BREAKING NEWS
Search

មេប៉ូលិសជាតិ ​ស្នើ​ឲ្យពិនិត្យ និងផ្ដល់លទ្ឋភាពលើ​យានយន្ត​កែច្នៃដឹកផលកសិកម្ម

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បង្ហាញនូវបញ្ហាប្រឈម​ចំពោះ​យាន​យន្តកែច្នៃ និង​ស្នើ​ឲ្យមានការត្រួតពិនិត្យ ព្រមទាំងផ្ដល់នូវ​លទ្ឋភាពជាក់ស្ដែងតាមភូមិសាស្រ្ត។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារ​ឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ​ទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ​ នាយឧត្តមសេនីយ៍ នេត សាវឿន បានមាន​ប្រសាសន៍ថា យ៉ាងហោចណាស់មានយានដ្ឋានកែច្នៃជិត៤ពាន់កន្លែង ក្នុងនោះមាន៥០០កន្លែង​មិនត្រឹមត្រូវតាមច្បាប់ ជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់ការធ្វើចរាចរណ៍។

អគ្គស្នងការនគរបាលជាតិ បានស្នើឲ្យមានការពិចារណា ពិនិត្យលទ្ឋភាពលើយាន្តដ្ឋានតាមបណ្ដាខេត្ត និង​គ្រប់គ្រងយានកែច្នៃតាមជំនាញ ព្រមទាំងផ្ដល់​ស្លាកលេខ​ និងកំណត់ភូមិសាស្រ្តសម្រាប់ការធ្វើដំ​ណើរ​របស់​យានយន្តកែច្នៃ៕

ចុចអាន ៖ ឃើញ​ជនជាតិចិន​កំពុង​និយាយ​ទូរសព្ទ រត់​ទៅ​ឆក់​យក ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ភ្លាមៗ​