BREAKING NEWS
Search

ឥទ្ធិពលព្យុះទី១១ “នូល” បង្ករការជន់លិច និងស្លាប់ក្មេងស្រីម្នាក់ នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់បានស្លាប់ ខណៈលំនៅដ្ឋានជាច្រើនខ្នងបានរងការជន់លិច ដោយសារជំនន់ទឹកភ្លៀង នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

របាយការណ៍របស់អាជ្ញាធរ បានឲ្យដឹងថា នៅខេត្តព្រះសីហនុ បានទទួលរងនូវឥទ្ធិពលព្យុះទី១១ ឈ្មោះ “នូល” ហើយធ្វើឲ្យតំបន់មួយចំនួន ក្នុងស្រុកព្រៃនប់ រងនូវការជន់លិច ដោយសារជំនន់ទឹកភ្លៀងដ៏ធំ ។

ជាក់ស្តែង នាវេលាម៉ោង២៣យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្តូងថ្ម និង ឃុំសំរ៉ុង ទឹកភ្លៀងបានហូរកាត់លិចលំនៅដ្ឋានជាច្រើនខ្នង និង បណ្តាលឲ្យបាត់ក្មេងស្រីម្នាក់ឈ្មោះ វុទ្ធី ស្រីនី អាយុ១ខួប ៨ខែ ទីលំនៅភូមិចុងអូរ ឃុំសំរ៉ុងស្រុកព្រៃនប់ខេត្តព្រះសីហនុ (ទើបរកឃើញ) ។

របាយការណ៍បានបញ្ជាក់ថា ក្មេងស្រីខាងលើ ត្រូវបានទឹកហូរកួចយកទៅ ខណៈដែលឪពុករបស់ក្មេងរងគ្រោះ ឈ្មោះ វុទ្ធី កុយ អាយុ២៣ឆ្នាំ បានលើកក្មេងរងគ្រោះឲ្យផុតពីផ្ទៃទឹក តែរអិលដៃក៏ធ្លាក់ចូលទឹក ៕

ចុចអាន ៖ រន្ទះបាញ់ សម្លាប់សមាជិកគ្រួសារ៦នាក់ ចំថ្ងៃភ្ជុំធំ