BREAKING NEWS
Search

ឃាត់ខ្លួន​ភេទ​ទី៣​ម្នាក់ ​ពីបទ​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ផ្ទះ​របស់​ជនបរទេស​

ភ្នំពេញ ៖ភេទទី​៣ ​ម្នាក់ ត្រូវ​បាន​ជនបរទេស​ស្រែក​ឆោឡោ​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​រត់​មក​ជួយ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​ ក្រោយពីជនសង្ស័យ​រូបនោះ​បាន​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​គាត់​នៅ​ក្នុង​ផ្ទះ​ ហើយ​ព្យាយាម​រត់គេចខ្លួន​។​

ហេតុការណ៍​ខាង​លើ​នោះ​បាន​កើតឡើង​កាលពី​វេលា​០១​និង​៤០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃទី​០៣​ ខែ​មករា ​ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុងផ្ទះ​លេខ​២០៩ ​ផ្លូវ​លេខ​១៩ ភូមិ​១០​ សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នោះ ​ឈ្មោះ​ អឿន ម៉ៅ ភេទ​ប្រុស​(​ភេទទី៣​)​អាយុ​២២​ឆ្នាំ​ ជន​ជាតិ​ខ្មែរ ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ រី​វត្ថុតាង​ចាប់យក​បាន​ថេបឡេត​០១​គ្រឿង​ ម៉ាក​សាំ​ស៊ុ​ង​ ពណ៌​ទឹកប្រាក់ ជា​របស់​ជនរងគ្រោះ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ​CALLUM IAIN MECULLOEM ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ ជនជាតិ​អូស្ត្រាលី ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ផ្ទះ​លេខ​២០៩ ​ផ្លូវ​លេខ​១៩​ សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​ កាន់​លិខិតឆ្លងដែន​លេខ​PA6076550​។​

សមត្ថកិច្ច​បន្តថា​ នៅមុន​ពេល​កើតហេតុ​ថ្ងៃទី​០៣ ​ខែមករា​ ឆ្នាំ​២០២០ វេលា​ម៉ោង​០១​និង​៤០​នាទី​ជនរងគ្រោះ​ឈ្មោះ​CALLUM IAIN MECULLOEM ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ ​ជនជាតិ​អូស្ត្រាលី​ បាន​និង​កំពុង​ស្នាក់នៅ​ក្នុងផ្ទះ​លេខ​២០៩E0 ​ផ្លូវ​លេខ​១៩ ​ភូមិ​១០ ​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ ​រាជ​ធានី​ភ្នំពេញ ​រង់ចាំ​ប្រពន្ធ​មកពី​ខួបកំណើត​មិត្តភ័ក្ដិ​ដោយ​ពុំបាន​ចាក់សោ​ទ្វារផ្ទះ ​ពេលនោះ​ស្រាប់​តែ​ជនសង្ស័យ​ឈ្មោះ​អឿន ម៉ៅ​ ភេទ​ប្រុស​(​ខ្ទើយ​)​ អាយុ​២២​ឆ្នាំ​ បាន​ដើរចូល​ក្នុង​ផ្ទះ​ជនរងគ្រោះ​លួច​យក​ថេបឡេត​ដែល​ដាក់​លើ​តុ​ក្បែរ​ទូរទស្សន៍​បាន​សម្រេច​រត់គេចខ្លួន​ចេញ​មក​ក្រៅ​ផ្ទះ​ ពេលនោះ​ជនរងគ្រោះ​ឃើញ​ទាន់ ​ក៏​រត់​ដេញតាម​ពីក្រោយ​ស្រែក​ឆោឡោ ពេលនោះ​កម្លាំង​ខណ្ឌ ប៉ុស្តិ៍​ដែល​កំពុង​ល្បាត​ឃើញ​បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ​អឿន ម៉ៅ រួមជាមួយ​វត្ថុតាង​ថេបឡេត​​របស់​ជនរងគ្រោះ​យកមក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យជំនះ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់​ការ​តាម​នីតិ​វិធី​៕​

អត្ថបទ ៖ រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114