ការនិយាយជាសាធារណៈប្រកបដោយប្រសិទ្ធិភាពចូរប្រើវិធីទំាងនេះ

ការនិយាយជាសាធារណៈជះឥទ្ធិពល​វិជ្ជមានលើគ្រប់អាជីពក្នុងសម័យកាលនេះ។ នរណាក៏ត្រូវ​តែ​ចេះនិយាយដែរ​ លើកលែងតែមនុស្សដែលពុំអាចនិយាយបាន។

ទោះយ៉ាងណា ការនិយាយដែលមានភាពប៉ិនប្រសប់ និងអាចត្រូវបានគេ​ទទួលស្គាល់ត្រងត្រាប់ស្តាប់ មិនមែន​ជារឿងងាយស្រួលឡើយ ។

KPT Plus មានដំណោះស្រាយ​​ ៥ យ៉ាងដើម្បីជួយឲ្យអ្នកក្លាយជាមនុស្សនិយាយសាធារណៈកាន់តែប្រសើរជាងមុន៖

១. ចងចាំចំណុចៗសំខាន់នៃសារ មិនមែនសូត្រចាំមាត់

ការនិយាយដែលបានល្អទៅបានមិនមែនជាការទន្ទេញឲ្យចាំមាត់នៃឃ្លាឃ្លោងពីមួយពាក្យទៅមួយពាក្យនោះទេ។ ជំនួសឱ្យការទន្ទេញពាក្យពេជន៍ សូមផ្តោតលើគំនិតសំខាន់នៃអ្វីដែលអ្នកត្រូវនិយាយ។ តើអ្វីជាប្រធានបទ និងជាគន្លឹះគោលដែលចង់បង្ហាញអ្នកកំពុងស្ដាប់? បើសិនអ្នកបានចងចាំពីរឿងទាំងនេះហើយ អ្នកអាចចាប់ផ្ដើម​និយាយ​តាម​របៀប​ខ្លួន​ឯង​ ស្ទីល​ខ្លួន​ឯង​ ដោយ​មាន​​​ទំនុក​ចិត្ត​។​ ការ​ធ្វើ​បែប​នេះ​ នឹង​​នាំ​​ឲ្យ​​អ្នក​ស្ដាប់​​អាច​ជឿ​​ជាក់​ ហើយ​ផ្ដល់​តម្លៃ​ដល់​​អ្នក​​។

២. ជជែកជាមួយអ្នកស្ដាប់មុនពេលធ្វើបទបង្ហាញ

ការជជែកជាមួយអ្នកចូលរួមមុនពេលចាប់ផ្ដើមនិយាយ ផ្តល់ឱ្យការធ្វើបទបង្ហាញមានប្រយោជន៍ជាច្រើន។ វាផ្តល់នូវភាពកក់ក្តៅដល់អ្នកស្ដាប់ និងជួយឲ្យអ្នកអាចស្ទង់ពីអារម្មណ៍របស់ពួកគេ ដើម្បីចៀសវាងនូវអ្វីដែលអ្នកចូលរួមមិនចូលចិត្ត ព្រមទាំងជួយរវាងអ្នកនិងពួកគេមានអារម្មណ៍ស្និទ្ធស្នាលនឹងគ្នា។

៣. សង្កេតអ្នកស្ដាប់ និងផ្លាស់ប្ដូរសម្លេង

អំឡុង​ពេល​នៃ​ការ​និយាយ​ សូមព្យាយាមសង្កេតអ្នកស្ដាប់ផង ​ជា​ជាង​ខ្លួន​ឯង​។​ ត្រូវ​ស្គាល់​ពី​កម្រិត​នៃ​ការ​ចេះ​ដឹង​របស់​ពួក​គេ​ ដូច​នេះ​​​អ្នក​នឹង​​មាន​ភាព​​ងាយ​ស្រួល​ក្នុង​ការ​​ជ្រើស​រើស​​ពាក្យ​​ និង​ ភាសា​នៃ​ការ​និយាយ​ ដើម្បី​ឲ្យ​ស៊ី​គ្នា​​​​។​ មួយវិញទៀត កុំនិយាយស្មើរហូត ត្រូវចេះផ្លាស់ប្ដូរសម្លេងមានខ្ពស់មានទាបដើម្បីឲ្យអ្នកចូលរួមចូលចិត្តស្ដាប់។ ក្រៅពីនោះ វាគ្មិនគួរចេះនិយាយលេងសើចខ្លះ ឬបញ្ចូលរូបភាពឬវីដេអូខ្លីសប្បាយៗចូលក្នុងស្លាយដើម្បីបង្កបរិយាកាសរីករាយក្នុងការជជែក។

៤.​ កុំដាក់សម្ពាធលើខ្លួនឯង

សូម្បីតែវាគ្មិនដែលធ្លាប់ឡើងនិយាយជាច្រើនដង ក៏នៅតែអាចមានអារម្មណ៍សម្ពាធមុនពេលធ្វើបទបង្ហាញដែរ។ វិធីដែលមានប្រសិទ្ធភាព ដើម្បីដកសម្ពាធចេញត្រូវផ្លាស់ប្តូរការគិតពីការខ្លាចនិយាយមិនបានល្អ ខ្លាចរៀបចំខ្លួនមិនត្រូវចិត្តអ្នកអង្គុយស្ដាប់ ខ្លាចតែនិយាយខុសគេសើច ។ល។ ផ្ទុយទៅវិញត្រូវផ្ដោតលើអ្នកចូលរួម ដោយតាំងខ្លួនជាអ្នកផ្ដល់គំនិតល្អៗដល់ពួកគេនៅថ្ងៃនេះ គិតថា ល្អយកចុះ អាក្រកក់កុំយតាមខ្ញុំមានភាពជឿជាក់ជាងមុន។

៥. សង្ខេបខ្លឹមសារ

​​​មុន​នឹង​​បញ្ចប់​ការ​និយាយ​ជា​សាធារណៈ​ ​ អ្វី​ដែល​ល្អ​គឺ​​​គួរ​តែ​សង្ខេប​នូវ​អត្ថន័យ ដោយ​ជា​រួម​មួយនឹងសម្រង់​ពាក្យ​ល្អ​ៗ​​ ​ដើម្បីផ្ដល់​​ឲ្យ​អ្នក​ស្ដាប់​​អាច​ចង​ចាំ​​ពីខ្លឹមសារប្រធានបទរបស់អ្នក​៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖  ថ្នាំទិព្វទំាងបីពេលក្រោកពីគេងមកភ្លាម

ចុចអាន៖  អាយុ​គ្រាន់​តែ​ជា​តួលេខ​មិនមែនជាកត្តាកំណត់ជោគជ័យឬបរាជ័យបានឡើយ