ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង​ស្នេហារបស់ Johnny Depp​ វ័យ៥៦ និងមិត្តស្រី២៤ឆ្នាំ ដល់ទីបញ្ចប់បន្សល់នូវការវិភាគ​​

នារីរបាំ ដែលជាមិត្តស្រីវ័យក្មេង​របស់កំពូលតារា​ហូលីវូដ Johnny Depp នាង Polina Glen ដែលមាន​វ័យ​ ២៤ ឆ្នាំបានបញ្ចប់ទំនាក់ទំនង រយៈពេលជាង​៦ខែរបស់ពួកគេ ហើយវិលត្រឡប់ទៅស្រុកកំណើតនៅរុស្ស៊ីវិញ ដោយពន្លយថា ទំនាក់ទំនងជាមួយមនុស្សល្បីម្នាក់ ជារឿងគួរឱ្យខ្លាចមួយ។

អ្នករបាំ​ជនជាតិរុស្ស៊ី Polina Glenស្នេហាជាមួយចននី Depp កាលពីខែមេសាឆ្នាំនេះ ទោះបីជានាងមានអាយុតិចជាងលោកឆ្ងាយយ៉ាងណាក្តី ហើយ​ស្នេហានេះ​កើតឡើងទំាងនាងមិនបានដឹងអំពីតារានេះ​ថាជាដ៏បុគ្គល្បីនិងមានសម្បត្តិច្រើនមកពីពិភពលោកហូលីវូដ​នោះឡើយ។

បើយោងតាមមិត្តភក្តិនាង  នៅពេលរឿងរ៉ាវស្នេហារវាង​ពួកគេត្រូវបានផ្អើលឡើង ដំបូងៗ នៅដើមឆ្នាំនេះ រូបភាពជាច្រើនបង្ហាញ​ពីទំនាក់ទំនងពួកគេ​ ត្រូវបាន​សាបព្រួស​ដោយសារព័ត៌មាន​នេះ​ជាអ្វីដែលខាងស្រីមិនទាន់ទទួលយកបាន។

ទំនាក់ទំនងរបស់នាងPolina Glenជាមួយ Depp កើត​ឡើងនៅពេលដែលតារាវ័យចំណាស់ ទើបនឹង​ជា​សះស្បើយពីជីវិត អាពាហ៍ពិពាហ៍ដ៏ច្របូកច្របល់ជាមួយតារាសម្តែង Amber Heard ព្រមទំាង​ការលែងលះជាបន្តបន្ទាប់។

ការលែងលះនេះត្រូវបានបញ្ចប់នៅខែមករាឆ្នាំ ២០១៧ ប៉ុន្តែចាប់តាំងពីពេលនោះ មកលោកបានជាប់គាំង​ជានិច្ច​ក្នុងជម្លោះច្បាប់ជាមួយអតីតភរិយាជាមួយ​បទចោទប្រកាន់ពីការរំលោភបំពាន។

Polina Glen

ក្រោយពេលជួបសង្សារក្មេង មានពាក្យ​មកលិចឮថា ពួកគេ​អាច​នឹងឈាន​ដល់​គម្រោង​រៀបការបន្ទាប់ពីនាងបានផ្លាស់ប្តូរទៅនៅហូលីវូដ។

ទោះយ៉ាងណា​នៅពាក់កណ្តាលខែវិច្ឆិកានេះ ព័ត៌មាន​មង្គលការត្រូវបានច្រានចោលដោយប្រភពពី​ហូលីវូដ។ អ្នកជិតស្និទ្ធម្នាក់របស់Deppបាននិយាយប្រាប់DailyMailថា Polina Glenមិនចូលចិត្ត ការចាប់អារម្មជាសាធារណៈ ពីទំនាក់ទំនងឯកជន​របស់នាង ហើយថា នាងខ្លាចការរស់នៅដែលត្រូវបានតាមប្រមាញ់ណាស់។

