បុគ្គល​ឆ្នើម​ផ្នែក​អចលនទ្រព្យ​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ជិត​៣០​ម៉ឺន​ដុល្លារ​ ក្រោយ​ជោគជ័យ​លើ​មុខ​ជំនួញ

ភ្នំពេញ ​៖ ​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ជាច្រើនរូប​ បានទទួល​ការបំពាក់​តំណែង​ពាន និង​រង្វាន់ ក្រោម​ការរៀបចំ​របស់​ក្រុមហ៊ុន​សេង​ហាន​កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៩​ស្ថិតនៅ​សាលា​តិច​ណូ។

ពិធី​នោះ​ក៏មាន​ការបណ្ដុះបណ្ដាល​ជំនាញ​ដល់​អ្នកចូលរួម​ប្រមាណ​១៥០០​នាក់​ដើម្បី​បង្រៀន​ដល់​អ្នកចូលរួម​សិក្សា​យល់​ដឹង​ពី​របៀប​ក្លាយខ្លួនជា​បុគ្គល​ជោគជ័យ​លើ​មុខ​ជំនួញ ជាពិសេស​លើ​ជំនួញ​អចលនទ្រព្យ​ផងដែរ។

លោក យ៉​ន សេង​ហាន ដែលជា​គ្រូ​ឧទ្ទេសនាម​មានប្រសាសន៍​ថា ក្រុមហ៊ុន​សេង​ហាន​របស​លោក​តែងមាន​វគ្គ​បណ្ដុះបណ្ដាល​ពី​ជំនាញ​ជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ទ្រង់​តូចៗ​ជាប្រចាំ ដើម្បី​ជួយ​យុវជន ​យុវ​វ​តី​ក្មេងៗ ជាពិសេស​អ្នកសិក្សា​បាន​ត្រឹម​ថ្នាក់​ទាប និង​អ្នក​មិនសូវ​មានឱកាស​មាន​ការងារ​ល្អ​ឲ្យ​រក​ចំណូល​បាន​ច្រើន។ ក្រោយ​ការបណ្ដុះបណ្ដាល​ក្រុមហ៊ុន​ក៏​ផ្ដល់​ការងារ និង​ឲ្យ​ឱកាស​ដល់​សិក្ខាកាម​ទាំងអស់​អនុវត្តន៍​ផ្ទាល់​លើ​ជំនាញ​ដែល​បាន​សិក្សា​នោះ​ដែរ។

លោក សេង​ហាន បញ្ជាក់ថា​ ច្រើនលើក​មកហើយ​ ដែល​លោក​ប្រគល់​ពាន​ឆ្នើម បំពាក់​តំណែង និង​ផ្ដល់​ជា​ដី​ឡូ​តិ៍​តាម​តម្លៃ​ផ្សេងៗ​លើកទឹកចិត្ត​ដល់​អ្នក​ឆ្នើម ដើម្បី​បង្ហាញ​ពី​ការ​ប្រឹងប្រែង​របស់​ពួកគេ​។ ជាក់ស្ដែង​ពិធី​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​០១ ​ខែធ្នូ ​ឆ្នាំ​២០១៩​នោះ​គឺជា​ពិធី​បណ្ដុះបណ្ដាល​ជំនាញ​ក្លាយជា​សេដ្ឋី​ដល់​សិក្ខាកាម​១៥០០​នាក់​ដែលជា​វគ្គ​បណ្ដុះបណ្ដាល​ទ្រង់ទ្រាយ​ធំ ដែលមាន​រង្វង់​៦​ខែម្ដង​ប្រចាំ​ក្រុមហ៊ុន។

លោក​បន្តទៀតថា​ចំពោះ​អ្នកជំនាញ​ដែល​ទទួលបាន​ពាន និង​ការលើកទឹកចិត្ត​នៅក្នុង​ពិធី​នោះ មាន​សរុប​៣០​នាក់​ដោយ​អ្នក​ទាំងនោះ គឺ​សុទ្ធសឹងតែ​ជោគជ័យ​ពី​ការ​មក​សិក្សា ហើយ​អនុវត្តន៍ ក្រោយ​ទទួល​ការបណ្ដុះបណ្ដាល​លើ​ជំនាញ​អចលនទ្រព្យ​ពី​ក្រុមហ៊ុន​ទាំងអស់។ សកម្មភាព​នេះ​ក៏ត្រូវ​បាន​លោក​ចាត់ទុកថា​គឺជា​ការរួមចំណែក​ក្នុង​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​សង្គម ពោលគឺ​ចំពោះ​អ្នកមានចំណេះដឹង​ទាប អោយមាន​ជំនាញ​ក្លាយជា​បុគ្គល​ជោគជ័យ​ផងដែរ៕
ចាន់ ដា​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114