អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ​ចុះ​សម្រួល​ចរាចរណ៍​ដល់​សិស្សសាលា​បឋមសិក្សា​បាក់​ខែង​ និង​ព្រែក​លៀប​

ភ្នំពេញ ៖ គេ​សង្កេតឃើញ​សកម្មភាព​របស់​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ ​លោក​មេ បញ្ជាការ​ សេង ឈាង តែងតែ​ធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​សង្គម ដើម្បី​សេចក្តីសុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ ជាច្រើន​ដូចជា ដើរ​ល្បាត​គ្រប់​គោលដៅ​ដែល​ស្មុគ​ស្មាញ​ទាំងយប់​ទាំង​ថ្ងៃ​សំដៅ​កាត់​បន្ថយ​បទល្មើស​ផ្សេងៗ, ​ជួយ​សម្រួល​ចរាចរណ៍​ចំពោះ​សិស្សានុសិស្ស​ដែល​មិន​ហ៊ាន​ដើរ​ឆ្លង​ថ្នល់ ទៅ​សាលារៀន, សម្រួល​ចរាចរណ៍​ទូទៅ ឆែកឆេរ​ និង​បង្ក្រាប​គ្រឿង​ញៀន ចោរកម្ម ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ និង​ទីប្រជុំជន​នានា និង​បង្ក្រាប​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ជាដើម ។​ល​។​

ជាក់ស្តែង​នា​ព្រឹក​ថ្ងៃទី​២២ ,២៣ ,២៤ ខែមករា ឆ្នាំ​២០២០​នេះ ក្រោយ​ទទួលបាន​បទបញ្ជា​ពី​លោក​មេបញ្ជាការ​ភ្លាម កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ចេញ​សម្រួល​ចរាចរណ៍​ជូន​សិស្សានុសិស្ស​សាលាបឋមសិក្សា​ព្រែកលៀប និង សាលាបឋមសិក្សា​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយ​ចង្វារ ដែល​ការចុះ​សម្រួល​ចរាចរណ៍​នេះ​ គឺ​អនុវត្ត​ក្នុង​មួយថ្ងៃ​ចំនួន​០៣​លើក ព្រឹក​-​ថ្ងៃ​-​ល្ងាច រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​សៅរ៍។​

​សកម្មភាព​ទាំងអស់នេះ​ គឺជា​ទឹកចិត្ត​បញ្ជាក់​ពី​ការយកចិត្តទុកដាក់​បំ​ពេញ​កាតព្វកិច្ច​ជូន​ប្រជាពលរដ្ឋ​គ្រប់​វ័យ គ្រប់​ស្រទាប់វណ្ណៈ​ក្នុង​មូលដ្ឋាន និង​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ប្រពៃណី​ដ៏​ល្អ​មួយ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​ជា​ផ្នែក​មួយ​ជួយ​ដល់​សង្គមជាតិ​ផងដែរ​៕


អត្ថបទ ៖ ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114