ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ ៦ នាក់​ត្រូវ​​ជនជាតិ​ភាគ​តិច​​ធ្វើទារុណកម្ម​និង​សម្លាប់ ​នៅ​ប៉ាណាម៉ា

អាជ្ញាធរ​បាន​និយាយ​ថា​ ​ស្ត្រី​មាន​ផ្ទៃពោះ​និង​កូន ៦ នាក់​រួម​ទាំង​ទារក​អាយុ ១ ឆ្នាំ​និង​ក្មេង​អាយុ ៣ ឆ្នាំ​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​​រហូត​ដល់​ស្លាប់ ហើយ​ក៏ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​រួមធំ​មួយ​នៅ​ប៉ាណាម៉ា​ ដែលឃាតកម្ម​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ពិធីបូជាសាសនាដ៏ចម្លែក។ ជនជាតិ​ដើម​ភាគតិច​ចំនួន ៩ នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ ដែល​បាន​កើតឡើង​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៃ​តំបន់ Ngäbe-Buglé ដែល​ជា​ទឹកដី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច Panamanians ។

អាជ្ញាធរ​បាន​និយាយ​ថា​ សាកសព​ក្មេង​ប្រុស ៣ នាក់​និង​ក្មេង​ស្រី ៣ នាក់ ក្មេង​អាយុ ៩ ឆ្នាំ ២ នាក់​បូក​និង​អាយុ ១ ឆ្នាំរួមទាំងក្មេង ១៧ ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រណ្ដៅ។ ម្ដាយ​អាយុ ៣២ ឆ្នាំ​ក្នុង​ចំណោម​កូន ៥ នាក់​ដែល​មាន​ផ្ទៃពោះ​ចន្លោះ​ពី ៤ ទៅ ៦ ខែ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់​នៅ​ក្នុង​ផ្នូរ​ដែរ។

រដ្ឋ​អាជ្ញា​សាធារណៈ​ប្រចាំ​តំបន់​លោក Rafael Baloyes បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​ជន​រងគ្រោះ​ត្រូវ​បាន​សម្លាប់​ដោយសារ​មិនបាន​កែប្រែ​ចិត្ត​ពីអំពើ​បាប​របស់​ពួកគេ។ លោក​បាន​បន្ថែម​ថា​​ ពិធីបូជាសាសនា​នេះ​បាន​ធ្វើ​សកម្មភាព​ប្រហែល ៣ ខែមុន ​ប៉ុន្តែ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ​រហូត​ដល់​ការ​វាយប្រហារ​បានកើតឡើង ​នៅ​ពេល​ដែល​សមាជិក​ម្នាក់​ នៃ​សមាជិក​របស់​ខ្លួន​ជឿ​ថា​ពួកគេ​បាន​ទទួល​សារ​ពី​ព្រះដើម្បីសម្លាប់។

ប៉ូលិស​បាន​ធ្វើ​ការ​ឆ្មក់​ចូល​ក្នុង​ទី​សក្ការបូជា​ និង​បាន​ជួយ​សង្គ្រោះ​មនុស្សចំនួន ១៥ នាក់​បន្ថែម​ទៀត​ដែល​ពួកគេ​ជឿ​ថា​ជា​ការ​បណ្ដាញ​គ្រោះអាក្រក់​ចេញ​ពី​ខ្លួន ​នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ការិយាល័យ​រដ្ឋ​អាជ្ញា។ ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​និង​បាន​រក​ឃើញ​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​យក​ពួកគេ​ទៅ​​ស្នងការ​ប៉ូលិស​។​ ការ​សម្លាប់​របស់​ពួកគេ​ទៅ​លើ​ជនរងគ្រោះ​ គឺ​រួមមាន​​កាំបិត​និង​ឧបករណ៍​ផ្សេង​ទៀត​ដែល​ប៉ូលិស​ជឿ​ថា​ត្រូវ​បាន​ប្រើ​ដើម្បី​សម្លាប់​ជនរងគ្រោះ។  ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​គឺ​ជា​ជីតា​របស់​ក្មេង​ដែល​ត្រូវ​បាន​គេ​សម្លាប់។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះលោក Baloyes បាន​និយាយ​ថា “វា​ហាក់​ដូចជា​ពួកគេ​ជា​សមាជិក​នៃ​ជំនឿ​សាសនា​ដែល​បាន​ធ្វើ​ពិធី​​​ ​ហើយ​ពួកគេ​ក៏​បាន​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​នេះ​ដែរ” ។ លោក​បាន​និយាយ​ថា​ ការ​គោរព​នេះ​បាន​ហៅ​ខ្លួនឯង​ថា “ព្រះ​វិហារ​នៃ​ព្រះ” ។

លោក Baloyes បាន​បន្ថែម​ទៀត​ថា​ អាជ្ញាធរ​បាន​ធ្វើការ​ស៊ើបអង្កេត​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន ​ដើម្បី​ពិនិត្យ​មើល​ថា​ តើ​មាន​នរណា​ម្នាក់​បាន​បាត់ខ្លួន​ ប៉ុន្តែ​មិន​បាន​រក​ឃើញ​ជន​រងគ្រោះ​ដទៃ​ទៀត​ទេ ៕

 

ចុចអាន៖បុរស​ចម្លែក​ ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​សត្វ​កន្លាត​ឈ្មោះ “Lisa”

ចុចអាន៖ស្ត្រី​បាត់ខ្លួន​តាំង​ពី​ខែ​វិច្ឆិកាទើប​​ត្រូវ​បានគេប្រទះ​​ឃើញសាកសព​​នៅ​កាលីហ្វ័រញ៉ា

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