វិធីការពារស្បែកនិងភ្នែក ពីពន្លឺពណ៌ខៀវ នៃឧបករណ៍បច្ចេកវិទ្យា
BREAKING NEWS
Search

វិធីការពារស្បែកនិងភ្នែក ពីពន្លឺពណ៌ខៀវ នៃឧបករណ៍បច្ចេកវិទ្យា

សព្វថ្ងៃមនុស្សជាច្រើនត្រូវធ្វើការរាប់ម៉ោងនៅមុខកុំព្យូទ័រ ដោយមិនបានពាក់វ៉ែនតា ឬសម្ភារៈនានាការពារ ផលប៉ះពាល់នៃពន្លឺពណ៌ខៀវឡើយ។ ពន្លឺពណ៌ខៀវចេញពីទូរសព្ទស្មាតហ្វូន ថេប្លេត កុំព្យូទ័រ ឬទូរទស្សន៍ អាចធ្វើឱ្យភ្នែកនិងស្បែកខូចបាន។

យោងតាមវេជ្ជបណ្ឌិត  Michele Farber នៃក្រុមស្រាវជ្រាវ Schweiger Dermatology នៅក្រុងញូយ៉កឲ្យដឹងថា ពន្លឺពណ៌ខៀវជាពន្លឺថាមពលខ្ពស់បំផុត។ ជាទូទៅវាត្រូវបានគេកំណត់ថាជាពន្លឺដែលអាចមើលឃើញរយៈចម្ងាយពី ៣៨០ ទៅ ៥០០ ណាណូម៉ែត្រ(៥០០ ពាន់ម៉ែត្រ)ឯណោះ។

អ្នកជំនាញកំពុងតែមានការព្រួយបារម្ភពីផលប៉ះពាល់នៃពន្លឺពណ៌ខៀវនេះទៅលើស្បែកហើយថាអេក្រង់ដែលមនុស្សកំពុងប្រឈមរាល់ថ្ងៃអាចធ្វើឱ្យខូចស្បែកមុខទាំងមូល និង ប៉ះពាល់ដល់គ្រាប់ភ្នែកខ្លាំងថែមទៀតផង។

ដូច្នេះតើគួរការពារយ៉ាងដូចម្ដេច?

វិធីការពារស្បែកនិងភ្នែកពីពន្លឺពណ៌ខៀវ

-ពាក់វ៉ែនតាការពារពន្លឺពណ៌ខៀវ

-បន្ថយពន្លឺលើអេក្រង់ស្មាតហ្វូន ឬកុំព្យូទ័រពេលយប់ឡើង

– ដើម្បីកាត់បន្ថយការបញ្ចេញពន្លឺពណ៌ខៀវនាពេល អ្នកអាចទិញរបាំងពន្លឺពណ៌ខៀវសម្រាប់ពាក់លើកុំព្យូទ័រ

-ប្រើផលិតផលមានសារធាតុ SPF រាល់ថ្ងៃដូចជា ឡេការពារកម្តៅថ្ងៃ ជែល គ្រីម ហ្វូម ស្ព្រេ ឬឡេជាដើម ព្រោះវាជាឧបករណ៍ការពារដ៏ល្អបំផុតដើម្បីប្រឆាំងនឹងភាពចាស់ និងស្បែកជ្រៀវជ្រួញ។

ប្រែសម្រួល៖ សន្យា

ប្រភព៖ Cnet

ចុចអាន៖ ឲ្យកូនប្រើស្មាតហ្វូនទាំងវ័យក្មេង ប្រាកដណាស់អ្នកកំពុងបំផ្លាញពួកគេ

ចុចអាន៖ ចង់​ឲ្យ​រូបថតផុសចេញ​មាន​អ្នកចុចLike​ច្រើន ​ប្រើ​វិធីនេះ