BREAKING NEWS
Search

ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ចាប់​រង្វាន់​លើក​ទី​១​សម្រាប់​ឆ្នាំ​២០១៩-២០២០​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ

ភ្នំពេញ ​៖ ​នៅ​ថ្ងៃអាទិត្យ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ ខាងមុខនេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​ការ​ចាប់​រង្វាន់​លើកទីមួយ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ​២០១៩-២០២០ នៅ​ស្ថានីយ​ទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្ដល់​រង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​ទទួល​ភ្ញៀវ​កិត្តិយស​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន។

កម្មវិធី Anchor Fun Zone នឹង​មាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) ចាប់ពី​ម៉ោង ៨​យប់​-១០​យប់ ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើនរូប​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន មានដូចជា អ្នកនាង មាស សុខ​សោភា លោក ហ្សូ​នូ អ្នកនាង សុគន្ធ​
​នីសា និង លោក ឌី​ឌី​។​

កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៩ ដល់ ខែកញ្ញា ឆ្នាំ​២០២០​។ សម្រាប់​ការចាប់​រង្វាន់​លើក​ទី​១​នេះ ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​ទៅកាន់​កោះ​បាលី ចំនួន ៥០ រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែលមាន​មហា​សំណាង​។​

តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ជា​ម្ចាស់​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ​?
​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!!
​ពិសា​ដោយ​ការទទួលខុសត្រូវ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114