មិន​ទាន់​ដល់​ថ្ងៃចេញផង អាល់ប៊ុម​ថ្មី​របស់ BTS មាន​អ្នក​កុម្ម៉ង់​ទិញ​មុន​ដល់ ៣,៤លានបន្ទះ

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ទីភ្នាក់ងារ​ចែកចាយ​អាល់ប៊ុម​បាន​និយាយ​ថា ​ជា​រឿង​មួយ​គួរ​ឲ្យភ្ញាក់ផ្អើល​សម្រាប់​ការ​បញ្ជាទិញ​​មុន​នៃ​អាល់ប៊ុម​ថ្មី​របស់​ក្រុម​ចម្រៀង K-pop ក្រុម​​ BTS ដែល​ឈាន​ដល់​កម្រិត​ខ្ពស់ជាង ៣,៤២ លាន​​ដង​​ក្នុង១សប្តាហ៍​បន្ទាប់​ពី​វា​បាន​ដាក់​ឲ្យ​បញ្ជាទិញ។

​ការ​បញ្ជាទិញ​មុន​សម្រាប់  “Map of the Soul 7”  ដែល​ជា​អាល់ប៊ុម​វែង​បំផុត​នៃ​អាល់ប៊ុម​ទី៤ របស់ក្រុម BTS ចាប់ផ្ដើម​​នៅ​ថ្ងៃ​ទី ៩ ខែ​មករា​ ហើយ​គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ចំនួន Pre Order នៃអាល់ប៊ុម​ទី៤នេះ​បាន​កើន​ឡើង​ដល់​ជាង ៣,៤២ លាន​ដង ​បើ​យោង​តាម​ក្រុមហ៊ុន  Dreamus ដែល​ទទួល​បន្ទុក​ការ​ចែកចាយ​អាល់ប៊ុម​របស់ BTS ។ ចំនួន​នេះ​រាប់បញ្ចូល​ទាំង​ការ​កុម្ម៉ង់​ទុកមុន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​កូរ៉េ​ខាងត្បូង។

វា​ជា​បរិមាណ​បញ្ជា​ទិញ​មុន​ធំ​បំផុត​ដែល​កំណត់​ដោយ​អាល់ប៊ុម​ចម្រៀង​របស់​កូរ៉េ​ខាងត្បូង​និងមានចំនួន ៧ សែន​ដងច្រើន​ជាង​អាល់ប៊ុម​មុន​របស់ BTS  គឺ  “Map of the Soul: Persona”  ដែល​ដាក់លក់​ក្នុង​ការ​បញ្ជា​ទិញ​មុន​នៅ​ឆ្នាំ ២០១៩ ។

បច្ចុប្បន្ន​ការ​បញ្ជា​ទិញ ​មុន​នៅ​ក្រៅ​ប្រទេស​សម្រាប់​អាល់ប៊ុម​ថ្មី​នេះអាច​រក​បាន​នៅ​លើ Amazon ដែល​ជាទី​ផ្សារ​ទំនើប​តាម​អ៊ីនធឺណិត​ធំ​បំផុត​របស់​អាមេរិក​ដែល។ អាល់ប៊ុម​ “Map of the Soul 7”  បាន​ឈរ​នៅ​លើ​តារាង​លក់​ស៊ីឌី​និង​កំណត់ត្រា​របស់​ផ្សារ​ទំនើប​អនឡាញ​អស់​រយៈពេល ៨ ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី ១ ថ្ងៃ​នៃ​ការ​បញ្ជាទិញ​ជាមុន។

គួរ​បញ្ជាក់​ថា​សម្រាប់​អាល់ប៊ុម​ថ្មី​មួយ​នេះ​នឹង​ត្រូវ​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ៕

 

ចុចអាន៖ហេតុផល​ដែលអាច​ឲ្យ YG Entertainment​ ស្រង់ប្រជាប្រិយភាពវិញនៅ​ឆ្នាំ ២០២០

ចុចអាន៖Chen សមាជិក EXO ប្រកាស​រៀបការ​យ៉ាង​តក់ក្រហល់ ខណៈ​គូ​ដណ្ដឹង​មាន​ផ្ទៃពោះ​

 

ប្រែសម្រួល៖ Blue Sky