នាយ ពែកមី ប្រតិកម្មនឹងសម្តី របស់ថៅកែមហាហង្សដែលចំអកឲ្យក្រោយឈ្នះការប្រកួត
BREAKING NEWS
Search

នាយ ពែកមី ប្រតិកម្មនឹងសម្តី របស់ថៅកែមហាហង្សដែលចំអកឲ្យក្រោយឈ្នះការប្រកួត

ភ្នំពេញ៖តារាកំប្លែងនាយ ពែកមី បានប្រតិកម្មភា្លមៗ ក្រោយពេលលោក អ៊ិន សុភីន ធ្វើការឌឺដង និងមានការចុះផ្សាយនៅលើបណ្តាញសាព័ត៌មានក្នុងស្រុកមួយចំនួននិយាយពីការប្រកួតបាល់ទាត់ ដែលក្រុមរបស់ខ្លួន(នាយ ពែកមី)ចាញ់ទាំងអាម៉ាស់។មិនតែប៉ុណ្ណោះក៏មានការលើកឡើងថា ក្រុមនាយ ពែកមី ប្រកួត ដោយប្រើកំលាំងបាយទៀតផង។

ប្រតិកម្មរបស់នាយ ពែកមី នេះបានធ្វើឡើង បន្ទាប់ពីមានការលើកឡើងថា ក្នុងជំនួបដំបូងនៃការប្រកួតកីឡាបាល់ទាត់រវាងក្រុមតារាៗចម្រុះមហាហង្សដែលមានលោក អ៊ិន សុភិន ជាប្រធានបានប៉ះជាមួយក្រុមតារានាយ ពែកមី នាពេលកន្លងទៅថ្មីៗនោះគឺក្រុមរបស់នាយ ពែកមី លេងបាល់ដោយប្រើកំលាំងក្រោយពេលព្យាយាមរកគ្រាប់បាលមិនទាន់ក្រុមមហាហង្ស។

ឆ្លើយតបនិងការលើកឡើងនេះនាយ ពែកមី បាននិយាយដូច្នេះថា តា ភិន អើយកីឡាឈ្នះចាញ់ធម្មតាលោកវេបសាយចុះឌឺដងល្ងាច មិញ​(២៦.០៦.២០២០) ទាត់ចប់ភ្លាមលោកតា ភិន ឯង ដើមកឌឺថា ក្រុមលោកគឺលោកជាអ្នកបង្ហាត់ហើយលោកខ្ទើយទេ លោករាំធ្វើខ្ទើយៗឌឺទៀត ។ យ៉ាប់ណាស់ខ្ញុំទាត់ឈ្នះគេគេហៅអា ទាត់ចាញ់គេ គេផុសឌឺដងទៀត។

សូមបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី ២៦ ខែមិថុនាឆ្នាំ២០២០ ក្រុមបាល់ទាត់តារាៗរបស់នាយ ពែកមី និងក្រុមបាល់ទាត់ដែលចម្រុះដោយតារាៗរបស់ផលិតកម្មមហាហង្សបានប៉ះគ្នាជាលើកដំបូងដោយបញ្ចប់ការប្រកួតក្រុមនាយ ពែកមី ដែលជាក្រុមបង្កើតមុននិងល្បីឈ្មោះជាយូរមកហើយនោះបានក្លាតជាអ្នកចាញ់យ៉ាងអាម៉ាស់នៅក្នុងតារាងរបស់វិទ្យាល័យឥន្ទ្រទេវី។

ថ្វីដ្បិតតែជាតារាតែក្នុងវិស័យបាល់ទាត់ពាក់កណ្ដាលអាជីព ក្រុមបាល់ទាត់មហាហង្ស ដែលមានឈ្មោះជាផ្លូវការថា Mahahang All Stars FC និងក្រុមរបស់នាយ ពែកមី ដែលមានឈ្មោះថា Pekmi FC គឺជាក្រុមបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងដោយមានប្រវត្តិយកឈ្នះលើក្រុមជាច្រើន ប៉ុន្តែក្រុមតារាទាំងពីរក្រុមមិនធ្លាប់ជួបគ្នានោះទេ ហើយមានព័ត៌មានថា ក្រុមនាយ ពែកមី ប៉ងចង់ប្រកួតជាមួយក្រុមនេះតាំងពី២ឆ្នាំមុនមកម្ល៉េះតែជាលទ្ធផលក្រុមនាយ ពែកមី បានប្រកួតចាញ់ក្រុមមហាហង្សដោយមិនអស់ចិត្ត៕

អត្ថបទ៖ចាន់រ៉ា

ចុចអាន៖ សង្ស័យ​ផឹក​ស្រា​ច្រើនពេក ​បែក​អារម្មណ៍​អារ​ប្រដាប់​បន្ត​ពូជ​ប៊ិះ​ដាច់