តើអ្នកដឹងទេថាកត្តាមួយដែលនាំឲ្យមានទំនោរក្នុងការទិញរថយន្តថ្មីនោះគឺកត្តាសេដ្ឋកិច្ចធ្លាក់ចុះ?
BREAKING NEWS
Search

តើអ្នកដឹងទេថាកត្តាមួយដែលនាំឲ្យមានទំនោរក្នុងការទិញរថយន្តថ្មីនោះគឺកត្តាសេដ្ឋកិច្ចធ្លាក់ចុះ?

ប្រជាជនកម្ពុជានឹងពិចារណាលើជម្រើសផ្សេងៗគ្នាសម្រាប់រថយន្តថ្មីរបស់ពួកគេ ដោយអាស្រ័យទៅលើការព្យាករណ៍ជាមួយនឹងផលិតផលក្នុងស្រុកដែលកើនឡើង ១ភាគរយនៅឆ្នាំនេះនិងកំណើនសេដ្ឋកិច្ចជាច្រើនចាប់តាំងពីខែមករា ឆ្នាំ២០២០។

ការចំណាយហិរញ្ញប្បទានក៏ជាផ្នែកមួយដ៏ធំនៃការចំនាយចុងក្រោយផងដែរ។ នៅពេលរថយន្តថ្មីអាចទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ ៨ ភាគរយដោយសារភាពជាដៃគូរជាមួយធនាគារ, រថយន្តដែលប្រើរួច (មួយទឹក) មានអត្រាការប្រាក់ប្រចាំឆ្នាំអប្បបរមា ១៥ ភាគរយ ហើយពេលខ្លះរហូតដល់ ២០ ភាគរយជាមួយនឹងមីក្រូហិរញ្ញវត្ថុ។ នេះនាំអោយមានភាពខុសគ្នាដែលអាចមានរហូតដល់ ១០០០០ ដុល្លាសម្រាប់ប្រាក់កម្ចីរយៈពេល ៥ឆ្នាំ។នេះជាគឺជាការចំណាយបន្ថែមដែលអតិថិជនត្រូវតែពិចារណានៅពេលមានភាពស្ទាក់ស្ទើររវាងទីផ្សាររថយន្តថ្មីនិងរថយន្តមួយទឹក។

ការចំណាយរដ្ឋបាលបានកើនឡើងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ។ ការចំនាយលើការចុះបញ្ផីរថយន្តគឺផ្អែកលើឆ្នាំផលិតនិងទំហំស៊ីឡាំង។ រថយន្តថ្មីមានទំនោរទៅនឹងទំហំម៉ាស៊ីនតូចដែលត្រូវបានបន្ថែមដោយTurboដែលផ្តល់អោយរថយន្តមានកម្លាំងកាន់តែខ្លាំង។ ឧទាហរណ៍ MG RX5 មានទំហំស៊ីឡាំង ១៥០០ cc ដែលបន្ថែមជាមួយ Turbo និងបច្ចេកវិទ្យា Direct Injection ដែលអាចផ្តល់អោយកម្លាំងម៉ាស៊ីនប្រហាក់ប្រហែលនឹង ២.០។ វាពិតជាផ្ទុយស្រឡះពីរថយន្ត Lexus ដែលមានកម្លាំងម៉ាស៊ីន ៣.០។ ជាលទ្ធផលពន្ធផ្លូវសម្រាប់រថយន្ត MG RX5 ឆ្នាំ 2020 ដែលមានតម្លៃ 150,000 (ដប់ប្រាំម៉ឺន) រៀល។ សម្រាប់រថយន្តម៉ាក Lexus RX 330 ឆ្នាំ 2005 គឺលើសជិត ៥ដងដែលមានតម្លៃ ៦០ ម៉ឺនរៀលក្នុងមួយឆ្នាំ។

