ធ្វើយ៉ាងណាឲ្យឪពុកម្តាយចូលចិត្តសង្សារយើង?
BREAKING NEWS
Search

ធ្វើយ៉ាងណាឲ្យឪពុកម្តាយចូលចិត្តសង្សារយើង?

ឪពុកម្តាយគ្រប់គ្នាតែងតែប្រាថ្នាឲ្យកូនឃើញពីភាពសំខាន់នៃទឹកចិត្តឬបេះដូងរបស់គាត់ចំពោះពួកគេ ហើយពេលខ្លះពួកគាត់ហួងហែងរឿងស្នេហាកូនៗខ្លាំងរហូតធ្វើឲ្យពួកគេយល់ថា ជាការដាក់សម្ពាធមិនពេញចិត្តពីឪពុកម្ដាយទៅវិញ។

យុវវ័យមានស្នេហានៅពេលពេញវ័យ វាជារឿងធម្មតាទេ។ ប៉ុន្តែរឿងដែលឪពុកម្តាយបារម្ភបំផុតនោះ ៀគឺ ការដែលសង្សាររបស់អ្នកមានឥទ្ធិពលមកលើអ្នក ធ្វើឲ្យអ្នកនៅតែជាមួយគេច្រើនជាងឪពុកពុកម្តាយរហូតដល់ក្លាយទៅជាស្នេហាងងឹតងងល់ ធ្វើឲ្យដើរខុសផ្លូវដូចជា រស់នៅជាមួយគ្នាមុនរៀបការ មានផ្ទៃពោះមុនរៀបការ នាំគ្នារត់ចេញទៅក្រៅផ្ទះ ញៀនថ្នាំដែលធ្វើឲ្យពួកលោកខូចចិត្ត ព្រោះឃើញកូនជាទីស្រឡាញ់ខូចអនាគត។

បើសេចក្តីស្នេហា និងមនុស្សជាទីស្រឡាញ់របស់អ្នកកំពុងប្រឈមមុខនឹងស្ថានការណ៍បែបនេះ គួរតែជជែកជាមួយនឹងសង្សាររបស់អ្នកឲ្យគេដឹងពីបញ្ហាហើយព្រមទទួលឪពុកម្តាយរបស់អ្នកឲ្យបានច្រើនជាងមុន ឈប់ធ្វើខ្លួនជាអ្នកមានឥទ្ធិពលចំពោះជីវិតរបស់អ្នក មិនបង្ហាញចេញមកជាម្ចាស់ជីវិតរបស់អ្នកហួសពីការចាំបាច់ គ្មានសិទ្ធិសម្រេចចិត្ត ឬគិតជំនួសគ្រប់រឿងទេ។ យ៉ាងហោចណាស់ពេលដែលនៅចំពោះមុខឪពុកម្តាយរបស់អ្នក ទង្វើទាំងនេះអាចចាត់ទុកថាជាការផ្តល់កិត្តិយកដល់លោកទៅហើយ។

បើមានសង្សារដែលពុកម្ដាយមិនពេញចិត្តដោយទង្វើពុំគប្បីមួយចំនួន អ្នកត្រូវតែគិតឲ្យច្បាស់ហើយប្រាប់ឲ្យគេកែប្រែខ្លួន។ ចំណែកអ្នកក៏ត្រូវតែធ្វើខ្លួនឲ្យនៅជាកណ្តាលដែរ ព្យាយាមរកផ្លូវឲ្យខ្លួនឯងមានសេចក្តីសុខពីការសេពគប់ជាមួយសង្សារឲ្យឪពុកម្តាយឃើញថា បើសង្សារបស់អ្នកស្រឡាញ់និងចង់រស់នៅជាមួយនឹងអ្នក នោះគេត្រូវតែជឿនិងតាមធ្វើអ្នក។

បន្ទាប់មកបើសង្សារបស់អ្នកកកែប្រែបានហើយ អ្នកគួរតែជួយគេដោយអធិប្បាយឲ្យឪពុកម្តាយដឹងថា ពេលនេះគេកំពុងតែកែប្រែខ្លួនសាជាថ្មី​ ហើយលែងមានឥទ្ធិពលមកលើអ្នកទៀតហើយ។ រាប់ថានៅមានឱកាសដែលឪពុកម្តាយរបស់អ្នកនឹងស្រឡាញ់គេ វាប្រសើរជាងមើលមិនឃើញឱកាសដែរ។ ព្យាយាមប្រាប់គេឲ្យបែរមកយកចិត្តទុកដាក់ចំពោះឪពុកម្តាយរបស់អ្នកដើម្បីយកពិន្ទុ ព្យាយាមឲ្យនាំឪពុកម្ដាយទៅហូបបាយខាងក្រៅខ្លះ ឬមានរបស់បញ្ញើរបន្តិចបន្តួចមកផងរឹតែប្រសើរ។

ទីបញ្ចប់ឪពុកម្តាយមិនចង់បានអ្វីច្រើនទេ ក្រៅអំពីឲ្យកូនផ្តល់ភាពសំខាន់ចំពោះឪពុកម្តាយឲ្យច្រើនជាងសង្សារ ហើយសង្ឃឹមថាកូនសម្លាញ់នឹងនៅមើលថែគាត់ ពេលដែលគាត់ចាស់ ឬសង្ឃឹមបានពចៅតែប៉ុណ្ណោះ។

ដូច្នេះអ្នកនឹងសង្សានឹងរស់នៅយ៉ាងមានសេចក្តីសុខ មិនកើតទុក្ខវេទនា គ្រាន់តែអនុវត្តតាមវិធីប៉ុន្មានប៉ុណ្ណេះ អ្នកនឹងមានគ្រួសារដែលមានសេចក្តីសុខហើយ។ ប៉ុន្តែបើកូនឃើញសង្សារសំខាន់ជាងឪពុកម្តាយ នោះជីវិតពុំមានការរីកចម្រើនទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ 2knowmyself

ចុចអាន៖ បើស្នេហាមិនល្អ កុំសោកស្តាយ​ព្រោះអាចជាដើមចមនៃជំងឺផ្លូវចិត្ត

ចុចអាន៖ ចេះរស់នៅដោយសប្បាយចិត្ត ចាត់ថាជីវិត​ជោគជ័យហើយ!