ប៉េកំាង កាន់តែតឹងតែងក្រោមការរឹតបន្តឹង «ការពារសហគមន៍»

Beijing Daily : គិតត្រឹមថ្ងៃសុក្រម្សិលមិញ យ៉ាងហោចណាស់មានទីក្រុងចំនួន ៤៨ និងខេត្តចំនួន ៤ នៅក្នុងប្រទេសចិនចេញសេចក្តីជូនដំណឹងជាផ្លូវការ ចំពោះគោលនយោបាយនៃបទហាមប្រាមចេញចូលតឹងរឹង។

ដោយមានវិធានការណ៍«បិទទ្វារ» ពលរដ្ឋត្រូវតែ​ចុះឈ្មោះសុំយ៉ាងតឹងរឹង មុនពេលត្រូវបានអនុញ្ញាតិអោយចូលឬចេញ ហើយផ្លូវហាយវេ ផ្លូវដែក និងប្រព័ន្ធដឹកជញ្ជូនសាធារណៈនានា​ត្រូវបានបិទ។
ខណៈ ដែល​មនុស្សម្នាមិនអាចចាកចេញពីទីក្រុង Wuhan, Huanggang, Ezhou និងទីក្រុងមួយចំនួនទៀតនៅក្នុងខេត្ត Hubei  នៅប៉េកាំងវិញ ប្រជាជនដែលវិលត្រឡប់មកត្រូវបានគេបញ្ជាឱ្យធ្វើការបង្ខាំខ្លួនឯងរយៈពេល ១៤ ថ្ងៃ តាមដានសញ្ញាឆ្លងវីរុសថ្មីនេះ។

តាំងពីល្ងាចថ្ងៃអាទិត្យ ទី ៩ ខែកុម្ភៈ ប៉េកាំង​បានប្រកាសថា ទីក្រុងនេះត្រូវបានបិទការពារ​ហើយ។ យោងតាម Taiwan News វិញការផ្ទុះឡើងនៃមេរោគថ្មីបានបង្ខំឱ្យ​ប្រទេសចិនបិទទីក្រុងនិងទីប្រចុំជនដល់ទៅជាង៨០ ពុំមែនក្បែរដូចការសែតរដ្ឋផ្សាយ​ឡើយ។

គេទម្លាយថា ក្នុងសេចក្តីជូនដំណឹងពីការគ្រប់គ្រងសហគមន៍នៅប៉េកាំង គេបានចាត់វិធាណការណ៍តឹងរ៉ឹងនិងបានប្រកាសថាទីក្រុងនេះកំពុងស្ថិតនៅក្រោមការចាក់សោរ (封城) ក្នុងនោះរួមមាន​ចែង យានយន្តនិងបុគ្គលិកមកពីខាងក្រៅសហគមន៍ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ គេអនុវត្តន៍បែបនេះ​នៅតាមសង្កាត់និមួយៗ​យ៉ាង​លំអិតតែម្តង។ អ្នកដែលទៅដល់ទីក្រុងប៉េកាំងពីតំបន់ផ្សេងទៀតក្នុងប្រទេសចិនដដែល ក៏ត្រូវរាយការណ៍ពីស្ថានភាពសុខភាពនិងចុះឈ្មោះ ​ឆ្លើ់យនូវព័ត៌មាននានា​ពីលក្ខណៈផ្ទាល់ខ្លួនយ៉ាងស្មុគស្មាញផង។

ខណៈខេត្តហ៊ូប៉ីរាយការណ៍ថា មានករណីឆ្លងថ្មីជាង ២.៤០០ នាក់ ការបិទទីក្រុងធំៗ​របស់ចិន​ដើម្បីឆ្លើយតបនិងបច្ចុប្បន្នភាពគ្រា​អាសន្នពេលនេះ ចូលដល់ដំណាក់កាលមិនធ្លាប់មានពីមុនមកដែល សេដ្ឋវិទូមួយចំនួនកំពុងព្យាករណ៍ពីផលវិបាកសេដ្ឋកិច្ចសំខាន់ៗដែលពិភពលោកនឹងប្រឈមមុខ។

កាសែតរដ្ឋ Beijing Daily បាននិយាយថា មនុស្សដែលមិនគោរពតាម នឹងត្រូវទទួលទណ្ឌកម្ម ប៉ុន្តែគេមិនទាន់ដឹងថា តើច្បាប់នោះនឹងត្រូវអនុវត្តយ៉ាងម៉េច ឬថាតើការរឹតបន្តឹងនេះនឹងអនុវត្តចំពោះជនបរទេសដែលមកពីបរទេសដែរ​ឬយ៉ាងណា?

ដោយរាប់បញ្ចូលទាំងតួលេខចុងក្រោយពីហ៊ូប៉ីមក ចំនួនសរុបដែលមានផ្ទុកCovid19 នៅចិនដីគោកឥឡូវនេះលើសពី ៦៦.០០០ នាក់ ហើយ​អ្នកស្លាប់ឡើងដល់ ១.៥០០ នាក់។

លោកវ៉ាងយី រដ្ឋមន្រ្តីក្រសួងការបរទេសចិនបាននិយាយថា «តាមរយៈការខិតខំរបស់យើង ការរីករាលដាលនៃជំងឺនេះស្ថិតក្រោមការគ្រប់គ្រង»។ តែផ្ទុយទៅវិញលោក Adam Kamradt-Scott អ្នកជំនាញផ្នែកជំងឺឆ្លងនៃមជ្ឈមណ្ឌលសិក្សាសន្តិសុខអន្តរជាតិនៃសាកលវិទ្យាល័យស៊ីដនីនិយាយ​ថា តួលេខនេះ មិនបានបង្ហាញពីសញ្ញាណាមួយ ដែលថាការផ្ទុះឡើងជិតដល់ចំណុចធ្លាក់ចុះសោះ។

ទីក្រុងជាច្រើនបានកាត់បន្ថយការដឹកជញ្ជូននិងផ្លូវសាធារណៈនានា ខណៈដែលទីក្រុងខ្លះបិទការដឹកជញ្ជូនសាធារណៈទំាងស្រុង។ សរុបមកប្រជាជនចិនចំនួន ៨០,៤១ លាននាក់បានរងផលប៉ះពាល់នៃការរស់នៅយ៉ាងដំណំ ដោយសារខ្សែរថយន្ដក្រុងឬរថភ្លើងក្រោមដី។

នៅទូទាំងទីក្រុងប៉េកាំង និងនៅតាមបណ្តាទីក្រុងនានាទូទាំងប្រទេសចិន ហាងតូចៗជាច្រើននៅដំណើរការតែទ្វារ​មកពីក្រៅក្រុងនៅតែត្រូវបានគេបិទជាការរឹតបន្តឹងលើការដឹកជញ្ជូនទំនិញ មនុស្ស​។ លោក Xu Yahua មន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសចិនបាននិយាយថា រដ្ឋាភិបាលរំពឹងថាប្រជាជន ១៦០ លាននាក់នឹងចាប់ផ្តើមវិលត្រឡប់ទៅកាន់ទីក្រុងនានា របស់ពួកគេវិញនៅសប្តាហ៍ក្រោយ។

 

 

ចម្រើនតារា