ជាធម្មតាតម្លៃគឺជាកត្តាសំខាន់ក្នុងការសម្រេចចិត្តប្តូររថយន្ត ស្លាកតម្លៃគឺជាការចំណាយលើកដំបូងក្នុងការពិចារណា។ អតិថិជនមានទំនោរគិតថាឡានមួយទឹកនឹងមិនមានតំលៃថ្លៃនោះទេ។ ទោះជាយ៉ាងណាក៏ដោយក៏ក្រុមហ៊ុនផលិតរថយន្តមួយចំនួនដូចជា MG, Toyota និង Ford បានផ្តល់ជូនជម្រើសមានតំលៃសមរម្យនាពេលបច្ចុប្បន្ននេះដែលអនុញ្ញាតអោយពួកគេអភិវឌ្ឍភាគហ៊ុនទីផ្សាររៀងៗខ្លួន។ ឧទាហរណ៏ក្រុមហ៊ុន MG ផ្តល់ជូននូវរថយន្ត MG RX5 របស់ខ្លួនត្រឹមតែ ៤ ម៉ឺនដុល្លារ, ក្រុមហ៊ុន Toyota បានស្នើររថយន្តម៉ាក់ MPV Rush តម្លៃ ៣៤០០០ ដុល្លារ ហើយក្រុមហ៊ុន Ford បានកំណត់តម្លៃ Ecosport ត្រឹមតែ ៣០០០០ ដុល្លាប៉ុណ្ណោះសម្រាប់ម៉ូដែល ២០២០ របស់ពួកគេ។

ការចំណាយប្រចាំថ្ងៃដែលប្រជាជនកម្ពុជាតែងតែគិតគូរគឺ ការចំណាយទៅលើប្រេងឥន្ធនះនិងការថែទាំ។ តាមរយៈការទិញរថយន្តថ្មីលោកអ្នកនឹងទទួលបានការធានាក្នុងរយៈពេល ៣ឆ្នាំ រឺ១០០.០០០ គីឡូម៉ែត្រ។ ការធានាគឺមិនគិតលើការគ្រោះថ្នាក់ (ការបែកបាក់រឺប្រើប្រាស់ខុសបច្ចេកទេសរបស់អតិថិជននោះទេ) ប៉ុន្តែប្រសិនបើគ្រឿងបន្លាស់មានការខូចខាតដោយសារបញ្ហាបច្ចេកទេសនោះ លោកអ្នកនឹងទទួលបានការជួសជុលវាដោយឥតគិតថ្លៃនៅគ្រប់ហាងចែកចាយផ្លូវការរបស់រថយន្តដែលលោកអ្នកបានទិញ។ តាមបណ្តាក្រុមហ៊ុនរថយន្តថ្មីក៏ផ្តល់ជូននូវកញ្ចប់ថែទាំនោះគឺការផ្លាស់ប្តូរប្រេងម៉ាស៊ីនរហូតដល់ ៨ដង ហើយជួនកាលអាចច្រើនជាងនេះ។ វាមានភាពខុសគ្នាជាមួយឡានដែលប្រើរួចដូចជា, ដំបូងអ្នកមិនប្រាកដថាតើរថយន្តដែលអ្នកទិញត្រូវបានកែលម្អពីមុនមករឺអត់ទេ។ ទីពីរចំងាយ mile ត្រូវបានកំនត់ឡើងវិញទៅជា 0 ទោះបីឡាននោះប្រហែលជាធ្លាប់ត្រូវបានប្រើប្រាស់ច្រើន mile នៅលើដងផ្លូវរួចមកហើយ។ មានន័យថាអ្នកអាចត្រូវចំណាយលើការផ្លាស់ប្តូរ សំបកកង់ពី 300-400 ដុល្លាហើយក៏អាចចំណាយទៅលើប្រអប់លេខខ្ទង់រាប់ពាន់ដុល្លាអាមេរិចផងដែរ។

ក្រឡេកមកមើលរថយន្តម៉ាកថ្មីដូចជា MG ដែលអាចផ្តល់គំនិតថ្មីៗដល់អតិថិជនដែលកំពុងរកទិញរថយន្តថ្មីផងដែរ។ សរុបសេចក្តីមកទោះបីប្រជាជននឹងអាចមានទំនោរទៅលើរថយន្តដែលបានប្រើរួចក៏ដោយក៏ពួកគេគួរតែពិចារណាទៅក្នុងការចំណាយផ្សេងៗក៏ដូចជាការចំណាយរយៈពេលវែង ៕

អត្ថបទពាណិជ្ជកម្ម