មិត្តភក្តិរបស់នាង​អះអាង​ថា ជាច្រើនសប្តាហ៍មកហើយ​ដែល​Depp ចង់ជួបឪពុករបស់នាងឈ្មោះ Gennady និងម្តាយឈ្មោះ Irina ដែលពួកគេ​សុទ្ធ​តែមានអាយុតិចជាងគាត់ ដល់ទៅ​៤ ឆ្នាំផង​។

អ្នកនៅខាងក្នុងហូលីវូដ​និយាយដែរថា  ទោះបីជាPolina Glenមករស់នៅជាមួយចននី តែនាងមិនដែល​បោះចោល​ការ​រាំរបាំរបស់នាង ឬពឹងផ្អែកលើកេរ្ត៍ឈ្មោះ​និងលុយកាក់បុរសនេះសោះឡើយ។

ប្រភពអះអាងថា កម្រិតនៃភាពល្បីល្បាញរបស់ខាងប្រុស និងក្តីក្តាំ​រវាង គាត់ជាមួយភរិយាដើម នាង Amber Heard បានធ្វើឱ្យនារីវ័យក្មេង​ឈឺក្បាលមិនចង់សោះស្រាយ។

កាលពីឆ្នាំ​២០១៧ Johnny Depp បានយល់ព្រមបង់ថ្លៃ ទៅភរិយា៨លានដុល្លារ​អាមេរិក​ម្តងរួចទៅហើយ បន្ទាប់ពីការបែកគ្នាតែក្តីក្តាំទាមទារនៅតែមានបន្ត។​

Polina Glenចាត់ទុក​ទំនាក់ទំនងជាមួយDeppថា បាន​ចំណាយពេលនិទាឃរដូវនៅផ្ទះហូលីវូដទៅចុះ។នាង​បានវិលទៅផ្ទះវិញសម្រាប់អនាគតដែលគេ​អាចមើលឃើញជាមុនថាមានបុរសជាច្រើនកំពុង​រង់ចាំ​។

នៅដើមឆ្នាំ ២០១៩ អតីតភរិយា Amber Heard បានបន្តប្តឹង​ទាមទារប្រាក់ចំនួន ៥០ លានដុល្លារពីJohnny Depp ពីបទបរិហារកេរ្តិ៍។

លោកស្រីបានប្រាប់​ Washington Post ថា ខ្លួន​ត្រូវងតែបានយុត្តិធម៌ ពីជីវិតអាពាហ៍ពិពាហ៍មួយដែល​ត្រូវបាន​រំលោភបំពាន។

អតីតភរិយាទីបី Amber Heard

Glen គឺជាអ្នករបាំអាជីព ដែលនាងបានបើកសាលារបាំផ្ទាល់ខ្លួន ពីទីក្រុង St. Petersburg ប្រទេសរុស្ស៊ី ។ពេលនាង​ផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកមួយរយៈខ្លី ក៏បានជួបតារាហូលីវូដ នៅឯពិធីជប់លៀងមួយនា Los Angeles ។ បន្ទាប់មកតែពីរបីសប្តាហ៍ប៉ុណ្ណោះ នាង​រើទៅនៅហូលីវូដជាមួយDepp។

ជាបន្តបន្ទាប់ ក៏​មានពាក្យចចាមអារ៉ាមជាច្រើនថា Depp មានគម្រោងរៀបការជាមួយនាងទៀតផង​។ នាងតូច​ត្រូវបានគេបំភ័យដោយការតាមសម្ភាស តាមប្រមាញ់ ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកថតរូបនានា រហូត​ដល់នាងភៀសខ្លួនទៅប្រទេសរុស្ស៊ី។

ប្រភពខ្លះ និយាយថា ព័ត៌មាន​អំពី អំពើហឹង្សាក្នុងគ្រួសារដែល​ Deppត្រូវប្រពន្ធមុនទម្លាយ​ចេញនិងដាក់ពាក្យ​បណ្តឹង  អាច​ជាហេតុផល​ធំ​ដែលធ្វើឱ្យ​Polina Glen ដកខ្លួន។

ចម្រើន តារា

តារាវ័យ​៥៦ ចន្នីដេប