BREAKING NEWS
Search

ម៉ិកស៊ិកមួយថ្ងៃចុងក្រោយមាន​អ្នក​ស្លាប់ដោយសារ​កូវីដ​ជាង ៤០០នាក់ ជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន

ប្រទេសម៉ិកស៊ិកដែលជាប្រទេសរងគ្រោះខ្លាំងទី៣នៅអាមេរិកឡាទីន បន្ទាប់ពីប្រេស៊ីល និងប៉េរូ បានរាយការណ៍ពីកំណើនអ្នកស្លាប់ខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃចុងក្រោយ ក្រោយមានអ្នកស្លាប់ថ្មីរហូតដល់ ៤២៤ នាក់ក្នុងរយៈពេល ២៤ ម៉ោង។

ប្រទេសនេះបានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ២២៤៨ ករណី នាំឱ្យមានចំនួនសរុបឡើងដល់ ៥៦៥៩៤ ករណី និងចំនួនអ្នកស្លាប់សរុបមាន ៦០៩០ នាក់។

ដោយឡែក ក្រសួងសុខាភិបាលរបស់ប្រទេសប៉េរូបានប្រកាសកាលពីថ្ងៃពុធថាប្រទេសខ្លួនមានអ្នកឆ្លងវីរុសកូវីដ១៩កើនឡើងដល់ខ្ទង់ ១សែនករណីហើយ ក្រោយរកឃើញករណីឆ្លងថ្មី ៤៥៣៧ នាក់ និងមានអ្នកស្លាប់ថ្មី ១១០ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ១០៤ ០២០ នាក់ និងមនុស្សស្លាប់សរុប ៣០២៤ នាក់។

ចំណែក ប្រទេសប្រេស៊ីល​ដែល​រង​គ្រោះខ្លាំងជាង​គេ​នៅអាមេរិក​ឡាទីន បានឃើញការកើនឡើងខ្ពស់បំផុតចំពោះកំណើនអ្នកឆ្លងក្នុងរយៈពេល ២៤ ម៉ោង ពោលគឺមានអ្នកឆ្លងថ្មី ១៩៩៥១ នាក់ ដែលនាំឱ្យមានករណីឆ្លងសរុបរបស់ប្រទេសនេះឡើងដល់ ២៩១ ៥៧៩ ករណី។

ប្រទេសប្រេស៊ីលក៏បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន ៨៨៨ នាក់ដែលនាំឱ្យអ្នកស្លាប់សរុបឡើងដល់ ១៨៨៥៩ នាក់ ៕

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ CNN