ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​គេ​ផឹកស៊ី​សប្បាយ បុរស​ម្នាក់​នេះ​បែរជា​ជាប់គុក​

ព្រះសីហនុ ៖ បុរស​ម្នាក់ ត្រូវ​សមត្ថកិច្ច​ល្បាត​ពេលយប់​ចាប់​ឃាត់ខ្លួន​ដោយ​ជាប់​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ចោរកម្ម​។​

សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​ រួមជាមួយ​នឹង​វត្ថុតាង​បទល្មើស​នៅ​ម៉ោង​ប្រមាណ​23​យប់ ​ថ្ងៃទី​24 ខែ​មករា ឆ្នាំ​2020​ ចំណុច​(​ក្នុង​ការដ្ឋាន​តា ប៉េង​អាន​)​ក្រុម​ទី​8​ ភូមិ​3​ សង្កាត់​លេខ​1 ក្រុង​/ ខេត្ត​ព្រះសីហនុ។​ ជនសង្ស័យ​មានឈ្មោះ លឹម ជៀន​(​ហៅ តួ​)​ ភេទ​ប្រុស ​អាយុ​31​ឆ្នាំ ​ជនជាតិ​ខ្មែរ មុខ​របរ​ពុំ​ពិតប្រាកដ រស់នៅ​តំបន់​ក្បាលឆាយ​(​អូ​អា​រ៉េវ​)​ សង្កាត់​លេខ​1 ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

ក្រោយ​ចាប់ខ្លួន​សមត្ថកិច្ច​ដក​ហូត​បាន វត្ថុតាង​រួមមាន ៖​
1-​រទេះដឹក​សម្ភារៈ​1​គ្រឿង​
2-​ក្បាល​ម៉ាស៊ីន​ត្រជាក់​1​គ្រឿង​
3-​សោ​តាន់​1​ឈុត​
4-​សោ​ចិញ្ចៀន​លេខ​12 មួយ​ដើម​
5-​ដង្កាប់​1
6-​ទួរណឺវិស​1​ដើម​
7-​សោ​ម៉ូតូ​1
8-​ម៉ូ​ទ័​រ​បូមទឹក​2​គ្រឿង​
9-​ទូរសព្ទ​NOKIA​ចំនួន​1​គ្រឿង​​

បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន​ទំនប់រលក​បាន​ឃាត់ខ្លួន​នៅ​ស្នាក់​ការ​ដើម្បី​បន្ត​នីតិ​វិធី​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​៕


អត្ថបទ ៖ ស៊ុយ ចាន់​ធា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114