អ្នកនៅរស់ពីការធ្លាក់យន្តហោះ៖«ខ្ញុំបានសម្រេចចិត្ត​ថាត្រូវលោតចុះដី ដើម្បីរក្សាជីវិត»

អ្នកនាំពាក្យរដ្ឋាភិបាលខេត្ត Sindh បាននិយាយថា អ្នកនៅរស់រានមានជីវិតទីមួយគឺលោក Zafar Masood ប្រធានធនាគារ Punjab បានបាក់ឆ្អឹងឆ្នង ប៉ុន្តែដឹងខ្លួនហើយ ថែមទំាងកំពុង​ឆ្លើយតបជាមួយសមត្ថកិច្ច។

អ្នកនៅរស់រានមានជីវិតម្នាក់ទៀត គឺវិស្វករMuhammad Zubair បានប្រាប់សារព័ត៌មាន Geo News ថា អ្នកបើកយន្តហោះបានចុះចតមិនបានសម្រេច​ហើយ​បន្ទាប់មកបានខំចុះចតម្តងទៀត បន្ទាប់ពីហោះហើរបានប្រហែល ១០ នាទីវិលជុំ អ្នកបើកយន្តហោះបានប្រកាសប្រាប់អ្នកដំណើរថា«ម៉ាស៊ីនយើងខូចហើយ»។

វិស្វករដដែលមានប្រសាសន៍ថា“ អ្វីដែលខ្ញុំបានឃើញ នៅជុំវិញខ្លួនគឺផ្សែងនិងភ្លើងឆេះខ្មួល” ។

ខ្ញុំឮសំឡេងស្រែករន្ធត់មកពីគ្រប់ទិសទី ទំាង​សំឡេង​ក្មេងៗនិងមនុស្សពេញវ័យព្រោះគ្រប់យ៉ាង​ស្រអាប់ងងឹត។ ខ្ញុំបានបើកខ្សែក្រវាត់កៅអីហើយដើរឆ្ពោះទៅរកពន្លឺខ្លះស្រពិចស្រពិល។ ខ្ញុំបានសម្រេចចិត្ត​ថាត្រូវលោតចុះដី ដើម្បីទៅរក្សាជីវិត។

អ្នកស្ម័គ្រចិត្តនបានប្រើគ្រឿងម៉ាស៊ីនធុនធ្ងន់ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅតាមដងផ្លូវតូចចង្អៀតកកុញកណ្តាលភូមិករ​អ្នកស្រុក ដែលត្រូវយន្តធ្លាក់សង្កត់លើការលពីយប់មិញ​ នៅតែ​ពោរពេញទៅដោយកម្ទេចកម្ទី។
កងទ័ពប៉ាគីស្ថានបាននិយាយថា កម្លាំងប្រតិកម្មរហ័សរបស់ខ្លួននិងកងទ័ពប៉េអឹមបានទៅដល់កន្លែងគោលដៅ សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ប៉ូលីសនិងយោធាបានឡោមព័ទ្ធតំបន់នោះ ខណៈអ្នកស្ម័គ្រចិត្តនិងអ្នកជួយសង្គ្រោះបានបន្តស្វែងរកអ្នកនៅរស់រានមានជីវិត រហូតដល់ព្រឹកនេះ។(AP: Fareed Khan)
នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថាលោកមានការភ្សោកសៅចំពោះការធ្លាក់យន្តហោះនេះដោយលោកបានបន្ថែមថា“ ការស៊ើបអង្កេតភ្លាមៗនឹងត្រូវបានបង្កើតឡើង” ។

ប្រធានវិស្វកររបស់ភីអាយអេទើបតែបានចុះហត្ថលេខាលើវិញ្ញាបនប័ត្រដាច់ដោយឡែកមួយនៅថ្ងៃទី ២៨ ខែមេសាកន្លងមក ដោយអះអាងថាការថែទំាត្រូវបានគេបន្តធ្វើនៅលើយន្ដហោះដែលមានសមត្ថភាពពេញលេញ ត្រូវតាមស្តង់ដារសុវត្ថិភាពទាំងអស់ទផោះកន្លងមកបានផ្អាក​ហោះដោយសារវីរុស។

កំណត់ត្រាភាពជាម្ចាស់សម្រាប់យន្តហោះ Airbus A320 ដែលពាក់ព័ន្ធនឹងការធ្លាក់នេះបានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានហោះហើរយន្តហោះពីឆ្នាំ ២០០៤ រហូតដល់ឆ្នាំ ២០១៤។ បន្ទាប់មកយន្តហោះនេះបានចូលទៅក្នុងកងនាវារបស់ PIA ដែលជួលពីក្រុមហ៊ុន GE Capital Aviation Services ។

កាលពីឆ្នាំ ២០១៦ យន្តហោះ PIA ដឹកមនុស្ស ៤៧ នាក់ក្នុងនោះមាននាវិក ៥ នាក់និងអ្នកដំណើរ ៤២ នាក់បានធ្លាក់លើភ្នំនៅភាគខាងជើងប៉ាគីស្ថាន។ កាលណោះមិនមានអ្នកនៅរស់ទេ។
មន្រ្តីអាកាសចរណ៍ស៊ីវិលជាន់ខ្ពស់បាននិយាយថាវា ហាក់ដូចជាយន្ដហោះមិនអាចបើកកង់ចុះចតបាន បានដោយសារកំហុសបច្ចេកទេសមុនពេលចុះចត ប៉ុន្តែវាលឿនពេកក្នុងការកំណត់មូលហេតុ។

អាកាសយានដ្ឋាននៅឡាហ័រដំបូងបាននិយាយថា មានមនុស្សចំនួន ១០៧ នាក់នៅលើយន្តហោះមុនពេលអាជ្ញាធរអាកាសចរណ៍ស៊ីវិលបានកែប្រែចំនួននោះឡើងវិញ។ បច្ចុប្បន្ននេះ យ៉ាងហោចណាស់មនុស្សពីរនាក់ក្នុងចំណោម ៩៩ នាក់នៅលើយន្តហោះបានរស់រានមានជីវិតហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ឡាហ្សូលី