មានទម្លាប់ចង់បានអ្វីលឿនៗ ហ៊ឺហារនិងខ្ចិលច្រអូស ជីវិត​លំបាកនៅរង់ចាំ
BREAKING NEWS
Search

មានទម្លាប់ចង់បានអ្វីលឿនៗ ហ៊ឺហារនិងខ្ចិលច្រអូស ជីវិត​លំបាកនៅរង់ចាំ

លទ្ធផល​ជោគជ័យមិនថា ជារឿងការងារ ការរស់នៅផ្ទាល់ខ្លួន ការរស់នៅក្នុងសង្គមមិនមែនបានមកងាយៗនោះទេ។ ការគិតរបៀបខាងក្រោមអាចឱ្យអ្នកបរាជ័យដូចពាក្យចាស់លោកថា មុជមិនជ្រៅ ទៅមិនឆ្ងាយ៖

១.ចូលចិត្ត​ការងារដែលស្រួលទទួលជោគជ័យបានដោយងាយ

អ្នកដែលតែងតែជោគជ័យក្នុងជីវិត ត្រូវព្យាយាមយ៉ាងខ្លាំងដោយការខិតខំប្រឹងប្រែងប្តូរមកដោយកម្លាំងកាយ កម្លាំងចិត្ត តំណក់ញើស តំណក់ទឹកភ្នែក ព្រមទាំងត្រូវប្រើការអត់ធ្មត់ ការតស៊ូ ឆ្លងកាត់ការឈឺចាប់ និងត្រូវប្រឈមមុខនឹងឧបសគ្កជាច្រើន ទម្រាំបានមកដល់ថ្ងៃដែលទទួលបានជោគជ័យ។ ក្នុងពេលនោះមនុស្សខ្លះបែរជាកោតសរសើរពួកគេ នៅពេលដែលភាពជោគជ័យត្រូវបានសម្រេចរូបរាងហើយទៅវិញ ដោយមិនបានកោតសរសើរនូវវិថីនៃការទទួលបានភាពជោគជ័យដ៏គួរឲ្យជូរចត់នោះឡើយ។

មនុស្សជាច្រើនយល់ថា អ្នកគ្រប់គ្រងមិនឃើញត្រូវនឿយហត់អ្វីផង មួយថ្ងៃៗគិតតែពីប្រជុំ យូរៗចូលក្រុមហ៊ុនម្តងតើមិនឲ្យនិយាយថា គ្មានអ្នកគ្រប់គ្រងណាដែលស្រួលយ៉ាងម៉េចទៅកើត។ នេះគឺជាការគិតមិនត្រឹមត្រូវនោះទេ ព្រោះទម្រាំតែអ្នកគ្រប់គ្រងពុះពារ និងឈានដល់ចំណុចកំពូល ដូចដែលគេបានឃើញនេះ តើដឹងឬទេថា គាត់ត្រូវឆ្លងកាត់អ្វីខ្លះ? ពួកគេសុទ្ធតែធ្លាប់ដួល ឬធ្លាប់បរាជ័យមកទាំងអស់ គ្រាន់តែអ្នកបាន​មកឃើញ គឺជារីកចម្រើនដែលមានស្រាប់តែប៉ុណ្ណោះឯង។ កុំគិតងាយពេក និងទម្លាប់ខ្លួនធ្វើរឿងងាយៗដែរ ព្រោះថា ជោគជ័យយូរអង្វែងមិនមែនបានមកតែមួយថ្ងៃទេ។

២. រស់នៅចាយវាយខ្ជះខ្ជាយរហូតដល់ធ្វើឲ្យខ្លួនឯងពិបាក

មនុស្សជាច្រើនមានការភ្លាំងភ្លាត់ក្នុងការគ្រប់គ្រងប្រាក់កាសរហូតដល់ធ្វើឲ្យខ្លួនឯង និងគ្រួសារជំពាក់បំណុលគេក្លាយទៅជាបញ្ហាដែលដោះស្រាយមិនចេញ។ មានប្រាក់ចំណូលកាន់តែច្រើន កាន់តែមិនសន្សំទុក ចាយវាយខ្ជះខ្ជាយ ទិញទំនិញថ្លៃៗ ធ្វើឲ្យខាតបង់ទ្រព្យ ចាយវាយហួសពីសមត្ថភាព មាន១០ចាយ១០០ មាន១០០ ចាយ១០០០ ប្តូរទូរសព្ទ័សេរ៊ីថ្មីជាញឹកញាប់ ពូកែដើរលេង គិតចាំរកប្រាក់នៅពេលក្រោយ មិនគិតដល់រឿងសន្សំប្រាក់ទុកប្រើប្រាស់ក្នុងពេលដែលចាំបាច់ឬបន្ទាន់មកដល់ទេ។

ទីបញ្ចប់បំណុលបានធ្លាក់មកជុំវិញខ្លួន និងក្លាយទៅជាមនុស្សមានបំណុលដោយតប់ប្រមល់ គ្រួសារក៏តប់ប្រមល់ទៅជាមួយដែរ។ បើមានហេតុការណ៍បន្ទាន់កើតឡើង ដូចជាមនុស្សនៅក្នុងផ្ទះឈឺ ឬកើតទុក្ខអាសន្នភ្លាមៗ ក៏ចាប់ផ្ដើមគ្មានលុយដោះស្រាយបញ្ហា។ នេះឯងទម្លាប់ខ្លួនចាយវាយមិនចេះគិត រហូតងើបមុខមិនរួច។

មនុស្សដែលចង់មានចង់បានដូចគេ ឬចង់ខ្ពង់ខ្ពស់ជាងគេ ត្រូវមានវិន័យខ្លួនឯងតឹងរឹងលើការរស់នៅ និងចេះចាត់ចែងទ្រព្យទើបជីវិតទៅមុខបាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ef.com

ចុចអាន៖ យុវវ័យណាប្រកាន់បាន៣ យ៉ាងនេះនឹងទទួលជោគជ័យក្នុងជីវិត

ចុចអាន៖ ជីវិត​មនុស្ស ចេះខ្លាច ៦យ៉ាងនេះ​ទើប​អាចប្រឹងប្រែងជម្នះឧសគ្គបាន