BREAKING NEWS
Search

រវាងអាជីវកម្មលក់និងផ្តល់សេវាកម្ម មួយណាល្អជាងសម្រាប់បើករកស៊ីដំបូង?

នៅក្នុងពិភពជំនួញ គេបានបែកចែកអាជីវកម្មជា២ប្រភេទគឺ លក់ផលិតផល និងលក់សេវាកម្ម។ ចំពោះអ្នកដែលទើបតែចង់ចាប់ផ្ដើមរកស៊ីដំបូង ប្រាកដជាកំពុងស្ទាក់ស្ទើរក្នុងការសម្រេចចិត្តថា តើអាជីវកម្មទាំងពីរនេះ មួយណាគួរបើករកស៊ី ទើបជាការល្អ? ដូច្នេះមកអានពីភាពខុសគ្នារវាងអាជីវកម្មលក់ទំនិញ និងសេវាកម្មដូចខាងក្រោម សឹមសម្រេចចិត្តក៏បាន។

ផលិតផល (Product)

អាជីវកម្មបែបលក់ទំនិញ អាចជាការបង្កើតផលិតផលដោយផ្ទាល់ ឬទិញតមកពីគេ។

នៅពេលលក់ទំនិញ អ្នកត្រូវចំណាយលើថ្លៃផលិតដូចជា វត្ថុធាតុដើម សំបកវេចខ្ចប់ ទឹកភ្លើង ថ្លៃឈ្នួលកម្មករ និងថ្លៃចំណាយរដ្ឋបាលជាដើម។

ប្រសិនបើទិញតពីគេ អ្នកត្រូវចំណាយថ្លៃដឹកជញ្ជូនចូលឃ្លាំង និងត្រូវជួលអ្នកចេះកាន់ស្តុក ដើម្បីចុះរបាយការណ៍ហិរញ្ញវត្ថុ។ល។

ផលពិបាកនៃការលក់ផលិតផលគឺ ការគ្រប់គ្រង ស្រាវជ្រាវ និងអភិវឌ្ឍន៍ ហើយវាមានថ្លៃដើមខ្ពស់។ ប៉ុន្តែមានផលិតផលខ្លះងាយស្រួល ហើយចំណាយទៅលើប្រាក់ឈ្នួលតិចផងដែរ។ ឧទាហរណ៍ លក់ខេក លក់កាហ្វេ។

សេវាកម្ម (Service)

ចំណាយថ្លៃដើមតិច ហើយពេលខ្លះស្ទើរតែគ្មាន ប៉ុន្តែបម្រើសេវាកម្មត្រូវប្រើធនធានមនុស្សដើម្បីជំនួសផលិតផល។ ដូច្នេះអ្នកត្រូវចំណាយលើប្រាក់ខែបុគ្គលិកខ្ពស់ផងដែរ។ ឧទាហរណ៍ អ្នកបើកក្រុមហ៊ុនប្រឹក្សាបញ្ហាផ្លូវចិត្ត អ៊ីចឹង! អ្នកត្រូវជួលគ្រូពេទ្យចិត្តសាស្រ្តជំនាញមកធ្វើការ ហើយប្រាក់ខែរបស់ពួកគេគឺពិតជាខ្ពស់ខ្លាំងណាស់។

ប៉ុន្តែបើអ្នកបើកជាសេវាកម្ម ហើយអ្នកធ្វើវាដោយខ្លួនឯង ចំណាយនោះពិតជាទាបមែនទែន។ ឧទាហរណ៍ អ្នកចេះជំនាញព័ត៌មានវិទ្យា (IT) ដូចនេះ អ្នកអាចបើកសេវាទទួលបង្កើតគេហទំព័រ។

អាជីវកម្មបែបបម្រើសេវាកម្ម ត្បិតតែមិនសូវចំណាយទុនច្រើន ប៉ុន្តែវាត្រូវការមនុស្ស ចំណាយពេល និងសមត្ថភាពច្រើនដើម្បីធ្វើវា៕

ក្រោយអានពីភាពខុសគ្នារវាងអាជីវកម្មទាំងពីរ​ តើលោកអ្នកសម្រេចចិត្តយ៉ាងណាដែរ?

ប្រែសម្រួល៖ សន្យា                                                

ប្រភព៖ CBNC

ចុចអាន៖ ការស្តាប់យ៉ាងល្អ គឺជាជំនាញចាំបាច់ចំពោះតួនាទីគ្រប់គ្រង គ្រប់លំដាប់

ចុចអាន៖ មេរៀនសំខាន់ៗមុនបើកអាជីវកម្មខ្លួនឯងពីស្ថាបនិក Jimmy Choo