ព័ត៍មានទាន់​ហេតុការណ៏
Search

មិនថា​អាយុតិចប៉ុណ្ណា បើសិនធ្វើប៉ុន្មានយ៉ាងនេះបាន គឺជា​បុគ្គលជោគជ័យ!

១ រឹងមាំ
មនុស្សរឹងមាំ មិនសំដៅ​ថា ទាល់តែមាន​អាយុច្រើន ​ឆ្លងកាត់បទពិសោធន៍រាប់មិនអស់នោះ​ទេ ប៉ុន្តែ​ភេទទន់ខ្សោយណា ដែលអាចពឹងខ្លួនឯងបាន​ ឬមនុស្ស​វ័យក្មេង​ដែលចេះ​វិធី​ខ្លួនទីពឹងខ្លួន​ គឺជាមនុស្ស​រឹងមាំ។ សម្គាល់មនុស្ស​នេះបាន​ដោយសង្កេត​លើការទទួលខុសត្រូវនូវ​ទង្វើក្នុងជីវិត​ក្នុងចិត្ត​គំនិតរបស់គេ។

មនុស្ស​ខ្លះ ចាស់ហើយ អាយុច្រើនពិតមែន ​តែមានគំនិត​រាក់ៗ មិនសួវហ៊ាន​​ទទួលកំហុស​ មិនសូវហ៊ាន​ប្រឈម​នឹងការពិត​ ក៏មិនមែនជាមនុស្សរឹងមាំំដដែល។
កម្រិតនៃការទទួលខុសត្រូវក្នុងវ័យនិមួយៗ បង្ហាញថា យើងមានភាព ចាស់ទុំជាងក្មេងផ្សេងៗ​ ជាមនុស្សដែលត្រៀមនឹងធ្វើរឿងអស្ចារ្សជាច្រើនមិនគួរអោយជឿ ជាមនុស្សនៃសម័យកាលឌីជីថលពិតៗ។
ពួកគេមានការគោរពអ្នកដទៃ គោរព​ខ្លួនឯង ចេះស្តាប់គំនិត​អ្នកផ្សេង  ចេះថ្លឹងថ្លែង មានចិត្តត្រជាក់ៗ មានវិធីផ្ទាល់ខ្លួន ក្នុងការរៀនពីភាពជោគជ័យ និងទម្លាប់មិនវាយតម្លៃភាពបរាជ័យរបស់អ្នកផ្សេង។

២ ឯករាជ្យ
ឯករាជ្យជាអ្វីមួយដែលគ្រប់គ្នាចង់បាន ឯករាជ្យកាន់តែឆាប់ជោគជ័យកាន់តែលឿន។ មនុស្ស​ជោគជ័យ​ជាមនុស្ស​ដែល​អាចឯករាជ្យបានលើការសម្រេចចិត្ត មិនថា​ស្នេហា ការងារ​ឬអ្វីផ្សេងៗទៀត ។​ មនុស្ស​ប្រភេទនេះ មិនព្រម​ដាក់ខ្លួនឯងជា​ចំណុះក្រោម បុគ្គលមានអំណាចណាមួយ​ ឬលក់សេរីភាព​ខ្លួនឯងដើម្បីប្រាក់នោះឡើយ។
ពួកគេរៀន​ធ្វើការសម្រេចចិត្ត ព្រោះ​ការសម្រេចចិត្តគឺជាជំហានដ៏ធំមួយក្នុងភាពជាអ្នកដឹកនាំ ។​ ការសម្រេចចិត្ត​របស់ពួកគេ ភាគច្រើនមិនធ្វើតាមលំនាំមនុស្ស​ណាម្នាក់ ឬអ្វីដែលមនុស្ស​ភាគច្រើនបានធ្វើពីមុនៗ​មកនោះទេ គេមានគំនិត​ដាច់ដោយឡែក ហើយ​គេ​ឱ្យតម្លៃគំនិតនិងភាពជាខ្លួនឯង។

៣  ចេះគ្រប់គ្រងលុយនិង ពេលវេលា

មនុស្ស​នេះ​គេមិនទិញរបស់ដែលមនុស្ស​ស្រើបស្រាលចង់បានទេ​គេទិញតែរបស់ដែលជាតម្រូវការ​ក្នុងការរស់នៅប្រចាំថ្ងៃចាំំបាច់ឧទាហរណ៍ការហូបចុក ស្លៀកពាក់ និងសម្ភារៈសិក្សា។

គេមិនចំណាយលុយ​យកឈ្នះអ្នកណា​ឬធ្វើឱ្យ​អ្នកណាកោតសរសើរគេ​នោះឡើយ។ មនុស្ស​បែបនេះ មិនអួតអាងក៏មិនងាយ អោនលំទោនចំពោះមុខ​ទ្រព្យ​សម្បត្តិអ្នកដទៃនោះដែរ។ គេឱ្យ​តម្លៃលុយតែមិនបោះបង់តម្លៃ​ខ្លួនឯង​ចោល​ដើម្បីលុយទេ។

៤ ចេះ​គ្រប់គ្រង​លើអារម្មណ៍
អារម្មណ៍​ងាយធ្វើឱ្យ​យើង​រងគ្រោះ។ គ្រប់គ្នាមាន​អារម្មណ៍ តែកុំដោះស្រាយបញ្ហា​ដោយអារម្មណ៍។ អារម្មណ៍​យើង​អាចធ្វើឱ្យយើង​រៀនចេះអំពីជីវិត ដឹងថា ការឈឺចាប់កើតឡើងអំពីអ្វី ដឹងថាមោទនភាពពិតជាអ្វី ហើយ​ក៏​ដឹងដែរថា​ គុណធម៌ជា​អ្វី។ ប្រើអារម្មណ៍មកអប់រំចិត្ត តែកុំយកវាទៅដោះស្រាយ​បញ្ហា​។ បញ្ហា​ត្រូវ​ដោះស្រាយ​ដោយ​បច្ចេកទេស ដែល​គេហៅថា Problem Solving បច្ចេកទេសនេះ​គ្រប់គ្នា​ត្រូវ​ចេះ ព្រោះ​ជីវិត​មនុស្ស​ម្នាក់ៗរមែងតែងមាន​បញ្ហា​សម្រាប់ដោះស្រាយ។

ប្រភព https://www.aib.edu.au/

ប្រែសម្រួល សាយ ពេជ្រ