បណ្តេញ​ថាមពលមិនល្អ នាថ្ងៃដកជើងធូប ឆ្នាំ​រកា ថោះនិងជូត ធ្វើរឿង​សំខាន់មួយ!
BREAKING NEWS
Search

បណ្តេញ​ថាមពលមិនល្អ នាថ្ងៃដកជើងធូប ឆ្នាំ​រកា ថោះនិងជូត ធ្វើរឿង​សំខាន់មួយ!

យោងតាម lexiyogaឱកាសក្នុងការ​បង្កើនថាមពលវិជ្ជមាន​ក្នុងផ្ទះ ក៏​ដូចជាគ្រួសាររបស់អ្នកទំាងមូលអាចឆ្លៀតធ្វើមុនចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម​ ដោយ​ការ​សម្អាត​បណ្តា​កន្លែងទំនេរឬកខ្វក់នានា​ក្នុងលំនៅឋាន។

ថាមពលអវិជ្ជមាន អាចកើតមាន​មកពីប្រភពជាច្រើន ការ​ដែល​នៅសុខៗ ធ្លាក់ទឹកចិត្តការងារជាប់គាំងជារឿយៗ សម្តី​ប៉ះទង្គិច ទាក់ទង​និងករណីពីងពាង​ឬ​ធូលីកកកុញ អំពូល​ខូច ជ្រុងងងឹត និងសម្ភារៈបែកបាក់​ដែល​មិនប្រើហើយ​បន្តរក្សា​ទុក​នៅក្នុង​ផ្ទះ។ ទាំងនេះអាចជះឥទ្ធិពលដល់ថាមពលវិជ្ជមាន ចូលមកមិនចុះ នាំឱ្យម្ចាស់ផ្ទះ ត្រូវ​ចុះខ្សោយជោគជតា​រាសី​។

វិធីរហ័សមួយដើម្បីបោសសំអាតចេញចោលនូវបណ្តា ថាមពលដ៏ចាស់ទ្រុឌទ្រោមទំាងនោះ ឱ្យបាន​មុនពិធីបុណ្យចូលឆ្នាំចិនមកដល់ អាច​ធ្វើបាន​តាមរយៈ​៖

១ការសំអាត
ការបោសសំអាតត្រូវស្អាត​ល្អ មិនថា ទីវាលឬ​គ្រប់ជ្រុង ក្រោមគ្រែនៅពីលើទូ ធ្នើ​ដំបូល​ក្តារ  ដោយមិនត្រឹមតែសម្អាតភាពកខ្វក់ប៉ុណ្ណោះទេ ប៉ុន្តែបង្កើត​ប្រហោង​សម្រាប់​ខ្យល់ហុងស៊ុយ​ធ្វើការ​ផ្លាស់ប្តូរ។

២ តុបតែង​បន្ថែមសម្រស់​
ការ​ ធ្វើឱ្យបន្ទប់ទទួលភ្ញៀវឬបន្ទប់គេង ស្រស់ថ្លាឡើងវិញដោយបន្ថែមខ្នើយ កម្រាល និងសិល្បៈគំនូរអ្វី​ដែលថ្មី ផ្តល់ឱ្យអ្នកគេង នូវការបំផុសគំនិតល្អៗ រកឃើញវិធី​ថ្មីក្នុងជីវិត។ សូមព្យាយាមបន្ថែមពណ៌ក្រហមឬទឹកក្រូចដើម្បីទទួលបានថាមពលYang។ ឬប្រសិនបើអ្នកចង់បានថាមពលវិជ្ជមាន កាន់តែច្រើន ប្រើបៃតងនិងលឿងក៏ល្អ​ខ្លាំង​។

២ ផ្លាស់ប្តូរប្លង់គ្រឿងសង្ហារឹម
សាកល្បង ប្រើគ្រឿងសង្ហារឹមថ្មី ឬបោកសម្អាតវា​ចេញ  ហើយ​លេងម៉ូត តុបតែង​ជាមួយអ្វីមួយ​ប្លែកភ្នែក ប្តូរប្លង់គ្រឿងសង្ហារឹម ផ្លាស់ទីទូរទស្សន៍ ហើយ​ធ្វើឱ្យ​អារម្មណ៍ស្រស់ស្រាយ ជៀសវាងការបិទបង្អួចចោលទុកឱ្យស្លុបនិងកាន់ដី ការបើកឱ្យពន្លឺ​បាន​ចូលមកក្នុង​បរិវេណ​បន្ទប់មិនត្រឹម​នាំមក​នូវភាពស្រស់ស្រាយថែមទំាង​កម្ចាត់បង់នូវបណ្តាមេរោគនានា​យ៉ាងមាន​ប្រសិទ្ធិភាព។

៣ ដុតធូប
ការ​អុជធូបនឹងបន្សាបថាមពលមិនល្អ​ដែលនៅសេស​សល់។ ពន្លឺ​ទៀនធូប​និងការបន់ស្រន់ជាជម្រើសផ្លូវចិត្ត​ដែលគ្រប់គ្នាមាន​សិទ្ធិធ្វើ​តែត្រូវ​ប្រុងប្រយត្ន័អគ្គីភ័យ និង​កុំងប់ងល់ហួសហេតុ។

៤ ប្រើពន្លឺ​ត្បូង​គ្រីស្តាល់

គ្រីស្តាល់មាន​តម្លៃ​សមរម្យ និងមើលទៅ​ធម្មតា​ប៉ុន្តែ វាពិតជា​មាន​អំណាច​ទៅ​សម្អាតនិងស្រូបយកចូលមកនូវ​ថាមពលវិជ្ជមាន។ ត្បូង​ថ្មពណ៌ខៀវច្បាស់ នាំ​អ្នកប្រើឱ្យទទួលបានភាពច្បាស់លាស់នៃការងារ ស្ថិរភាពហិរញ្ញវត្ថុ បោះចោលគំនិត​ឬចរិត​រញ៉េរញ៉ៃ។ វាថែមទំាង​អាចស្រូបយកបញ្ចេញចោល និងគ្រប់គ្រងលើ​ថាមពលអ័ព្ទអេឡិចត្រុងចេញពីកុំព្យូទ័រនិងទូរស័ព្ទដៃ។ ត្បូងថ្ម កាន់តែសុទ្ធ​ក៏​កាន់តែមានថាមពល ធម្មជាតិ ដ៏អស្ចារ្យក្នុងការជួយឱ្យគេងស្ងប់ និងការធ្វើសមាធិ។ ប្រភពwww.therockstore.ca។

ចំណែកឆ្នាំ​រកា ថោះនិងជូត ធ្វើរឿង​សំខាន់មួយ! រកទិញម្នាស់មួយគូមកទុកចោលទីអ្នកជំនាង​ដល់ទុំជោរ សឹមប្រមូលបោះចោល ឬមានក្រូចពីរដើម អមមុខជណ្តើរ​ឡើងផ្ទះ​កាន់តែល្អនាំជោគចម្រើន ។ ប្រសិនផ្ទះមាន​ដាំដើមទទឺម​អាចយកមកដាក់ជំនួសក៏បាន។

សង្ឃឹមថាអត្ថបទនេះ នឹងជួយអ្នកអានបានចូលរួម​សប្បាយ​វិជ្ជមាន​ក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំចិន ជាមួយនឹងការសម្អាត​យ៉ាងជ្រៅទៅក្នុង​ថាមពល​វិជ្ជមាន​នៃជីវិត​ដែល​ធ្វើឱ្យស្រាលខ្លួន​ជាងមុន និងស្វាហាប់ជាងមុន។

គ្រូឯម