ខេត្តព្រះសីហនុ ត្រៀមទទួលអគ្គិសនីពីថាមពល​ធ្យូងថ្ម
BREAKING NEWS
Search

ខេត្តព្រះសីហនុ ត្រៀមទទួលអគ្គិសនីពីថាមពល​ធ្យូងថ្ម

ភ្នំពេញ៖ រោងចក្រផលិត​អគ្គិសនី​ដុតធ្យូងថ្ម មានអនុភាព ២x៣៥០មេហ្គាវ៉ាត់ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងត្រូវបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២២ខាងមុខ។នេះបើតាមការអះអាងរបស់​តំណាង​ក្រុមហ៊ុនសាងសង់រោងចក្រផលិតអគ្គីសនីដុតធ្យូងថ្ម។

នៅក្នុងជំនួបជាមួយមន្រ្តីពាក់ព័ន្ឋរដ្ឋបាលខេត្តព្រះសីហនុ នា​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ តំណាង​ក្រុមហ៊ុន អេស ប៊ី ខេ រ៉ីសើន អេន ឌីវេឡុមមេន បានថ្លែងថា ក្រុមហ៊ុនកំពុង​គិតគូរ​ គម្រោងផលប៉ះ​ពាល់​សំ​ខាន់ៗ និងវិធានការដោះស្រាយមួយចំនួនក្នុងដំណាក់កាលប្រតិបត្តិគម្រោងសុវត្ថិភាពការងារ​។
តំណាងដដែល បាននិយាយថា គម្រោងរោងចក្រផលិត​អគ្គិសនី​ធ្យូងថ្មកម្លាំង ២x៣៥០MW ផ្តល់ផល​​ប្រយោជន៍​ និងការងារជូនប្រជាពលរដ្ឋ កាត់បន្ថយការនាំចូល​អគ្គិសនី​ពីប្រទេស​ជិតខាងកាត់​បន្ថយការចំ​ណាយ​របស់ប្រជាពលរដ្ឋ ហើយគម្រោងសាងសង់នេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២២ខាងមុខ។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា ​រដ្ឋបាលខេត្ត​និងចូលរួម​សហការ​ ដើម្បីឲ្យ​ក្រុមហ៊ុនមាន​លទ្ធភាព​ក្នុងកាសាងសង់ស្ពានជញ្ជូនធ្យូងថ្ម និងការសាងសង់រោងចក្រ​អគ្គិសនី​ដុតធ្យូងថ្ម នៅ​ស្រុកស្ទឹងហាវ ប្រកបដោយរលូន ។លោកក៏បាន​ណែនាំផងដែរឲ្យក្រុមហ៊ុនត្រូវ​អនុវត្ត​វិធាន​ការ​សុវត្ថិភាព​ការងារ និងមិន​ប៉ះពាល់​​ដល់ប្រជាពលរដ្ឋ។

​​នៅត្រឹមឆ្នាំ២០១៩ កម្ពុជាមានទំនប់​វារីអគ្គិសនី​ចំនួន៧ ​ផ្ដល់​ថាមពល​សរុបចំនួន ១,៣២៨មេហ្កាវ៉ាត់, រោងចក្រ​អគ្គិសនីដើរដោយធ្យូងថ្មចំនួន២ ​ផ្ដល់​ថាមពលសរុបចំនួន ៦៤០​មេហ្គាវ៉ាត់​, រោងចក្រអគ្គិសនី​ដើរដោយ​ចំហេះ​ប្រេងខ្មៅ ផ្ដល់ថាមពលសរុបចំនួន ២៧៤មេហ្កាវ៉ាត់, រោងចក្រអគ្គិសនី​ដើរ​ដោយពន្លឺ​ព្រះអាទិត្យចំនួន២ ​ផ្ដល់​ថាមពល ៩០មេហ្កាវ៉ាត់ និងអគ្គិសនីដើរដោយ​ជីវឧស្ម័ន​ ផ្ដល់ថាមពល ៥៦​មេហ្កាវ៉ាត់។ប្រភពថាមពលទាំងនេះ ធ្វើឲ្យកម្ពុជាមានថាមពលអគ្គសនីក្នុងប្រទេសសរុប ២,៣៨៨មេហ្កាវ៉ាត់​៕

ចុចអាន៖ ជប៉ុន​ស្នើ​កម្ពុជា ​បន្ធូរបន្ថយ​វិធានការលើមន្ត្រីជំនាញរបស់ខ្លួន