​អភិបាលក្រុង​ប៉ោយប៉ែត ​ឃាត់​រថយន្ត​ដឹក​ដី​មិន​គ្រប​ចូល​សាលាក្រុង​ធ្វើ​កិច្ចសន្យា​
BREAKING NEWS
Search

​អភិបាលក្រុង​ប៉ោយប៉ែត ​ឃាត់​រថយន្ត​ដឹក​ដី​មិន​គ្រប​ចូល​សាលាក្រុង​ធ្វើ​កិច្ចសន្យា​

​បន្ទាយមានជ័យ​៖ ជា​លើក​ទី​២​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២០ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ នឹង​ជា​ប្រធាន​គណៈបញ្ជា​ការ​ឯក​ភាព​ក្រុង​បាន​ដឹកនាំ លោក​អធិការ​ក្រុង លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ធ្វើការ​ត្រួត​ពិនិត្យ​និង​ឲ្យ​ធ្វើ​កិច្ចសន្យា​នៅ​ម្ចាស់​យានយន្ត​ណា​ដឹក​ដី​មិន​គ្រប​។​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើ​ង​នៅ​ចំណុច​ផ្លូវ​កែង​សាលាក្រុង (​ផ្លូវ​៧​មករា​)​។

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹង​ថា ​លើក​ទី​១​បាន​ណែនាំ​មិន​ស្តាប់ មិន​អនុវត្ត​តាម លើក​ទី​២​នេះ​មិន​ស្តាប់​បាន​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​ដី ទាំងនោះ​ចូល​សាលាក្រុង​ឲ្យ​ធ្វើ​កិច្ច សន្យា តម្រូវ​ឲ្យ​មានការ​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ នឹង​បើ​មិន​ដូច្នោះ​ទេ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ​នៅ​ក្នុង​ក្រុង​នេះ​ទៀត​ឡើយ​។

​សូម​បញ្ជក់​ថា​ ដោយ​មើល​ឃើញ​ពី​បញ្ហា​ជាច្រើន​បង្កឡើង ​ដោយ​រថយន្ត​ដឹក​ដី​ដល់​សាធារណៈ​ជន​ជាពិសេស​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​ ដោយ​រថយន្ត​ដឹក​ដី​មិន​គ្រប​បាន​ហុយ​ដី​លើ​អ្នក​ធ្វើ​ដំណើរ​និង​ជ្រុះ​រាយប៉ាយ​ពេញ​ផ្លូវលោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​បាន​ចាត់វិធានការ​ ដោយ​អោយ​ខាង​សមត្ថកិច្ច​នគរបាល​ និង​ក​ម្លាំង​អាវុធហត្ថ​ក្រុង​ធ្វើការ​កាក់​ត្រួត​ពិនិត្យ​លើ​រថយន្ត​ដឹក​ដី​ ដែល​បំពាក់​ស៊ីផ្លេ​ខុស​បច្ចេកទេស​ឭ​ខ្លាំង​ និង​ដឹក​ដី​មិន​គ្រប​ធ្វើ​ការអប់រំ​តែ​នៅ​មិន​អនុវត្ត​ទើប​លើក​ទី​ពី​នេះ​ក៏​អនុវត្ត​ម្តង​ទៀត ​ឃាត់ទុក​មួយថ្ងៃ​ឲ្យ​ធ្វើ​កិច្ចសន្យា​និង​គ្រប​ទើប​អោយ​ចរាចរ​បាន៕

 

​អត្ថបទ៖ អ​ពៅ​