BREAKING NEWS
Search

ប៉ូលិសវៀតណាម ឆ្មក់ចូលកន្លែងច្នៃស្រោមអនាម័យប្រើរួច រកឃើញរាប់សែនស្រោម

អាជ្ញាធរវៀតណាម កាលពីថ្មីៗនេះ បានរកឃើញស្រោមអនាម័យគេប្រើរួច ក្នុងចំនួនយ៉ាងច្រើន ដែលត្រូវឈ្មួញទុច្ចរិតយកមកលាងសម្អាតដើម្បីវេចខ្ចប់លក់ឡើងវិញ។ នេះបើតាមព័ត៌មានចេញផ្សាយលើ Vietnam Insider នាព្រឹកថ្ងៃពុធនេះ។

ប្រតិបត្តិការឆ្មក់ចូលអគារស្នាក់នៅមួយកន្លែង ក្នុងសង្កាត់ DX12, Hoa Nhut Quarter ស្រុក Tan Vinh Hiep Ward ខេត្ត Binh Duong ភាគខាងត្បូងប្រទេសវៀតណាម ប៉ូលិសបានរកឃើញស្រោមអនាម័យប្រើរួចសរុប ៣២៤ ០០០ ស្មើប្រមាណ ៣៦០គីឡូក្រាម ត្រូវបានគេសម្អាតនៅអគារនោះ សម្រាប់ដាក់លក់ជាថ្មីលើទីផ្សារ។

ជនសង្ស័យជាស្រ្តី ឈ្មោះ Pham Thi Thanh Ngoc ដែលត្រូវជាម្ចាស់អាជីវកម្មខុសច្បាប់នេះ ប្រាប់ឲ្យដឹងថា ខ្លួនបានប្រមូលស្រោមអនាម័យប្រើរួចពីជនមកស្គាល់មុខជារៀងរាល់ខែ ខណៈស្រោមទាំងនោះត្រូវយកមកលាង និងហាលឲ្យស្ងួត មុនច្រកចូលផ្លាស្ទិកដាក់លក់លើទីផ្សារ ទាំងមិនមានស្តង់ដារអនាម័យត្រឹមត្រូវ។

ជារៀងរាល់ឆ្នាំ ពលរដ្ឋវៀតណាម មានតម្រូវការប្រើស្រោមអនាម័យចន្លោះពី ៥០០-៦០០ ស្រោម ខណៈស្រោមដែលប្រើរួច គឺប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ចំពោះអ្នកយកទៅប្រើបន្ត ពិសេសនឹងប្រឈមឆ្លងជំងឺកាមរោគកាចសាហាវជាច្រើន៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

អត្ថបទពាក់ព័ន្ធ៖