BREAKING NEWS
Search

២០នាទីមុននេះ ករណីស្លាប់ដំបូងនៅអឺរ៉ុបនៃវិរុសថ្មីបញ្ជាក់ហើយ នៅបារំាង!

Bloomberg : ក្រសួងសុខាភិបាលបារាំងប្រកាសមុននេះបន្តិចថា អ្នកទេសចរជនជាតិចិនម្នាក់ បានស្លាប់នៅក្នុងប្រទេសបារាំងដែលជាការស្លាប់ដំបូងគេនៅអឺរ៉ុប ដោយសារជំងឺដែលបង្កឡើងដោយវីរុសថ្មី។

អ្នកទេសចរចិនអាយុ ៨០ ឆ្នាំបានស្លាប់ដោយសារជំងឺនេះ នៅក្នុងក្រុង​ប៉ារីស ក៏ជាការស្លាប់មុនគេនៅទ្វីបអឺរ៉ុបទំាងមូល ខណៈ ការធ្វើបច្ចុប្បន្នភាពវីរុស Covid19 នៅក្នុងប្រទេសចិនដែលរងគ្រោះដំបូង​គេ កំពុង​ឡើងដល់​៦៦.៤៩២ នាកហើយ​ស្លាប់១.៥២៣ នាក់(ម៉ោង៥ល្ងាច ថ្ងៃសៅរ៍ ទី១៥ខែកុម្ភៈនេះ)។

ទេសចរទៅកាន់ទីក្រុងប៉ារីស គឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់បារាំង។ នៅក្នុងឆ្នាំ ២០១៩ ភ្ញៀវអន្តរជាតិចំនួន ១៧,៩៥ លាននាក់មកពីគ្រប់ទិសទីនៃពិភពលោក ត្រូវបានគេ​ដឹងថា​ បានធ្វើដំណើរទៅទស្សនាទីក្រុងនេះ ជាពិសេសសម្រាប់ការដើរទិញឥវ៉ាន់ប្រភេទ​ប្រណីត។ ចំនួនភ្ញៀវទេសចរបរទេសធំបំផុតនៅទីនោះ មានប្រភព​មកអង់គ្លេស អាមេរិក អាឡឺម៉ង់ អ៊ីតាលី និងចិន។

អ្នកជំងឺចិនម្នាក់ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ Bichat ចាប់តាំងពីថ្ងៃទី ២៥ ខែមករាមក ជាភ្ញៀវទេសចរចិនមកពីខេត្ត Hubei ត្រូវបាន​ដាក់ឱ្យនៅព្យាបាលឯកោតាំង​ពីពេលនោះមក។

គាត់ជាអ្នកទេសចរចិនអាយុ ៨០ ឆ្នាំ។

ក្រោយ​សម្រាកព្យាបាលនៅមន្ទីរពេទ្យនៅប៉ារីសអស់រយៈពេលជាច្រើនសប្តាហ៍ ក៏បានស្លាប់កាលពី​ប៉ុន្មានម៉ោងមុននេះ ជាពេល​ក្បែរអាធ្រាតម៉ោងនៅអឺរ៉ុប ក្លាយជាមរណភាពដំបូងដែលជាប់ទាក់ទងនឹង Covid-19 នៅអឺរ៉ុប។

ឡាហ្សូលី