រឿង ៤ យ៉ាងដែលអ្នកត្រូវដឹងពីតែគុជ
BREAKING NEWS
Search

រឿង ៤ យ៉ាងដែលអ្នកត្រូវដឹងពីតែគុជ

តែគុជត្រូវបានបង្កើតឡើងនៅតំបន់ Tainan និង Taichung ប្រទេសចិន ក្នុងទសវត្សឆ្នាំ ១៩៨០។ វាជាភេសជ្ជៈផ្អែមដែលត្រូវបានផលិតពីតែខ្មៅតៃវ៉ាន់ ទឹកដោះគោ ស្ករក្រហម គុជ គ្រីម  និងទឹកក្តៅ។ សព្វថ្ងៃនេះ តែគុជបានវិវត្តន៍ខ្លួនយ៉ាងទូលាយនៅទូទាំងពិភពលោក។ វាត្រូវបានច្នៃដោយមានរសជាតិផ្សេងៗជាច្រើន អាស្រ័យលើហាងនីមួយៗ។

ទាំងនេះជារឿង ៤ យ៉ាងដែលយើងគួរដឹងពីតែគុជ!

១. តែគុជមានដើមកំណើតនៅតៃវ៉ាន់

នៅចុងឆ្នាំ ២០១៧ ហាង Tiger Sugar បានបើកជាលើកដំបូងនៅតំបន់ Taichung លើកោះតៃវ៉ាន់ ដោយច្នៃភេសជ្ជៈតែគុជទឹកដោះគោទៅជាបង្អែមបែបប្រពៃណីរបស់តៃវ៉ាន់។ ក្រោយមកហាង Tiger Sugar បានពង្រីកខ្លួនយ៉ាងខ្លាំង។ បច្ចុប្បន្នហាងនេះមាន ៦ នៅតៃវ៉ាន់ ៣ នៅហុងកុង និង ២ នៅសាំងហ្គាពួរ។

២. តែគុជមានគ្រឿងផ្សំសាមញ្ញតែ៣មុខប៉ុណ្ណោះ

តែគុជមិនមែនផ្សំមកពីទឹកតែទេ ប៉ុន្តែវាមានគ្រឿងផ្សំ៣មុខរួមមាន ទឹកដោះគោស្រស់ ទឹកស្ករស៊ីរ៉ូ និងគុជ។ ទឹកស្ករស៊ីរ៉ូ ត្រូវបានដាំក្នុងម្រិតកម្ដៅទាបឲ្យមានក្លិនឈ្ងុយ បន្ទាប់មកលាយគ្នាជាមួយទឹកដោះគោស្រស់ រួចដាក់គុជចូលជាការស្រេច។

៣. នៅក្នុងប្រទេសសិង្ហបុរីមានហាងតែគុជ ៩០ខុស​ៗគ្នា

យីហោតែគុជភាគច្រើននៅប្រទេសសិង្ហបុរីបានដាក់តែគុជនៅលើមីនុយរបស់ហាងរបស់ខ្លួន។ ដោយមានហាងតែគុជចំនួន ៩០ កន្លែងនៅទូទាំងប្រទេសនេះ។ យីហោ LiHO TEA បម្រើភេសជ្ជៈរសជាតិផ្លែបឺរ ខណៈដែលយីហោ MuYoo បម្រើតែគុជទឹកដោះគោក្ដៅ។

៤. អ្នកអាចធ្វើតែគុជនៅផ្ទះដោយខ្លួនឯងបាន

 

គ្រឿងផ្សំ

  • គុជ ១៥០ ក្រាម
  • ស្ករក្រហម ១០០ ក្រាម
  • ទឹក ៣៥០ មីលីលីត្រ
  • ទឹកដោះគោស្រស់ត្រជាក់

វិធីធ្វើ

  • ដាក់គុជដាំឲ្យឆ្អិន រួចទុកមួយឡែក
  • លាយស្ករក្រហមជាមួយទឹក (ទឹក ៣៥០ មីលីលីត្រ) យកទៅរំងាស់ និងកូរស្កររហូតរលាយអស់
  • ដាក់គុជដែលឆ្អិន ចូលជាមួយទឹកស្ករដែលបានរំងាស់រួច ហើយកូរក្នុងកម្ដៅល្មមកុំឲ្យគុជជាប់គ្នា
  • ចាក់ទឹកស្ករនិងគុជដែលបានលាយគ្នាចូលក្នុងកែវ រួចចាក់ទឹកដោះគោស្រស់ចូលជាការស្រេច។

 

ចុចអាន៖  តែគជ់មួយកែ២៤ដុល្លារអាមេរិក លក់នៅឯណា?

 

ប្រែសម្រួល៖ សន្យា

៧យ៉ាង​ដែល​អ្នក​មាន​មិន​សូវ​ធ្វើ​ តែ​អ្នកក្រ​តែង​ខ្ជះខ្ជាយ​នឹង​រឿង​ទាំងនោះ