BREAKING NEWS
Search

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រំលឹក​ដល់​កងកម្លាំង​ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បន្ត​ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់​ឲ្យ​គោរព​បទ​បញ្ជា​ និង​វិន័យ​កងកម្លាំង​ និង​ការពារ​សន្តិសុខ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​បទល្មើស​នានា។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ ស្ដីពី​ការ​ ការពារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ និង​សុវត្ថិភាព​ នា​ឱកាស​ឈប់​សម្រាក​រយ:​ពេល​ ៥ថ្ងៃ នៅ​ព្រឹក​ថ្ងៃសុក្រ​ ទី១៤​ ខែ​សីហា​ ឆ្នាំ២០២០​ នេះ លោក​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​​បណ្ដា​ការិយាល័យ​ជំនាញ​ អធិការ​នគរបាល​ខណ្ឌ​ទាំង១៤​ និង​ប៉ុស្តិ៍​ទាំងអស់ ត្រូវ​តែ​យកចិត្ត​ទុកដាក់​លើ​ការ​សម្រួល​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ​តាម​គ្រប់​ច្រកចេញ​ចូល​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ ត្រូវ​បង្ការ​ និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​បទល្មើស​នានា​ ជាពិ​សេស​ទប់ស្កាត់​ឲ្យ​បាន​នូវ​ករណី​គាស់​ផ្ទះ​ បទល្មើស​ផ្សេងៗ ។

លោក​ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​តែ​គោរព​បទបញ្ជា​ និង​វិន័យ​កងកម្លាំង​ឲ្យ​បាន​ល្អ​ កាត់សក់​ខ្លី​ បង្ហាញ​អាកប្បកិរិយា​ និង​សម្តី​សមរម្យ​ ជា​ពិសេស​ត្រូវ​តែ​មាន​មន្ត្រី​នៅ​ប្រចាំការ​ ២៤ម៉ោង លើ២៤ម៉ោង​ ដើម្បី​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ ហើយ​ក្នុង​ករណី​អនុវត្ត​ខុស​ពី​ច្បាប់​ ឬ​បទបញ្ជា​ គឺ​មន្ត្រី​នោះ​ត្រូវ​ទទួល​ពិន័យ​កងកម្លាំង​ ៕

ចុចអាន ៖ ការ​ប្រើប្រាស់​អគ្គិសនី​ អាច​មាន​ការ​រអាក់រអួល​ ដោយសារ​ការ​ជួសជុល ផ្លាស់​ប្ដូរ ​ដំឡើង​បរិក្ខារ​នានា