តបុរសណា ហើយអាចនៅឯកោអស់រយៈពេលជាយូរទៀត។ ប្រសិនបើអ្នកឃើញក្រូចនៅលើតុជាអាហារ សូមត្រៀមខ្លួនសម្រាប់ការភ្ញាក់ផ្អើលដ៏រីករាយមួយ។ ប្រសិនបើស្ត្រីនៅក្នុងក្តីសុបិនឃើញខ្លួនឯងឧបត្ថម្ភផ្គាប់ផ្គុនបុរសជាមួយបង្អែម​ទឹកក្រូចឬផ្លែក្រូច មាន​ន័យ​ថា នឹងមាន​ការល្បួងរីករាយមួយរយៈខ្លីនៅក្នុងជីវិតគូស្នេហ៍ដែលមិនស្ថិតស្ថេរ។ ប្រសិនបើអ្នកលាបទឹកដែលច្របាច់ចេញពីផ្លែក្រូចនៅក្នុងសុបិន វាមានន័យថាមិនយូរមិនឆាប់ នឹងមានការណាត់ជួបស្នេហា។ ប្រសិនបើអ្នកឃើញដើមក្រូចមួយផ្លែស្កះ ជីវិត​អ្នកនឹងលែងបារម្ភអំពីអ្វីទាំងអស់ លើសពីនេះក្តីសុបិន្តនេះនឹង​ធានា​អំពីសុខភាពល្អពេញមួយជីវិត​។ ប្រសិនបើទឹកក្រូចមានក្លិនឈ្ងុយឆ្ងាញ់ហើយមានរសជាតិផ្អែមវាមានន័យថាបញ្ហានឹងឆ្លងកាត់អ្នកតែអ្នកឈ្នះបានជានិច្ច​ថែមទាំងបានឡើងតួនាទីធំ។ ប្រសិនបើស្ត្រីវ័យក្មេងម្នាក់ សុបិនឃើញបានផ្លែក្រូចមកកាន់នៅក្នុងដៃ គឺជាសញ្ញានៃភាព​រីករាយថ្កុំថ្កើន ក្នុងចំណងការងារ ក៏មានន័យថាជីវិតរបស់នាងនៅក្នុងអាពាហ៍ពិពាហ៍នឹងមានសុភមង្គល។ ប្រសិនបើអ្នកឃើញសំបកក្រូចក្រូចឃ្វិចអ្នកនឹងទទួលបានរង្វាន់ធំដ៏ភ្ញាក់ផ្អើលរីករាយ។ ប្រសិនបើអ្នកញ៉ាំសំបកវាគឺជាសញ្ញានៃសុភមង្គលដែលមិនបានរំពឹងទុក។ សុបិនអំពី បេះក្រូច នឹងភ្ជាប់ជីវិតពិត​ទៅនឹង​អ្វីមួយ​ដែលរីករាយ ព្រមទាំងមានប្រយោជន៍ ង្នកទំនងជា​នឹង​ល្បីល្បាញ​នៅក្នុងផ្នែកសាធារណៈឬមានលុយចូលច្រើន​។ … Continue reading យល់សុបិនឃើញផ្លែក្រូច ល្អណាស់ទាំងស្នេហា​ទាំងលុយចំណូល