មើលបួនចំណុចនេះមែនទែនមុនសម្រេចចិត្ត​ចូលធ្វើការ​កន្លែងណាមួយ​

ពីមុនមនុស្សភាគ​ច្រើនយល់ថា ​កន្លែងការងារល្អគឺទីណាមួយដែលព្រមផ្ដល់មុខតំណែងល្អៗ ឬមានប្រាក់ខែខ្ពស់ ឬជាក្រុមហ៊ុនដែលមានឈ្មោះល្បីជាដើម។

ប៉ុន្តែអ្នកនឹង​ខកចិត្ត​ប្រសិន​យើងចូលរួមទៅ ​ហើយរកមិនឃើញចំណុចទំាងប៉ុន្មាននេះ៖

១. ការគោរព

កន្លែងការងារ ដែលខ្វះវប្បធម៌គោរពគ្នា​មិនថា ពីមិត្តរួមការងារ អ្នកគ្រប់គ្រង អ្នកពាក់ព័ន្ធដោយមិនខ្វល់ពីអាយុ ភេទ សាសនា ឬ ពូជសាសន៍នោះ អ្នកនឹងមានអារម្មណ៍អាក់អន់ស្រពន់ចិត្ត​ទៅជាលំដាប់ នឹងមិនអាចសម្រេចអ្វីបានទំាងអស់ដោយសារ​បញ្ហានេះ។

២. ការណែនាំ

គ្រប់គ្នា​ពូកែប៉ុនណា​តែងតែ ត្រូវការពិគ្រោះយោបល់ ។​យើង​ត្រូវមានអ្នកគ្រប់គ្រង និង មិត្តរួមការងារដែលគាំទ្រ ហើយខ្វាយខ្វល់ពីលទ្ធផលល្អរបស់អ្នកតាមរយៈការផ្តល់នូវមតិកែលម្អដ៏ស្មោះត្រង់ឲ្យគ្នាទៅវិញទៅមក ក៏ដូចជាការណែនាំឆ្ពោះទៅរកភាពជោគជ័យ៕

៣. ការប្រកួតប្រជែង

មនុស្សយើងមិនគួរឈប់រៀនឡើយ ហើយត្រូវរៀនរហូតដល់ចាស់ស្លាប់ ព្រោះចំណេះដឹងបន្ថែមថ្មីជានិច្ច។  បើអ្នកយល់ថា ការងាររបស់អ្នកងាយស្រួលធ្វើពេក នោះបង្ហាញថា អ្នកមិនបានរៀនអ្វីពីវាឡើយ។ កន្លែងការងារល្អមួយគួរតែជាកន្លែងដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ខ្លួនបានច្រើន។

៤. ទីផ្សារនិងអតិថិជន

គួរសួរខ្លួនឯងថា តើអាចមានឱកាសរីកចំរើននៅស្ថាប័ននោះដែរទេ? តើការងារដែលនឹង​ធ្វើ ត្រូវនឹងបេសកកម្មជីវិត​យើង​ដែរទេ? បើអ្នកឆ្លើយថា មែន  នោះគឺជាកន្លែងដ៍ល្អសម្រាប់អនាគតរបស់អ្នក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ ការប្រើលុយ​របៀបខុសគ្នា​ ដែលធ្វើឱ្យ​យើងក្រ គេមាន

ចុចអាន៖ បានថ្នាក់លើចរិតយ៉ាប់ គួរធ្វើយ៉ាងណា?